
ថ្មីៗនេះ ក្រុមហ៊ុន Xiaomi បានទម្លាយនូវព័ត៌មានស្មាតហ្វូនលេងហ្គេមស៊េរីថ្មីឆ្នាំ 2020 របស់ខ្លួនហើយ នោះគឺស្មាតហ្វូន Black Shark 3 និង Shark 3 Pro។ ចាប់តាំងពីស្មាតហ្វូននេះ បង្ហាញខ្លួននោះ ស្មាតហ្វូនទាំងនេះក៏ដាក់លក់សម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសចិនប៉ុណ្ណោះ។ តែពេលនេះ គឺជាឱកាសដ៏រីករាយសម្រាប់អ្នកប្រើប្រាស់នៅអ៊ឺរ៉ុបហើយ។
ក្រុមហ៊ុននេះ បានប្រកាសថា ស្មាតហ្វូនលេងហ្គេមទាំងពីរនេះនឹងប្រកាសបង្ហាញខ្លួននៅក្នុងអ៊ឺរ៉ុបនៅថ្ងៃទី 8 ខែឧសភានេះ។ព័ត៌មាននេះ គឺមានការទម្លាយតាមរយៈវេបសាយផ្លូវការរបស់ក្រុមហ៊ុន Black Shark តែម្រង។ ទោះជាយ៉ាងណាក៏ដោយនោះ រូបភាពផ្សព្វផ្សាយរបស់ស្មាតហ្វូននេះ គឺមិនមានការបង្ហាញលម្អិតអំពីតម្លៃរបស់វានោះទេ។

នៅក្នុងប្រទេសចិន ស្មាតហ្វូន Black Shark 3 នេះ គឺមានតម្លៃ CNY 3,499 ហើយវាគឺ $502 ។ ស្មាតហ្វូន 3 Pro នេះគឺមានតម្លៃ CNY 4,699 ដែលមានតម្លៃប្រហែលជា $674 ។ សម្រាប់តម្លៃរបស់ស្មាតហ្វូននេះប្រហែលជាខ្ពស់ជាងបន្តិចនៅក្នុងអ៊ឺរ៉ុប។

ស្មាតហ្វូន Black Shark 3 នេះ គឺមានអេក្រង់ 6.67-inch AMOLED display ហើយនេះគឺជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុននេះ ដែលមានកម្រិត 270Hz touch sampling rate ។ សម្រាប់អេក្រង់ touch refreshes របស់វាគឺ 90Hz ។ អ្នកប្រើប្រាស់ជាច្រើននឹងរីករាយជាមួយនឹងការ Scroll និង Animations។ សម្រាប់ស្មាតហ្វូន Black Shark 3 Pro វិញនោះ គឺមានអេក្រង់ទំហំ 7.1-inch AMOLED display ជាមួយនឹងកម្រិតភាពច្បាស់ Quad HD+។ ស្មាតហ្វូននេះ គឺមានកម្រិតភាពច្បាស់ 3120 x 1440 pixels ។ វាដំណើរការនូវបន្ទះឈីប Snapdragon 865 SoC ៕
