ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ទីក្រុង ហុងកុង នឹងចាប់ផ្តើមប្រើប្រាស់នូវសេវាកម្ម 5G ជាផ្លូវការ ចាប់ពីថ្ងៃទី 1 ខែមេសាខាងមុខនេះហើយ

ដោយ

Koun Jab Luffy

25 មីនា 2020 09:46 ព្រឹក

អាន 2 នាទី

Article image
សម្រាប់ឆ្នាំ 2020 នេះ ត្រូវបានគេរំពឹងថា គឺជាឆ្នាំមួយនៅពេលដែលបច្ចេកវិទ្យាទូរគមនាគមន៍ 5G នឹងចាប់ផ្តើមដំនើរការជាផ្លូវការហើយ។ ខណៈពេលដែលក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន បានចាប់ផ្តើមបញ្ចេញនូវស្មាតហ្វូនថ្នាក់ប្រណិត និងស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួនជាប្រភេទ 5G ជាបន្តបន្ទាប់នោះ នៅលើទីផ្សារក៏ដោយ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធសម្រាប់បច្ចេកវិទ្យា 5G នេះគឺនៅមានកម្រិតនៅឡើយ។ មានប្រទេសមួយចំនួនប៉ុណ្ណោះ ដែលបច្ចេកវិទ្យា 5G ត្រូវបានដាក់អោយធ្វើពាណិជ្ជកម្មជាផ្លូវការដូចជាប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងចិន។ ពេលនេះ ហុងកុង ក៏ចូលរួមនៅក្នុងបញ្ជីនេះផងដែរ ជាមួយនឹងការធ្វើពាណិជ្ជកម្មទៅលើបច្ចេកវិទ្យា 5G ដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃទី 1 ខែមេសានេះ។
ក្រុមហ៊ុន HKT បានប្រកាសថា ខ្លួននឹងចាប់ផ្តើមប្រកាសបង្ហាញនូវសេវាកម្មបច្ចេកវិទ្យា 5G របស់ខ្លួននៅក្នុងទីក្រុងហុងកុងចាប់ពីថ្ងៃទី ១ ខែមេសានេះ ហើយនេះគឺជាប្រតិបត្តិករទី ១ នៅក្នុងប្រទេសនេះដែលផ្តល់នូវសេវាកម្ម 5G សម្រាប់អតិថិជនរបស់ខ្លួននោះ។ នៅក្នុងជំហានដំបូងនៃការចាប់ផ្តើមនេះ សេវាកម្មនេះគឺមានការគ្របដណ្តប់នៅលើតំបន់ជាច្រើន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនទៀតផងដែរដូចជានៅព្រលាន្តយន្តហោះអន្តរជាតិរបស់ហុងកុង និងផ្សារទំនើបធំៗនៅទីនេះផងដែរ។ ក្រុមហ៊ុននេះនិយាយថា ខ្លួនក៏មានគម្រោងក្នុងការពង្រីកនូវបណ្តាញរបស់ខ្លួនទៅកាន់គ្រប់តំបន់ទាំងអស់ក្នុងហុងកុងរួមទាំងបណ្តាញខ្សែ MTR ជាច្រើនទៀតផងដែរ។
Article image
ពេលនេះ ក្រុមហ៊ុននេះក៏ផ្តល់អោយអតិថិជនជាច្រើនរបស់ខ្លួននូវកញ្ចប់សេវាកម្ម 5G សម្រាប់ការប្រើប្រាស់ទិន្នន័យទូរស័ព្ទចល័ត និងស្មាតហ្វូន 5G ជាមួយនឹងតម្លៃប្រចាំខែចាប់ពី HK$198 សម្រាប់ទិន្នន័យ 8GB ផងដែរ។ ជាមួយនឹងការប្រកាសបង្ហាញអំពីសេវាកម្ម  5G network នេះ ក្រុមហ៊ុន HKT ក៏ប្រកាសបង្ហាញនូវសេវាកម្មជាច្រើនទៀតផងដែរដែលក្នុងនោះមានដូចជា  Now E Premier League និង LaLiga 2020/21 Event Pass សម្រាប់ការស្ទ្រីមផ្ទាល់ទៅលើកីឡាជាច្រើន សេវាកម្ម  MOOV ដែលជាសេវាកម្មតន្រ្តី 24 bit FLAC របស់ហុងកុង កម្មវិធី 5G VR Application ដែលផ្តល់នូវកម្មវិធី VR ជាច្រើន និង 5G VR eSports ដែលអ្នកលេងហ្គេមជាច្រើនអាចកម្សាន្តបានជាមួយនឹងហ្គេម VR eSports ដ៏ពេញនិយមជាច្រើនទៀតតាមតម្រូវការផងដែរ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.