ស្វែងរកពួកយើង:

បែកធ្លាយរូបភាពថ្មីរបស់ Huawei P40 និង P40 Pro ដោយបានបង្ហាញច្បាស់ពីការឌីស្សាញផ្នែកខាងមុខ និងផ្នែកខាងក្រោយ

ដោយ

Koun Jab Luffy

21 មីនា 2020 09:59 ព្រឹក

អាន 2 នាទី

Article image
គិតមកទល់នឹងថ្ងៃនេះ មានមនុស្សជាច្រើន បានទន្ទឹងរង់ចាំខ្លាំងសម្រាប់ការមកដល់នៃស្មាតហ្វូន Huawei P40 និង P40 Pro។ យោងតាមការបញ្ជាក់នៅថ្ងៃនេះ បានអោយដឹងថា ក្រុមហ៊ុន Huawei នឹងបង្ហាញនូវស្មាតហ្វូន នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះហើយ។ ក្រុមហ៊ុននេះ ត្រូវបានគេរំពឹងថា នឹងបង្ហាញនូវកាមេរ៉ា 5 គ្រាប់នៅលើស្មាតហ្វូន Huawei P40 Pro PE ជាមួយនឹងស្មាតហ្វូន P40 និង P40 Pro។ អ្នកទម្លាយព័ត៌មានលោក Evan Blass និង Ishan Agarwal ក៏ធ្វើការចែករំលែកអំពីរូបភាពរបស់ស្មាតហ្វូន Huawei P40 និង P40 Pro ផងដែរ។
ដូចអ្វីដែលអាចមើលឃើញនេះ ស្មាតហ្វូន Huawei P40 នេះ គឺមានអេក្រង់រាបស្មើជាមួយនឹងរន្ធប្រហោងភ្លោះនៅលើអេក្រង់របស់វា។ ស្មាតហ្វូន P40 Pro នេះ អាចនឹងមានអេក្រង់គែមកោងនៅគ្រប់ជ្រុងរបស់វា។ បើធៀបជាមួយនឹងស្មាតហ្វូន P40 នោះ គឺមានរន្ធប្រហោងនៅលើអេក្រង់ដែលមានទំហំធំជាង។ ស្មាតហ្វូននេះ អាចនឹងមានការបន្ថែមនូវសេនស័រសម្រាប់ប្រព័ន្ធស្កេនមុខថែមទៀត។ ស្មាតហ្វូនទាំងពីរនេះ អាចនឹងមានបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ផងដែរ។ នៅក្រោមនេះគឺមានការបង្ហោះ ព័ត៌មានរបស់អ្នកទម្លាយ Agarwal របស់ស្មាតហ្វូន Huawei P40 នេះផងដែរ។
Article image
ស្មាតហ្វូននេះ គឺមានការឌីស្សាញជាមួយនឹងកាមេរ៉ាដែលមានរូបរាងជាចតុកោណកែងជាមួយនឹងកាមេរ៉ា 3 គ្រាប់ និងភ្លើង LED flash ថែមទៀត។ សម្រាប់គែមខាងលើរបស់ស្មាតហ្វូន Huawei P40 Pro នេះគឺពិតជាស្តើងមែនទែន។ ស្មាតហ្វូន P40 Pro នឹងមានកម្រិតអេក្រង់ធំជាងស្មាតហ្វូន P40។ សម្រាប់គែមផ្នែកខាងស្តាំរបស់ស្មាតហ្វូនទាំងពីរនេះ គឺមានភ្ជាប់ជាមួយនឹងប៊ូតុង volume និង power key ផងដែរ។ របាយការណ៍ជាច្រើន បានអះអាងថា ស្មាតហ្វូន Huawei P40 និង P40 Pro នឹងមានការទ្រទ្រង់នូវបច្ចេកវិទ្យា 120Hz refresh rates។
Article image
វាក៏មានរបាយការណ៍ជាច្រើនដែលមានការបញ្ជាក់ថា ស្មាតហ្វូន P40 នេះនឹងមានកម្រិត refresh rate 60Hz ខណៈពេលដែលម៉ូឌែល Pro គឺមានកម្រិត 90Hz refresh rate។ នេះគឺជាពណ៌របស់ស្មាតហ្វូន Huawei P40 Pro ដែលបង្ហាញថា ស្មាតហ្វូននេះគឺមានកាមេរ៉ា 4 គ្រាប់ និងភ្លើង LED flash ផងដែរ។ នៅមិនមានរូបភាពថ្មី ដែលបង្ហាញអំពីផ្នែកខាងមុខរបស់ស្មាតហ្វូន Huawei P40 Pro PE នេះទេ។ ពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូន Huawei P40 Pro PE នឹងមានផ្នែកខាងមុខដែលដូចគ្នាទៅនឹងស្មាតហ្វូន P40 Pro ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានលក្ខណៈខុសប្លែកពីស្មាតហ្វូន Pro ។ ស្មាតហ្វូន P40 Pro PE អាចនឹងមានតួខ្លួនសេរ៉ាមិច និងកាមេរ៉ា 5 គ្រាប់៕
បែកធ្លាយរូបភាពថ្មីរបស់ Huawei P40 និង P40 Pro ដោយបានបង្ហាញច្បាស់ពីការឌីស្សាញផ្នែកខាងមុខ និងផ្នែកខាងក្រោយ