no-alternative title
no-alternative title

របាយការណ៍ថ្មីបញ្ជាក់ថា Samsung Galaxy Watch 4 Series នឹងពង្រីកទំហំខ្លួន និងទំហំថ្មធំជាងជំនាន់មុនបន្តិច

នាឡិកាដៃឆ្លាតវៃជំនាន់ថ្មីរបស់ Samsung គឺ Galaxy Watch 4 និង  Watch Active 4 Series ត្រូវបានប្រភពព័ត៌មានចចាមអារាមលើកឡើងថានឹងបង្ហាញវត្តមានជាមួយនឹងការដំឡើងនូវប្រតិបត្តិការ Wear OS ជំនួសអោយ TizenOS។ ហើយក្នុងថ្ងៃនេះយើងទទួលបានព័ត៌មានថ្មីមួយដែលនិយាយទាក់ទងនឹងការកែប្រែលើទំហំរបស់នាឡិកាឆ្លាតវៃជំនាន់ថ្មីនេះបន្ថែមទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងទៅលើប្រភពចេញពីគណនីធ្វីស្ទ័ររបស់លោក Nils Ahrensmeier បានបញ្ជាក់ថា Samsung គម្រោងក្នុងការផ្លាស់ប្តូរទំហំខ្លួនសម្រាប់នាឡិកាដៃឆ្លាតវៃជំនាន់ថ្មីរបស់ខ្លួនអោយធំជាងជំនាន់មុនបន្តិច។ ប្រភពដដែលនេះបានបញ្ជាក់ថា Galaxy Watch 4 Series នឹងមានទំហំខ្លួនធំជាងមុនជាមួយទំហំ 42mm និង 46mm ដែលទំហំនេះគឺធំជាងជំនាន់មុនដែលមានទំហំ 41mm និង 45mm។

ហើយជាមួយនឹងការពង្រីកទំហំខ្លួនសម្រាប់នាឡិកាដៃឆ្លាតវៃជំនាន់ថ្មីនេះ Samsung ក៏អាចបង្កើនទំហំធំជាងមុនបន្តិចផងដែរគឺឡើងដល់ 350mAh សម្រាប់ម៉ូដែល 46mm ខណៈម៉ូដែល 45mm ជំនាន់មុនមានថ្មទំហំ 340mAh ចំនែកម៉ូដែល 42mm អាចនឹងមានថ្មទំហំ 240mAh។ យ៉ាងណាមិញសម្រាប់ម៉ូដែល Galaxy Watch Active 4 Series  វិញអាចនឹងមានចេញលក់ជាមួយម៉ូដែលទំហំ 40mm និង 42mm ដែលខុសពីជំនាន់ Watch Active 2  Series ដែលមានម៉ូដែលទំហំ 40mm និង 44mm។

ប្រសិនបើដូច្នោះមែន មានន័យថា  Samsung បានពង្រីកទំហំម៉ូដែល Watch 4 Series ប៉ុន្តែ ទម្លាក់ទំហំម៉ូដែល Watch Active 4 មួយម៉ូដែលវិញ។ នាឡិកាដៃឆ្លាតវៃជំនាន់ថ្មី Galaxy Watch 4 និង Watch Active 4 Series នឹងត្រូវប្រកាសចេញផ្លូវការណ៍នៅក្នុងព្រឹត្តិការណ៍ Unpacked Event ដែលត្រៀមប្រារព្ធធ្វើឡើងនៅខែកក្តដាខាងមុខ ជាមួយនឹងទូរស័ព្ទអេក្រង់បត់ជំនាន់ថ្មី Galaxy Z Fold 3 និង Z Flip 3៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

ដោយ ប៉េងលីន
សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

ដោយ ប៉េងលីន
BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

ដោយ ប៉េងលីន
ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ដោយ ប៉េងលីន
ASUS បង្ហាញនូវបច្ចេកវិទ្យា AI ពេញលេញ និងនវានុវត្តន៍ដ៏អស្ចារ្យបំផុតក្នុងព្រឹត្តិការណ៍ CES 2026

ASUS បង្ហាញនូវបច្ចេកវិទ្យា AI ពេញលេញ និងនវានុវត្តន៍ដ៏អស្ចារ្យបំផុតក្នុងព្រឹត្តិការណ៍ CES 2026

ដោយ ប៉េងលីន
Geely Auto ដាក់គោលដៅលក់ឡានអោយបាន 3.45 លានគ្រឿងនៅឆ្នាំ 2026 បន្ទាប់ពីឆ្នាំ 2025 ការលក់កើនឡើង 39%

Geely Auto ដាក់គោលដៅលក់ឡានអោយបាន 3.45 លានគ្រឿងនៅឆ្នាំ 2026 បន្ទាប់ពីឆ្នាំ 2025 ការលក់កើនឡើង 39%

ដោយ ប៉េងលីន