ស្វែងរកពួកយើង:

FORD បានអនុញាតអោយបុគ្គលិករបស់ខ្លួន នៅតំបន់អ៊ឺរ៉ុប អាមេរិកខាងជើង និងអាមេរិកខាងត្បូង អាចធ្វើការងារពីផ្ទះបាន បន្ទាប់ការសាយភាពមេរោគកូវីដ 19

ដោយ

Koun Jab Luffy

16 មីនា 2020 11:19 ថ្ងៃត្រង់

អាន 2 នាទី

Article image
កាលពីថ្ងៃសុក្រ ទី13 កន្លងទៅនេះ យោងតាមការបចេញផ្សាយរបស់សារព័ត៌មាន Business Insider អោយដឹងថា លោកនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ford លោក Jim Hackett បានចេញសេចក្តីប្រកាសមួយ ដោយបញ្ជាក់ប្រាប់សារព័ត៌មាន Business Insider តាមរយៈអ៊ីម៉ែលថា ចាប់ពីថ្ងៃច័ន្ទ ទី16 ខែមីនា ឆ្នាំ 2020 នេះ ក្រុមហ៊ុន Ford  នឹងអនុញាតអោយ បុគ្គលិកផ្នែកខ្លះ ដែលមានដូចជា កម្មករ ភ្នាក់ងារបម្រើសេវាអតិថិជន និងទីប្រឹក្សាផ្នែកលក់ ដែលមានមូលដ្ឋាន នៅក្នុងតំបន់អាមេរិកខាងជើង អាមេរិកខាងត្បូង អ៊ឺរ៉ុប អាចធ្វើការ និងបំពេញការងាររបស់ខ្លួនពីផ្ទះបាន រហូតដល់មានការប្រកាសជាថ្មីពីក្រុមហ៊ុន។
ទន្ទឹមគ្នានេះដែរ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Ford ដដែលនេះ ក៏បានប្រកាសដាក់ចេញនូវគោលការណ៍ប្រុងប្រយ័ត្នខ្ពស់ លើករណីបង្ការចំពោះការឆ្លងវីរុសកូវីដ 19 ដូចជា បុគ្គលិក ដែលពិនិត្យឃើញ ឬមានទំនាក់ទំនងជាមួយអ្នកផ្ទុកវីរុសកូវីដ 19 នេះ អំឡុងពេលធ្វើការងារនៅផ្ទះ ត្រូវបានទទួលការព្យាបាលឲ្យជាដាច់ជាមុនសិន ទើបអនុញ្ញាតឲ្យចូលបម្រើការងារធម្មតាវិញ។
Article image
ហើយក្រៅពីនេះ សម្រាប់អ្នកដែលធ្លាប់មានប្រវត្តិប៉ះពាល់ដោយផ្ទាល់ ជាមួយអ្នកឆ្លងវីរុសកូវីដ 19 នេះក៏ត្រូវសម្រាកនៅផ្ទះគ្រប់ 14 ថ្ងៃសិន ហើយក្រុមហ៊ុននឹងបន្តតាមដាន អាការៈរបស់បុគ្គលិកមុនពេលចេញចូលការិយាល័យ៕