no-alternative title

vivo V21 SE ទូរស័ព្ទឆ្លាតស៊េរីថ្មីបានបង្ហាញវត្តមាននៅលើបញ្ជី Geekbench ជាមួយបន្ទះឈីប Snapdragon 720G

ក្រុមហ៊ុន vivo បានប្រកាសចេញទូរស័ព្ទស៊េរីថ្មីគ្រួសារ V21 Series កាលពីចុងខែមេសា ឆ្នាំ 2021 ដែលមានដូចជាម៉ូដែល vivo V21, V21 5G និង V21e។ យ៉ាងណាមិញ vivo ក៏នៅមានមួយម៉ូដែលទៀត ដែលមិនទាន់ត្រូវបានប្រកាសចេញនោះគឺ vivo V21 SE។ ដែលម៉ូដែលចុងក្រោយនេះអាចនឹងត្រូវប្រកាសចេញក្នុងពេលឆាប់ៗនេះ។ ហើយក្នុងពេលនេះយើងក៏ទទួលបានព័ត៌មានខ្លះៗរបស់ vivo V21 SE តាមរយះកម្មវិធីតេស្ត Geekbench ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងទៅលើទិន្នន័យ Database របស់កម្មវិធី Geekbench បានបង្ហាញថា V21 SE គឺប្រើលេខសំគាល់ម៉ូដែល V2061 ហើយទូរស័ព្ទសមាជិកចុងក្រោយក្នុងគ្រួសារ  V21 នេះគឺប្រតិបត្តិការជាមួយ Android 11 និងស្រោបផ្ទៃកម្មវិធីប្រើប្រាស់ដោយ FuntouchOS។ ទិន្នន័យដដែលនេះបានបង្ហាញទៀត vivo V21 SE គឺប្រាស់បន្ទះឈីប Qualcomm Snapdragon 720G ភ្ជាប់ជាមួយរ៉េមទំហំ 8GB ប៉ុន្តែ បើតាមប្រភពមួយចំនួនបាននិយាយថាទូរស័ព្ទស៊េរីថ្មីនេះនឹងមានម៉ូដែលរ៉េមទំហំ 6GB ផងដែរ។ នៅលើតារាងពិន្ទុម៉ាស៊ីនរបស់ vivo V21 SE ទទួលបាន 553 នៅលើអង្គគណនា Single-core និង 1697 នៅលើអង្គគណនា Multi-core។

ដោយឡែកនាពេលកន្លងមកបណ្តាញ Google Play Console ក៏បានបង្ហាញពីគុណសម្បត្តិរបស់ vivo V21 SE ដូចគ្នានេះផងដែរ និងបានបញ្ជាក់បន្ថែមថា ទូរស័ព្ទនេះគឺមានបន្ទះអេក្រង់ជាប្រភេទ Notch-Screen ឬហៅថាអេក្រង់ឆកដំណក់ទឹកដូចបងៗដែលចេញមុនដែរ និងកម្រិតបង្ហាញ 1080px ជាមួយកម្រិតដង់ស៊ីតេភាពច្បាស់ 440ppi។ ជាចុងក្រោយទូរស័ព្ទស៊េរីថ្មីមួយនេះអាចនឹងត្រូវប្រកាសចេញផ្លូវការណ៍នៅសប្តាហ៍ក្រោយនេះ ដូច្នេះយើងនឹងស្វែងយល់បន្ថែមអោយបានលម្អិតពីគុណសម្បត្តិរបស់ vivo V21 SE៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន