no-alternative title
no-alternative title
no-alternative title
no-alternative title

Xiaomi J18s ស្មាតហ្វូនបត់បានស៊េរីថ្មី នឹងបំពាក់នូវកាមេរ៉ាខាងក្រោយ 3 គ្រាប់ទំហំ 108MP ហើយនិងមានកាមេរ៉ាខាងក្រោមអេក្រង់ថែមទៀតផង

នៅថ្ងថៃនេះមានការនិយាយថា ក្រុមហ៊ុន Xiaomi គឺកំពុងតែធ្វើការនៅលើស្មាតហ្វូន Flagship ស៊េរីថ្មីរបស់ខ្លួនចំនួន 2 ម៉ូដែលបន្ថែមទៀតសម្រាប់ប្រជែងទីផ្សារជាមួយនឹងដៃគូ។ ស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះ គឺមានលេខកូដហៅថា K8 និង J18s ដែលនេះ នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុនចិនមួយនេះ ដែលមានកាមេរ៉ាខាងក្រោមអេក្រង់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមប្រភពចេញពី Digital Chat Station ដែលបានបង្ហោះនៅលើ Twitter នៅថ្ងៃនេះ គឺមានការទម្លាយអំពីលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូន J18s ផងដែរ។ ស្មាតហ្វូន Xiaomi MI MIX Fold បានបង្ហាញខ្លួននៅក្នុងខែមីនានេះ គឺជាស្មាតហ្វូនដែលអាចបត់បានដំបូងបំផុតរបស់ក្រុមហ៊ុននេះ។ ស្មាតហ្វូន J18s នេះ គឺជាស្មាតហ្វូនទី 2 របស់ក្រុមហ៊ុនម៉ាកយីហោនេះ។ អ្នកទម្លាយរូបនេះ បាននិយាយថា ស្មាតហ្វូននេះ គឺមានការផ្លាស់ប្តូរតិចតួចនៅលើស្មាតហ្វូន J18s នេះ ហើយវាមានការទ្រទ្រង់នូវកម្រិតអេក្រង់ 90Hz refresh rate ។

សូមជំរាបថា ស្មាតហ្វូន Mi MIX Fold ត្រូវបានក្រុមហ៊ុនប្រើប្រាស់នូវអេក្រង់ខាងក្រៅកម្រិត 90Hz ខណៈពេលដែលអេក្រង់ខាងក្នុងរបស់ស្មាតហ្វូននេះគឺមានកម្រិត 60Hz។ តាមព័ត៌មាននៅថ្ងៃនេះ គឺបាននិយយថា អេក្រង់ខាងក្នុងរបស់ស្មាតហ្វូន J18s ដែលអាចបត់បាននេះ ក៏នឹងមានកម្រិត 90Hz refresh rate ផងដែរ ។ គាត់បាននិយាយថា ស្មាតហ្វូននេះ គឺមានកាមេរ៉ា 3 គ្រាប់ ដែលមានទំហំ 108-Megapixel, Liquid Lens ជាមួយនឹង 3x Optical Zoom និង Ultrawide ថែមទៀតផង។ 

គួរបញ្ជាល់ថា កាលពីខែសីហាឆ្នាំមុននេះ ក្រុមហ៊ុន Xiaomi បានបង្ហាញនូវបច្ចេកវិទ្យាកាមេរ៉ាខាងក្រោមអេក្រង់ជំនាន់ទី 3 របស់ខ្លួន ដោយថែមទាំងអះអាងថា បច្ចេកវិទ្យានេះ គឺនឹងអនុញ្ញាតកាមេរ៉ាខាងក្រោមអេក្រង់នេះ គឺអាចមើលឃើញជា Sub-Pixels បានផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម