no-alternative title
no-alternative title

vivo បានសន្យាថា នឹងធ្វើការអាប់ដេត Software ទៅលើស្មាតហ្វូន Flagship របស់ខ្លួនយ៉ាងហោចណាស់ក៏បានរយៈពេល 3 ឆ្នាំដែរ

នៅថ្ងៃនេះ vivo ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយរបស់ប្រទេសចិន បានប្រកាសចេញនូវគម្រោងនៅក្នុងការពង្រីកទៅលើកម្មវិធី Software ថ្មីៗរបស់ខ្លួនដើម្បីទ្រទ្រង់ស្មាតហ្វូន Flagship អោយកាន់តែមានភាពខ្លាំង និងមានភាពទំនើបកម្មថ្មីជានិច្ចពីមួយឆ្នាំទៅមួយឆ្នាំ។ ឧទាហរណ៍ដូចជា X-Series ស្មាតហ្វូនមានសមត្ថភាពដ៏ខ្លាំងក្លា ដែលក្រុមហ៊ុននេះបានប្រកាសចេញនៅក្នុងនៅឆ្នាំនេះអញ្ចឹង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមដំណឹងថ្មីនេះ គឺបានបញ្ជាក់ថា ក្រុមហ៊ុន vivo មានបំណងនៅក្នុងការអាប់ដេត OS ទៅលើប្រព័ន្ធប្រតិបត្តិការ Android នៅក្នុងរយៈពេល 3 ឆ្នាំសម្រាប់ស្មាតហ្វូន X-Series។ គោលការណ៍ថ្មីនេះ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា នឹងចាប់ផ្តើមអាប់ដេតចាប់ពីខែកក្កដា ឆ្នាំ 2021  ខាងមុខនេះហើយ។ ក្រុមហ៊ុន vivo បាននិយាយបន្តថា ស្មាតហ្វូន X-Series នឹងទទួលបាននូវសមាសភាគកម្រិតខ្ពស់ដែលអាចប្រើប្រាស់បានជាច្រើនឆ្នាំ។ ស្មាតហ្វូននេះ នឹងទទួលបាននូវការអាប់ដេតរយៈពេលយ៉ាងតិច 3 ឆ្នាំដើម្បីសុវត្ថិភាពទិន្នន័យរបស់អ្នកប្រើប្រាស់ និងការបន្ថែមនូវមុខងារថ្មីៗផងដែរ។

បន្ថែមពីនេះទៀតនោះ គោលការណ៍ថ្មីនេះ ក៏នឹងដាក់អោយដំណើរការនៅលើស្មាតហ្វូនជាច្រើនសម្រាប់ទីផ្សារនៅអ៊ឺរ៉ុប អូស្រា្តលី និងទីផ្សារប្រទេសឥណ្ឌា។ ស្មាតហ្វូនជាច្រើនទៀត នឹងទទួលបាននូវការអាប់ដេតផងដែរ។ តាមការបញ្ជាក់នៅក្នុងការព្យាករណ៍របស់ IDC បាននិយាយថា ស្មាតហ្វូនចំនួន 345.5 លានគ្រឿង របស់ក្រុមហ៊ុននេះ បាននាំចេញនៅលើពិភពលោកនៅក្នុងត្រីមាសទី 1 ឆ្នាំនេះ ដែលមានការកើនឡើង 25.5% ពីឆ្នាំមុននេ។ ក្រុមហ៊ុន vivo គឺជាប់ចំណាត់ថ្នាក់លេខ 5 ជាក្រុមហ៊ុន ដែលនាំមុខគេនៅលើពិភពលោកជាមួយនឹងចំណែកទីផ្សារចំនួន 10.1% ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន
ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

ដោយ ប៉េងលីន
Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន
ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ដោយ ប៉េងលីន