no-alternative title
no-alternative title

លោក Ming-Chi Kuo និយាយថា Apple នឹងបញ្ចេញទូរស័ព្ទអេក្រង់បត់ដំបូងរបស់ខ្លួនផ្លូវការណ៍នៅឆ្នាំ 2023

ជាថ្មីម្តងទៀតលោក Ming Chi-Kuo បាននិយាយថា ក្រុមហ៊ុន Apple បាននឹងកំពុងសង្ងំធ្វើការអភិវឌ្ឍន៍លើទូរស័ព្ទអេក្រង់បត់បានរបស់ខ្លួន។ អ្នកវិភាគល្បីឈ្មោះរូបនេះបានប្រាប់អោយដឹងថា អេក្រង់ Apple Foldable iPhone

អាចនឹងប្រើនូវបន្ទះអេក្រង់ Flexible OLED កម្រិត QHD+ ទំហំ 8 អ៊ីង ហើយទូរស័ព្ទអេក្រង់បត់បានដំបូងរបស់ក្រុមហ៊ុនបិតាបច្ចេកវិទ្យាអាមេរិកមួយនេះអាចនឹងបង្ហាញខ្លួនលើទីផ្សារផ្លូវការណ៍នៅក្នុងឆ្នាំ 2023។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

លោក Kuo បានបញ្ជាក់ថាក្រុមហ៊ុនដែលនឹងរ៉ាប់រងលើសង្វាក់ផ្គត់ផ្គង់បន្ទះអេក្រង់ Flexible OLED អោយ Apple គឺជាក្រុមហ៊ុន Samsung ប៉ុន្តែ អេក្រង់ OLED នោះអាចនឹងប្រើប្រាស់នូវបច្ចេកវិទ្យា silver nanowire touch tech ដែលអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន TPK ដែលបច្ចេកវិទ្យាថាច់របស់ក្រុមហ៊ុននេះត្រូវបាន Apple មើលឃើញថាមានភាពល្អប្រសើរជាងបច្ចេកវិទ្យា Y-Octa របស់ Samsung។ លោក Ming-Chi Kuo បានព្យាករណ៍ទុកដែរថា Apple អាចនឹងមានលទ្ធភាពក្នុងការនាំចេញនូវទូរស័ព្ទអេក្រង់បត់បានដំបូងរបស់ខ្លួនក្នុងឆ្នាំ 2023 បានខ្ទង់ចន្លោះពី 15 ទៅ 20 លានគ្រឿង។

បើតាមរបាយការណ៍ថ្មីចុងក្រោយមួយទៀតបាននិយាយថាក្រុមហ៊ុនផលិតទូរស័ព្ទ Android ខ្លាំងៗក្នុងប្រទេសចិនដូចជា vivo, OPPO និង Honor ក៏ត្រៀមខ្លួនហក់ចូលប្រឡូកក្នុងទីផ្សារទូរស័ព្ទអេក្រង់បត់បានផងដែរ ដែលអាចចាប់ផ្តើមនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ដែលគេបានព្យាករណ៍ថាចំនួននៃការនាំចេញទូរស័ព្ទអេក្រង់បត់របស់ក្រុមហ៊ុនទាំងនេះគឺអាចមានចំនួន 17 លានគ្រឿង។ 

យ៉ាងណាមិញសម្រាប់ក្រុមហ៊ុនចិន Xiaomi គឺជាក្រុមហ៊ុនទី 3 បន្ទាប់ពី Samsung និង Huawei ដែលសម្រេចបានជោគជ័យក្នុងការផលិត និងប្រកាសចេញទូរស័ព្ទអេក្រង់បត់បានរបស់ខ្លួនលើទីផ្សារជាលើកដំបូងកាលពីខែចុងខែមិនា ឆ្នាំ 2021 ដែលមានឈ្មោះថា Mi Mix Fold។ ហើយបច្ចុប្បន្ននេះ Samsung នៅតែជាក្រុមហ៊ុនឈានមុខគេក្នុងទីផ្សារស្មាតហ្វូនអេក្រង់បត់បាន ឬ Foldable Phone នៅទូទាំងពិភពលោក៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន
Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

ដោយ ប៉េងលីន
ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
Mitsubishi Triton ឆ្នាំ 2026 Special Edition ថ្មីចំនួនពីរម៉ូដែលទៀត នឹងមានលេចវត្តមានក្នុងបន្ទប់តាំងបង្ហាញក្នុងខែកុម្ភៈខាងមុខនេះ

Mitsubishi Triton ឆ្នាំ 2026 Special Edition ថ្មីចំនួនពីរម៉ូដែលទៀត នឹងមានលេចវត្តមានក្នុងបន្ទប់តាំងបង្ហាញក្នុងខែកុម្ភៈខាងមុខនេះ

ដោយ ប៉េងលីន