ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Huawei Mate 30 Pro 5G ត្រូវបានចាត់ទុកថាស ជាស្មាតហ្វូនសម្លេងលឺល្អក្រោយការធ្វើការតេស្តសំឡេងនៅលើ DxOMark ទទួលបាននូវពិន្ទុល្អ

ដោយ

Koun Jab Luffy

24 មីនា 2020 05:31 ព្រឹក

អាន 2 នាទី

Article image
កាលពីដើមសប្តាហ៍នេះ DxOMark បានចេញផ្សាយនូវពិន្ទុនៃការតេស្តទៅលើសំឡេងរបស់វាសម្រាប់ស្មាតហ្វូន Huawei Mate 30 Pro 5G នេះ។ DxOMark គឺល្បីឈ្មោះទៅលើការតេស្តទៅលើកាមេរ៉ា និងសំឡេងសម្រាប់ស្មាតហ្វូនជាច្រើន ហើយពេលនេះ DxOMark ក៏ផ្តល់នូវពិន្ទុនៃការធ្វើតេស្តទៅលើសំឡេងរបស់ស្មាតហ្វូននេះសរុបមានចំនួន 61 ពិន្ទុ។ នេះមិនទាន់ល្អបំផុតនោះទេ ប៉ុន្តែសម្រាប់ពិន្ទុនៃការតេស្តទៅលើសំឡេងរបស់វានោះគឺស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូលនៃបញ្ជីរបស់ស្មាតហ្វូនជាច្រើនទៀតដែលត្រូវបានធ្វើតេស្តរួចនោះ។
តាមការបញ្ជាក់របស់ក្រុមហ៊ុននេះ ស្មាតហ្វូន Huawei Mate 30 Pro 5G គឺមានចំណាត់ថ្នាក់ល្អនៅក្នុងការតេស្តទៅលើសំឡេងនៃការថតរបស់វា។  នៅក្នុងការថតសំឡេង កម្រិតនៃសំឡេងរបស់វាគឺទទួលបាននូវពិន្ទុល្អផងដែរ។ សម្រាប់សំឡេង Noise ខាងក្រោយរបស់ស្មាតហ្វូននេះក៏មានបញ្ហាផងដែរនៅក្នុងអំឡុងពេលនៃការថតសំឡេងផងដែរ។
Article image
សម្រាប់ពិន្ទុនៃការថតសំឡេងនេះគឺខ្ពស់បំផុតហើយនៅលើ DxOMark ។ នេះធ្វើអោយស្មាតហ្វូន Huawei Mate 30 Pro 5G ល្អបំផុតនៅក្នុងការតេស្តទៅលើការថតសំឡេងរបស់វានោះ។ ស្មាតហ្វូន Mate 30 Pro 5G ដែលទទួលបាននូវពិន្ទុខ្ពស់បែបនេះដែលពិតជាគួរអោយសរសើរមែនទែន៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

St 276, Phnom Penh, Cambodia

លេខទូរស័ព្ទ

015 504 171

អ៊ីមែល

info: [email protected]

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.