ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Oppo បញ្ចេញនូវមុខងារថ្មីមួយ ដែលមានសមត្ថភាព អាចប្រឆាំងទៅនឹងការញៀនហ្គេមរបស់អ្នកប្រើប្រាស់បាន

ដោយ

Koun Jab Luffy

21 មីនា 2020 03:18 ព្រឹក

អាន 2 នាទី

ថ្មីៗនេះ ក្រុមហ៊ុន Oppo ទើបតែបញ្ចេញនូវប្រព័ន្ធប្រឆាំងការញៀនហ្គេមដែលមានឈ្មោះថា Anti-Gaming Addiction System ។ ប្រព័ន្ធនេះអាចធ្វើការកំនត់ និងការដាក់កម្រិតក្នុងការគ្រប់គ្រងយ៉ាងតឹងរឹងទៅលើអ្នកប្រើប្រាស់ជាច្រើន។ នេះគឺជាផ្នែកមួយនៃរលកដំបូងនៃប្រព័ន្ធនេះ ដែលក្រុមហ៊ុនជាច្រើន ក៏កំពុងតែធ្វើការព្យាយាមក្នុងការប្រយុទ្ធប្រឆាំង ដើម្បីទប់ទល់ទៅនឹងការញៀនហ្គេមនេះផងដែរ។  តាមការបញ្ជាក់នៅក្នុងកំណត់សំគាល់ផ្លូវការនេះ ហ្គេមជាច្រើន ដែលដំណើរការនៅលើស្មាតហ្វូន Oppo ដែលដំណើរការនូវប្រព័ន្ធប្រឆាំងទៅនឹងការញៀនហ្គេមនេះនឹងតម្រូវអោយអ្នកប្រើប្រាស់ជាច្រើនត្រូវដាក់ឈ្មោះពិតប្រាកដ។ វានឹងទាមទារអោយមានការបំពេញនូវព័ត៌មានជាចាំបាច់។
Article image
ប្រភពខាងលើនេះ បានបញ្ជាក់ថា សម្រាប់ប្រព័ន្ធថ្មីនេះ នឹងធ្វើការកំណត់ការដាក់កម្រិតដោយស្វ័យប្រវត្តិទៅលើអាយុចាប់ពី 8 ឆ្នាំដោយចំណាយទឹកប្រាក់ប្រហែលជា 50 Yuan (7$) ក្នុងប្រតិបត្តិការមួយលើក និងមិនអោយលើសពី 200 Yuan ( 28$) ក្នុងមួយខែ។ ស្រដៀងគ្នានេះផងដែរ សម្រាប់មនុស្សដែលមានអាយុ 16 ប៉ុន្តែនៅក្រោម 18 ឆ្នាំ មិនអាចធ្វើប្រតិបត្តិការតែមួយលើកលើសពី 100 Yuan (14$) ឬ 400 Yuan (57$) នៅក្នុងមួយខែនោះ។ ដូចនេះ អ្នកប្រើប្រាស់ជាច្រើន នឹងជួបជាមួយនឹងការដាក់កម្រិតជាច្រើន នៅពេលដែលដំណើរការនូវសេវាកម្មប្រឆាំងទៅនឹងការញៀនហ្គេមនេះ (Oppo anti gaming addiction service)។
ប្រភពដដែលបានបន្ថែមថា Oppo ក៏ស្រដៀងគ្នាទៅនឹងក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនទៀតដែលកំពុងតែប្រឈមមុខទៅនឹងការរាតត្បាតដោយសារតែជំងឺកូរ៉ូណាវីរុសនោះ។ ទោះជាយ៉ាងណាក៏ដោយនោះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ ក៏មានការពិបាកក្នុងការអភិវឌ្ឍ ដើម្បីដាក់ពង្រាយទៅលើប្រព័ន្ធថ្មីនេះផងដែរ។ មនុស្សជាច្រើន គឺមានការញៀនហ្គេមយ៉ាងខ្លាំងនៅក្នុងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសចិន ក៏កំណត់នូវច្បាប់ និងគោលការណ៍ដ៏តឹងរឹងជាច្រើនដើម្បីទប់ស្កាត់រឿងនេះ។
Article image
អ្វីដែលគួរអោយកត់សម្គាល់នោះ ក្រុមហ៊ុន Tencent Games ក៏ប្រកាសថា ខ្លួននឹងដំណើរការនូវហ្គេមជាច្រើនទៀតដែលមានគោលការណ៍ក្នុងការកំណត់យ៉ាងតឹងរឹង ទៅលើការលេងហ្គេម ដើម្បីទប់ទល់ទៅនឹងការញៀនហ្គេមចាប់ផ្តើមពីខែនេះទៅ។ បន្ថែមពីនេះទៀតនោះ រដ្ឋាភិបាលរបស់ចិន ក៏ចាប់ផ្តើមរឹតត្បិតទៅលើស្ទូឌីយោលេងហ្គេមជាច្រើនទៀត ដែលធ្វើអោយកាន់តែពិបាកក្នុងការពង្រីកនូវវិស័យហ្គេមនៅក្នុងប្រទេសនេះ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

St 276, Phnom Penh, Cambodia

លេខទូរស័ព្ទ

015 504 171

អ៊ីមែល

info: [email protected]

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Oppo បញ្ចេញនូវមុខងារថ្មីមួយ ដែលមានសមត្ថភាព អាចប្រឆាំងទៅនឹងការញៀនហ្គេមរបស់អ្នកប្រើប្រាស់បាន