ស្វែងរកពួកយើង:

គំរូស្មាតហ្វូនរបស់ Android ដំបូងបំផុត ត្រូវបានគេប្រទះឃើញដាក់លក់នៅលើគេហទំព័ររបស់ eBay

ដោយ

Koun Jab Luffy

22 មីនា 2020 10:18 ព្រឹក

អាន 2 នាទី

Article image
សម្រាប់អ្នកដែលចាប់ប្រើស្មាតហ្វូន Android ប្រាកដជាស្គាល់ហើយនូវស្មាតហ្វូន HTC G1 ឬ Dream ដែលជាស្មាតហ្វូនដំបូងបំផុត ដែលប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការនេះ ហើយក៏ជាស្មាតហ្វូនដំបូងបំផុត ដែលបានលក់នៅលើហាងជាច្រើនផងដែរ។ ចាប់តាំងពីវាមានស្មាតហ្វូនមួយដែលក្រុមហ៊ុន Google បានធ្វើការអភិវឌ្ឍសម្រាប់ផ្ទៃក្នុងនៅពេលដែលពួកគេធ្វើការបង្កើតនូវ OS នេះ ស្មាតហ្វូននេះ ត្រូវបានទម្លាយហើយនៅពេលនេះ។ ស្មាតហ្វូននេះ គឺជាគំរូមួយ ដែលមានលេខកូដថា “Sooner”។ ស្មាតហ្វូននេះ នៅមិនទាន់បង្ហាញខ្លួននៅលើទីផ្សារនៅឡើយទេ ហើយវាគឺជាស្មាតហ្វូនដំបូងបំផុតរបស់ HTC ដែលអាចរកទិញបាននឹងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android។
គំរូរបស់ស្មាតហ្វូន Google ថ្មីនេះ គឺអាចរកទិញបានហើយនៅក្នុងតម្លៃ $200។ ដូចអ្វីដែលអ្នកអាចធ្វើការស្រម៉ៃបានលក្ខណៈសម្បត្តិរបស់គំរូនៃស្មាតហ្វូន Android នេះ គឺមិនទាន់ខ្លាំងក្លានោះទេ។ ស្មាតហ្វូននេះ ដំណើរការនូវការតភ្ជាប់ជាមួយនឹង 2G connection, ថាមពលថ្ម 960mAh រ៉េមទំហំ 64MB។ ស្មាតហ្វូននេះ គឺមានកាមេរ៉ាទំហំ 1.3 MP ស្មាតហ្វូន Sooner មិនមានអេក្រង់ touch screen នោះទេ ប៉ុន្តែវាមានភ្ជាប់ជាមួយនឹង keyboard ដែលស្រដៀងគ្នាទៅនឹងស្មាតហ្វូន Blackberry ។
Article image
សម្រាប់គំរូរបស់ស្មាតហ្វូននេះ គឺមានរយៈពេលជាង 10 ឆ្នាំមកហើយ ប៉ុន្តែនៅពេលនេះ ស្មាតហ្វូន ទើបតែដាក់លក់នៅលើទីផ្សារ eBay នោះទេ។ អ្នកដែលចាប់អារម្មណ៍ជាមួយអ្វីៗថ្មីៗ គឺអាចទិញស្មាតហ្វូននេះ បានដោយសារតែវា គឺជាប្រវត្តិដំបូងរបស់ស្មាតហ្វូន Android។ នៅក្នុងប្រអប់នេះ គឺមានស្មាតហ្វូន ថ្មី ខ្សែសាកថ្ម AC adapter និងកាសស្តាប់។ ឯកសារមិនមាននោះទេដោយសារតែវាជាប្រភេទគំរូតែប៉ុណ្ណោះ។