no-alternative title
no-alternative title

ក្រុមហ៊ុន Midea បង្ហាញចេញនូវទូរទឹកកកដំបូងបំផុតរបស់ពិភពលោកដែលប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ HarmonyOS

កាលពីពេលថ្មីៗនេះក្រុមហ៊ុន Midea ដែលជាក្រុមហ៊ុនផលិតឧបករណ៍ប្រើប្រាស់នៅក្នុងគេហដ្ឋានដ៏ធំបំផុតរបស់ប្រទេសចិន ទើបតែប្រកាសចេញនូវផលិតផលថ្មីរបស់ខ្លួននៅក្នុងទីផ្សារក្នុងស្រុករបស់ខ្លួន ដែលនេះ គឺជាទូរទឹកកកដំបូងបំផុតរបស់ពិភពលោក ដែលត្រូវបានក្រុមហ៊ុននេះសម្រេចដាក់អោយប្រើប្រាស់ជាមួយនូវប្រព័ន្ធប្រតិបត្តិការ HarmonyOS ដែលជាផលិតផលថ្មី ដែលមានការអភិឌ្ឍរបស់ក្រុមហ៊ុន Huawei។ ឧបករណ៍នេះ គឺជាផលិតផលឆ្លាតវៃរបស់ក្រុមហ៊ុននេះ ហើយវាក៏មានមុខងារពិសេសជាច្រើនសម្រាប់អ្នកប្រើប្រាស់ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Midea បានបញ្ជាក់ថា ទូរទឹកកកថ្មីនេះ គឺនឹងក្លាយជាផលិតផលឆ្លាតវៃបំផុតសម្រាប់ប្រើប្រាស់ក្នុងផ្ទះ ដោយសមិទ្ធិផលថ្មីនេះ គឺមានមុខងារពិសេសៗជាច្រើនសម្រាប់ផ្តល់អោយអ្នកប្រើប្រាស់។ ក្រុមហ៊ុនបានបន្តថា នៅលើទូរទឹកកកនេះ គឺមានមុខងារថ្មីៗដូចជា touch based interactions ដែលអាចជូនដំណឹងរបស់អ្នកប្រើប្រាស់អំពីគ្រឿងម្ហូបអាហារនៅក្នុងទូរថែមទៀតផង។ បន្ថែមពីនេះទៀតនោះ សម្រាប់ Touch នេះ គឺមានផ្តល់អោយអ្នកប្រើប្រាស់ជាច្រើននូវរូបមន្តក្នុងការធ្វើម្ហូបផងដែរ។ អ្នកអាចរៀបចំនូវម្ហូបអាហារអាស្រ័យទៅលើគ្រឿងផ្សំដែលមាននៅក្នុងទូរទឹកកកនេះផងដែរ។

ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ប្រទេសចិនមួយនេះ បានបន្ថែមថា ខ្លួននឹងផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ដ៏អស្ចារ្យបន្ទាប់អ្នកប្រើប្រាស់ និងបង្កើននូវការលក់អោយកាន់តតែខ្លាំងថែមទៀត។ ក្រុមហ៊ុនបន្តថា សម្រាប់ឧបករណ៍ Midea នេះ អាចគ្រប់គ្រងទៅលើកម្រិតជាតិសើមបានយ៉ាងល្អនៅក្នុងទូរទឹកកកថែមទៀតផង។ ទូរទឹកកកថ្មីនេះ នឹងធ្វើអោយផ្លែឈើ និងបន្លឺនៅតែស្រស់ និងរក្សាទុកបានយូរ។ សម្រាប់ការចេញលក់នៅពេលនេះ គឺទូរទឹកកកនេះ មានតម្លៃ 7,999 Yuan (1,250 ដុល្លារអាមេរិក) ហើយក៏មានលក់នៅលើ Huawei Mall ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ដោយ ប៉េងលីន
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

ដោយ ប៉េងលីន
Hyundai ចាប់ដៃជាមួយចិនចេញ SUV អគ្គិសនីថ្មី សាកភ្លើងម្តងជិះបាន 700km តម្លៃមិនដល់ 2 ម៉ឺនដុល្លារទេ!

Hyundai ចាប់ដៃជាមួយចិនចេញ SUV អគ្គិសនីថ្មី សាកភ្លើងម្តងជិះបាន 700km តម្លៃមិនដល់ 2 ម៉ឺនដុល្លារទេ!

ដោយ ប៉េងលីន
ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
Mazda EZ-60 SUV គ្រោងនឹងនាំចេញទីផ្សារអឺរ៉ុប បន្ទាប់ពីការកក់មុននៅចិនចំនួនជាង 3 ម៉ឺនគ្រឿង

Mazda EZ-60 SUV គ្រោងនឹងនាំចេញទីផ្សារអឺរ៉ុប បន្ទាប់ពីការកក់មុននៅចិនចំនួនជាង 3 ម៉ឺនគ្រឿង

ដោយ ប៉េងលីន