ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ព័ត៌មានថ្មី៖ Sony Xperia 1 II នឹងទទួលបាននូវមុខងារ Night Mode និង Eye Autofocus នៅលើកាមេរ៉ា Ultra-Wide របស់ខ្លួន

ដោយ

Koun Jab Luffy

21 មីនា 2020 09:20 ព្រឹក

អាន 3 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Sony ទើបតែបង្ហាញនូវស្មាតហ្វូន flagship ថ្មីរបស់ខ្លួនដែលមានឈ្មោះហៅថា Xperia 1 II។ ស្មាតហ្វូននេះ គឺមានការ upgrade កាន់តែល្អប្រសើរជាងមុនបើធៀបជាមួយនឹងស្មាតហ្វូន flagship ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះ។ ស្មាតហ្វូននេះ គឺមានកាមេរ៉ាខាងក្រោយ 3 គ្រាប់ដែលមានកាមេរ៉ាទំហំ 12MP និង ZEISS optics។ យោងតាមការបញ្ជាក់ នៅក្នុងរបាយការណ៍ថ្មីនេះ អោយដឹងថា ក្រុមហ៊ុននេះ បានធ្វើការលើសម៉ោង ដើម្បីនាំយកនូវមុខងារថ្មីៗជាច្រើនសម្រាប់កាមេរ៉ានេះ និងធ្វើអោយវាកាន់តែខ្លាំងក្លាក្នុងការប្រើប្រាស់។
ក្រុមហ៊ុន Sony បាននាំយកនូវមុខងារ eye autofocus នៅលើកាមេរ៉ា 16mm ultrawide ផងដែរ។ បន្ថែមពីនេះ ទៀតនោះ ការអាប់ដេតនេះ គឺនឹងដំណើរការនូវមុខងារ 1080p នៅក្នុងការថតវីដេអូកម្រិត 120fps slow-motion និងការថតវីដេអូ 4K នៅក្នុងកម្រិត 60fps។ ក្រុមហ៊ុននេះ  នឹងបង្ហាញនូវមុខងារ Night mode សម្រាប់កាមេរ៉ាទំហំ 12MP 24mm ផងដែរ សម្រាប់មុងារថ្មីៗនេះ នឹងដំណើរការតាមរយៈ firmware update នៅលើស្មាតហ្វូន flagship នេះនៅពេលដែលស្មាតហ្វូននេះដាក់លក់ជាផ្លូវការ។ ស្មាតហ្វូននេះនឹងដាក់លក់នៅក្នុងខែមេសានៅក្នុងប្រទេសជប៉ុន។ សម្រាប់ទីផ្សារជាច្រើនទៀតដូចជាសហភាពអ៊ឺរ៉ុប នឹងទទួលបានស្មាតហ្វូននេះ នៅក្នុងនិទាឃរដូវ។ យើងជឿជាក់ថា ការអាប់ដេតនេះ នឹងទៅដល់ទីផ្សារជាច្រើនទៀតនៅក្នុងពេលខាងមុខនេះផងដែរ។
Article image
លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន SONY XPERIA 1  Ⅱ
•អេក្រង់ទំហំ6.5-inch (1644x3840pixels) 4K OLED HDR Display ជាមួយនឹង 21:9 aspect ratio, 100% DCI-P3 color gamut, X1 for mobile, Motion Blur Reduction, Corning Gorilla Glass 6 protection
•Octa-Core Qualcomm Snapdragon 865 7nm Mobile Platform ជាមួយនឹងក្រាហ្វិកកាត Adreno 650 GPU
•8GB RAM, 256GB internal memory, អាចបន្ថែមនូវម៉េមូរីខាងក្រៅបានទំហំ1TB microSD card
•Android 10
•Hybrid Dual SIM (nano + nano / microSD)
•កាមេរ៉ាខាងក្រោយ12MP Exmor RS sensor, 1/1.7″ sensor, f/1.7 aperture, Hybrid OIS/EIS, 12MP f/2.2 aperture 1/2.55″ 135° ultra-wide-angle, 12MP f/2.4 aperture 1/3.4″ 34° telephoto lens, Hybrid OIS/EIS, 2x optical zoom, 960 fps Super slow motion, 3D iToF sensor
•កាមេរ៉ាខាងមុខ 8MP 1/ 4″ Exmor RS sensor, f/2.0 aperture, 1.12μm pixel size, 84° wide-angle lens
•3.5mm audio jack, Stereo speaker, Dolby Atmos, DSEE Ultimate, Stereo Recording, Qualcomm aptX HD audio
•ប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង
•វិមាត្រ: 166 × 72 × 7.9mm; ទម្ងន់: 181g
•Water Resistant (IP65/IP68)
•5G (sub-6GHz) / 4G VoLTE, Wi-Fi 802.11 ac (2.4GHz / 5GHz) 2 x 2 MIMO, Bluetooth 5.1, GPS/ GLONASS, NFC, USB 3.1 Type-C
•ថ្ម 4000mAh ជាមួយនឹងបច្ចេកវិទ្យា 21W USB-PD fast charging, Qi Wireless charging

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

St 276, Phnom Penh, Cambodia

លេខទូរស័ព្ទ

015 504 171

អ៊ីមែល

info: [email protected]

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

ព័ត៌មានថ្មី៖ Sony Xperia 1 II នឹងទទួលបាននូវមុខងារ Night Mode និង Eye Autofocus នៅលើកាមេរ៉ា Ultra-Wide របស់ខ្លួន