no-alternative title
no-alternative title

ឆាប់ៗនេះ ក្រុមហ៊ុន Xiaomi នឹងមានស្មាតហ្វូនថ្មីមួយទៀត ដែលបំពាកនូវកាមេរ៉ាស្ថិតក្រោមអេក្រង់ហើយថែមទាំងអាចបង្វិលបានថែមទៀតផង

បន្ទាប់ពីបានក្លាយជាក្រុមហ៊ុនស្មាតហ្វូនលំដាប់ទី 3 របស់ពិភពលោកមក ពេលនេះ ក្រុមហ៊ុន Xiaomi បានទទួលជោគជ័យខ្លាំង ហើយនិងបានក្លាយជាអ្នកនាំមុខគេរបស់ចិនទៅលើប៉ាតង់សម្រាប់ស្មាតហ្វូនមួយដែលមានកាមេរ៉ាបង្វិលបានក្រោមអេក្រង់ដែលអាចប្រើប្រាស់ជាកាមេរ៉ាខាងក្រោយផង និងកាមេរ៉ា Selfie ផងដែរ។ បច្ចេកវិទ្យាបង្វិលបាននេះ អាចប្រើប្រាស់នៅលើស្មាតហ្វូនក្នុងការបង្វិលបានដល់ទៅ 180 ដឺក្រេ និងប្រើប្រាស់ជាគោលដៅកាមេរ៉ា Selfie និងកាមេរ៉ាខាងក្រោយផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

មកទល់នឹងពេលនេះ ក្រុមហ៊ុន Xiaomi បាននឹងកំពុងតែមានការប្រឹងប្រែងយ៉ាងខ្លាំងទៅលើស្មាតហ្វូនថ្នាក់កណ្តាល និងស្មាតហ្វូនប្រភេទ High-End របស់ខ្លួន។ ក្រុមហ៊ុននេះ ក៏បានបន្តក្នុងការជម្រុញទៅលើការស្រាវជ្រាវ និងការអភិវឌ្ឍទៅលើបច្ចេកវិទ្យាជាច្រើនរបស់ស្មាតហ្វូន។ ថ្មីៗនេះ ក្រុមហ៊ុននេះ ក៏បង្ហាញនូវស្មាតហ្វូន Concept មួយដែលមានអេក្រង់កោង និងកាមេរ៉ាខាងក្រោមអេក្រង់ផងដែរ។ ក្រុមហ៊ុន Xiaomi មិនត្រឹមតែធ្វើការទៅលើការច្នៃប្រឌិតទៅលើអេក្រង់កោងនោះទេ ប៉ុន្តែបច្ចេកវិទ្យាកាមេរ៉ាខាងក្រោមអេក្រង់ផងដែរ។ 

បន្ថែមនពីនេះ ក្រុមហ៊ុន Xiaomi ក៏បានធ្វើការអភិវឌ្ឍទៅលើកាមេរ៉ាដែលអាចបង្វិលបានក្រោមអេក្រង់ផងដែរនេះ បើតាមការបញ្ជាក់នៅក្នុងប៉ាតង់របស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO)។ យោងតាមឯកសារនៅក្នុងទិន្នន័យរបស់ WIPO ដែលគេប្រទះឃើញនៅលើ LetsGoDigital បានបង្ហាញថា កម្មវិធីប៉ាតង់នេះ គឺដាក់ស្នើនៅក្នុងខែកុម្ភៈឆ្នាំ 2020 នេះដែលមានកាមេរ៉ាខាងក្រោមអេក្រង់។ បន្ថែមពីនេះ ក៏មានការបង្ហាញទៀតថា ក្រុមហ៊ុន Xiaomi ក៏នឹងបង្ហាញនូវស្មាតហ្វូននេះនៅឆ្នាំនេះដែរ។ កាមេរ៉ា ដែលអាចបង្វិលបាននេះ គឺស្ថិតនៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ ដែលគេដឹងថា នឹងមានសមត្ថភាពអាចថតបានច្បាស់ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន