ស្វែងរកពួកយើង:

Xiaomi នឹងបង្ហាញនូវស្មាតហ្វូន Redmi Note 9S នៅក្នុងប្រទេសម៉ាឡេស៊ី នៅថ្ងៃទី 23 ខែមីនាខាងមុខនេះ

ដោយ

Koun Jab Luffy

16 មីនា 2020 09:48 ព្រឹក

អាន 2 នាទី

Article image
កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុន Redmi នៅក្នុងប្រទេសឥណ្ឌា បានប្រកាសបង្ហាញនូវស្មាតហ្វូន Redmi Note 9 Pro និង  Redmi Note 9 Pro Max។ ស្មាតហ្វូនទាំងពីរនេះ គឺជាម៉ូឌែលចុងក្រោយបំផុតនៅក្នុងត្រកូលនៃស្មាតហ្វូន Redmi Note Series ហើយវាពិតជាមានលក្ខណៈសម្បត្តិជាច្រើនដែលគួរអោយចាប់អារម្មណ៍ខ្លាំងមែនទែន។ អ្នកគាំទ្រជាច្រើនរបស់ស្មាតហ្វូននេះ មានការភ្ញាក់ផ្អើលជាមួយនឹងវត្តមានរបស់ម៉ូឌែលថ្មី “Max” នេះខ្លាំងមែនទែន។
នៅពេលនេះ ក្រុមហ៊ុន Xiaomi នៅក្នុងប្រទេសម៉ាឡេស៊ី ក៏បានប្រកាសដែរថា ខ្លួនក៏មានគម្រោងក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូន Redmi Note នៅសប្តាហ៍ក្រោយនេះដែរ ហើយស្មាតហ្វូននេះ នឹងបង្ហាញខ្លួនជាស្មាតហ្វូន Redmi Note 9S ផងដែរ។ ស្មាតហ្វូន  Redmi Note 9S គ្រោងនឹងបង្ហាញខ្លួននៅថ្ងៃទី 23 ខែមីនានេះ ហើយបើតាមរយៈរូបភាពផ្សព្វផ្សាយថ្មីនេះបានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានកាមេរ៉ា 4 គ្រាប់នៅខាងក្រោយ។ រូបភាពមួយផ្សេងទៀតក៏មានការបង្ហោះនៅលើ Facebook page ដែលមានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានអេក្រង់ punch hole នៅកណ្តាលរបស់អេក្រង់នេះតែម្តង។  នេះមិនមែនជាស្មាតហ្វូន Redmi Note ដំបូងបំផុតនោះ ទេដែលមានភ្ជាប់ជាមួយនឹង “S” នៅផ្នែកខាងក្រោយនៃឈ្មោះរបស់វានោះ។
Article image
សូមជំរាបថា កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Xiaomi ក៏ប្រកាសបង្ហាញស្មាតហ្វូន Redmi Note 7S នៅក្នុងប្រទេសឥណ្ឌាផងដេរដែលនេះគឺជា version មួយរបស់ស្មាតហ្វូន Redmi Note 7 ដែលមានកាមេរ៉ាគោលខាងក្រោយទំហំ 48MP។ ស្មាតហ្វូននេះ ត្រូវបានប្រកាសចេញខ្លួនកាលពីប៉ុន្មានខែមុននេះបន្ទាប់ពីស្មាតហ្វូន Redmi Note 7 បង្ហាញខ្លួនជាមួយនឹងកាមេរ៉ាគោលទំហំ  12MP៕
Xiaomi នឹងបង្ហាញនូវស្មាតហ្វូន Redmi Note 9S នៅក្នុងប្រទេសម៉ាឡេស៊ី នៅថ្ងៃទី 23 ខែមីនាខាងមុខនេះ