no-alternative title
no-alternative title

Asus ZenFone 8 Series ត្រូវបានគេបញ្ជាក់ថា នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យា IP68 អាវក្រោះការពារទឹក និងធូលីរួមជាមួយនិងមុខងារថ្មីៗជាច្រើន

បច្ចុប្បន្ននេះ មានស្មាតហ្វូន Android ជាច្រើន គឺត្រូវបានក្រុមហ៊ុននានាបំពាក់នូវបច្ចេកវិទ្យា IP68 ដែលជាអាវក្រោះការពារទឹក និងធូលីស្ទើរតែគ្រប់ក្រុមហ៊ុនហើយ។ នៅថ្ងៃនេះ យោងតាមការទម្លាយចេញពីក្រុមហ៊ុន Asus ថ្មីៗនេះ បាននិយាយថាស្មាតហ្វូនស៊េរីថ្មី Asus ZenFone 8 ក៏នឹងមានការទ្រទ្រង់នូវ IP68 សម្រាប់ការពារការជ្រាបទឹក និងធូលីផងដែរ។ ស្មាតហ្វូន  Asus ZenFone 8 នេះ គឺនឹងបង្ហាញខ្លួននៅថ្ងៃទី 13 ខែឧសភានេះហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Asus ZenFone 8 Series ត្រូវបានគេបញ្ជាក់ថា គឺនឹងមាន 3 ម៉ូដែលរ រួមមានដូចជា ស្មាតហ្វូន ZenFone 8 Mini, ZenFone 8 Pro និង ZenFone 8 ហើយស្មាតហ្វូនទាំងនេះ ក៏នឹងប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 888។ ក្នុងនោះក៏នឹងមានស្មាតហ្វូនទី 4 ផងដែរនោះ គឺ ZenFone 8 Flip ដែលថ្មីៗនេះទម្លាយនៅលើអនឡាញផងដែរ។ នៅក្នុងរបាយការណ៍ថ្មីៗនេះ ស្មាតហ្វូន  Asus ZenFone 8 Series នេះ នឹងមានរន្ធដោតកាសស្តាប់ 3.5mm Headphone Jack។ 

ក្រុមហ៊ុន Asus បានអះអាងថា កន្លងមក ដោយសារតែកង្វះខាតទៅលើទំហំនៃ PCB សម្រាប់ស្មាតហ្វូន ZenFone 7 Series ដូចនេះ ស្មាតហ្វូននេះ គឺមិនមានរន្ធដោតកាសស្តាប់នោះទេ។ បន្ទះឈីប Snapdragon 865 នៅលើស្មាតហ្វូន ZenFone 7 Series នេះ ក៏មិនមាន Snapdragon X55 នោះដែរ ដែលនេះ គឺជាហេតុផលដែលទំហំគ្រប់គ្រាន់ក្នុងការដាក់នូវរន្ធដោតកាសស្តាប់នេះ។ ប៉ុន្តែបន្ទះឈីប Snapdragon 888 គឺមិនមានបញ្ហានោះទេដោយសារតែបន្ទះឈីបនេះ គឺមានភ្ជាប់ជាមួយនឹងម៉ូដឹមនេះ។ ក្រុមហ៊ុននេះក៏រក្សាទុកនូវរន្ធកាត microSD card slot នៅលើស្មាតហ្វូននេះផងដែរ។

សម្រាប់ស្មាតហ្វូន  Asus ZenFone 8 Mini នេះគឺមានអេក្រង់ទំហំ 5.92-inch OLED ។ អេក្រង់របស់ស្មាតហ្វូននេះ គឺមានកម្រិត 120Hz Refresh Rate និង  Full HD+ (2400×1080) ថែមទៀត។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះគឺមានកាមេរ៉ា 64MP Sony IMX686 និង Sony IMX663 sensor ផងដែរ។ ស្មាតហ្វូននេះគឺមាន  30W charging ផងដែរ។

ចំពោះស្មាតហ្វូន Asus ZenFone 8 Pro វិញ គឺនឹងមានអេក្រង់ទំហំ 6.67-inch រីឯស្មាតហ្វូនផ្សេងទៀតនឹងមានអេក្រង់ធំជាង ហើយវាក៏នឹងមានបន្ទះឈីបដូចគ្នាផងដែរ។ គ្មានស្មាតហ្វូនណាមួយនៅក្នុងចំណោមម៉ូឌែលទាំងនេះ ដែលមានកាមេរ៉ាបង្វិលបាននោះ។ របាយការណ៍ជាច្រើនថ្មីនេះ បាននិយាយថា វានឹងមានស្មាតហ្វូន  ZenFone 8 Flip ដែលនឹងមានបង្ហាញខ្លួនផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
  nubia V80 Design ជាស្មាតហ្វូន AI ទាន់សម័យតម្លៃក្រោម $200 ដែលបានបំពាក់បច្ចេកវិទ្យា AI ជំនាន់ថ្មី ជាមួយប៊ូតុង AI ថ្មីពិសេស អមនិងការរចនាបែប Flagship ដ៏ទាក់ទាញ

nubia V80 Design ជាស្មាតហ្វូន AI ទាន់សម័យតម្លៃក្រោម $200 ដែលបានបំពាក់បច្ចេកវិទ្យា AI ជំនាន់ថ្មី ជាមួយប៊ូតុង AI ថ្មីពិសេស អមនិងការរចនាបែប Flagship ដ៏ទាក់ទាញ

ដោយ ប៉េងលីន
កាដូពិសេសពី Changan និង Deepal! ទិញឡានតម្លៃថ្មី មានថែម iPhone 17 Pro Max នឹងបានទៅលេងចិន Free ទៀតផង

កាដូពិសេសពី Changan និង Deepal! ទិញឡានតម្លៃថ្មី មានថែម iPhone 17 Pro Max នឹងបានទៅលេងចិន Free ទៀតផង

ដោយ ប៉េងលីន
Toyota RAV4 ជប៉ុនកាត់ចិនទំនើបឡូយកប់! ចេញលក់តម្លៃតែជាង 2 ម៉ឺនដុល្លារស្តើង

Toyota RAV4 ជប៉ុនកាត់ចិនទំនើបឡូយកប់! ចេញលក់តម្លៃតែជាង 2 ម៉ឺនដុល្លារស្តើង

ដោយ ប៉េងលីន
ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ផ្តល់ជូនប្រូម៉ូសិនពិសេស ក្នុងព្រឹត្តិការណ៌ Auto Show 2025 នៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធី!

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ផ្តល់ជូនប្រូម៉ូសិនពិសេស ក្នុងព្រឹត្តិការណ៌ Auto Show 2025 នៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធី!

ដោយ ប៉េងលីន
កំពូលរថយន្តភីកអាប់ RAM 1500 RHO 2026 ដែលជាសមាជិកថ្មីរបស់ RAM នឹងមកដល់ទីផ្សារកម្ពុជានាពេលឆាប់ៗនេះហើយ

កំពូលរថយន្តភីកអាប់ RAM 1500 RHO 2026 ដែលជាសមាជិកថ្មីរបស់ RAM នឹងមកដល់ទីផ្សារកម្ពុជានាពេលឆាប់ៗនេះហើយ

ដោយ ប៉េងលីន
 ស្មាតហ្វូនស្តើងបំផុត Infinx HOT 60Pro Series នឹងមកដល់ឆាប់ៗនេះ!

ស្មាតហ្វូនស្តើងបំផុត Infinx HOT 60Pro Series នឹងមកដល់ឆាប់ៗនេះ!

ដោយ ប៉េងលីន