ស្វែងរកពួកយើង:

ស្មាតហ្វូន OnePlus Z អាចនឹងក្លាយជាឈ្មោះពិតប្រាកដរបស់ស្មាតហ្វូន OnePlus 8 Lite

ដោយ

Koun Jab Luffy

30 មីនា 2020 02:51 រសៀល

អាន 2 នាទី

Article image
ស្មាតហ្វូន OnePlus 8 និង OnePlus 8 Pro ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនជាផ្លូវការនៅខែក្រោយនេះ។ ស្មាតហ្វូនត្រកូល OnePlus 8 series នេះ នឹងមានម៉ូឌែលថ្នាក់កណ្តាលប្រណិតផងដែរ។ ស្មាតហ្វូននេះ គឺសំដៅទៅលើស្មាតហ្វូន OnePlus 8 Lite ដែលពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមិនបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន  OnePlus 8 និង 8 Proនោះទេ។ យោងតាមរបាយការណ៍ជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូននេះ អាចនឹងប្រកាសបង្ហាញខ្លួនជាផ្លូវការនៅចុងត្រីមាសទី 2 ខាងមុខនេះ។
Max Weinbach ក៏ធ្លាប់បានធ្វើការទម្លាយនូវព័ត៌មានរបស់ស្មាតហ្វូន Galaxy S20 series និង Galaxy Z Flip មុនពេលដែលស្មាតហ្វូនទាំងនេះប្រកាសបង្ហាញខ្លួនជាផ្លូវការផងដែរ។ នៅពេលនេះគាត់ក៏បញ្ជាក់អំពីវត្តមានរបស់ស្មាតហ្វូន OnePlus 8 Lite ផងដែរ។ គាត់អះអាងថា ស្មាតហ្វូននេះនឹងមានឈ្មោះផ្លូវការថា “OnePlus Z” ។ នៅក្នុងការទម្លាយដំបូងបំផុតបានបញ្ជាក់ថា ក្រុមហ៊ុន OnePlus នឹងធ្វើការកែសម្រួលទៅលើម៉ូឌែលជំនាន់មុនៗត្រកូល OnePlus X ផងដែរ។
Article image
គាត់បានទម្លាយបន្ថែមថា ប្រភពរបស់គាត់គឺមានការទម្លាយថា ស្មាតហ្វូននេះគឺជា OnePlus Z ហើយសម្រាប់ផ្នែក Hardware របស់វាគឺស៊ីគ្នាទៅនឹងស្មាតហ្វូន OnePlus 8 Lite ផងដែរ។ ពេលនេះ ស្មាតហ្វូន OnePlus Z ត្រូវគេនិយាយថាជាផ្នែកមួយនៃស្មាតហ្វូនស៊េរីនេះ ហើយក្រុមហ៊ុននេះប្រហែលជាបញ្ចេញនូវស្មាតហ្វូនថ្នាក់កណ្តាលត្រកូល Z series នៅក្នុងពេលខាងមុខផងដែរ។ នៅក្នុងពេលនេះ វានៅមិនទាន់មានព័ត៌មានអំពីការលក់ស្មាតហ្វូន  OnePlus Z នេះនៅឡើយទេ។
Article image
ស្មាតហ្វូន OnePlus Z នេះនឹងមានអេក្រង់  6.4-inch display ដែលមានកម្រិតភាពច្បាស់  full HD+ និងកម្រិតអេក្រង់ 90Hz refresh rate ។ ដូចគ្នាទៅនឹងស្មាតហ្វូន OnePlus 8ដែរ ស្មាតហ្វូននេះនឹងមានអេក្រង់រាបស្មើ និងរន្ធប្រហោងមួយនៅផ្នែកខាងលើសម្រាប់បំពាក់នូវកាមេរ៉ា Selfie ផងដែរ។ ស្មាតហ្វូននេះ អាចនឹងមានបន្ទះឈីប MediaTek Dimensity 1000L ឬ Dimensity 1000 SoC ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានកាមេរ៉ាទំហំ 48-megapixel+16-megapixel+12-megapixel។ ស្មាតហ្វូននេះគឺមានថាមពលថ្មទំហំ 4,000mAh ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យា 30W Warp Charge 30T fast charging technology។ ស្មាតហ្វូន  OnePlus Z ត្រូវគេរំពឹងថានឹងមានពីរជម្រើសសម្រាប់ធ្វើការជ្រើសរើសនោះគឺទំហំ  8GB+128GB និង 8GB+256GB។ ស្មាតហ្វូននេះអាចនឹងមានតម្លៃ  GBP 400 ($495) ៕