no-alternative title
no-alternative title

Huawei បានសហការជាមួយក្រុមហ៊ុន Rovio ដើម្បីនាំយកហ្គេម Angry Birds 2 ដាក់នៅក្នុងឃ្លាំងកម្មវិធី AppGallery របស់ខ្លួន

អាចនិយាយបានថា ពេលនេះក្រុមហ៊ុន Huawei បានផ្តាច់ខ្លួនចេញពីការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន Google ផ្លូវការណ៍ហើយ ហើយតទៅថ្ងៃមុខផលិតផលថ្មីៗទាំងអស់របស់ Huawei នឹងប្រើនូវប្រតិបត្តិការ HarmonyOS របស់ខ្លួនផ្ទាល់តែម្តង។ ហើយដើម្បីធ្វើអោយប្រតិបត្តិ eco-system ថ្មីរបស់ខ្លួនទទួលបានប្រជាប្រិយភាពដែលឈានទៅដល់ការប្រគូតប្រជែងយ៉ាងជិតស្និតជាមួយនឹង Google Android និង Apple iOS បាន ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ បាននឹងកំពុងគៀរគរក្រុមហ៊ុន ឬក្រុមអ្នកផលិតកម្មវិធី និងហ្គេមដើម្បីអោយពួកផលិតសម្រាប់ដាក់ដំណើរការនៅលើប្រតិបត្តិការរបស់ខ្លួនដែលមានឃ្លាំងកម្មវិធី និងហ្គេមឈ្មោះថា AppGallery ជាមួយនឹងការផ្តល់នូវកំរៃយ៉ាងច្រើនបំផុត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ហើយជាលទ្ធផលជាក់ស្តែងក្នុងពេលនេះ Huawei ទើបតែបានសហការជាមួយក្រុមហ៊ុនផលិតហ្គេម Rovio ដើម្បីនាំយកហ្គេមឈ្មោះថា Angry Birds 2 ដែលជាហ្គេមពេញនិមយបំផុតមួយមកដាក់នៅលើ AppGallery របស់ខ្លួន ខណៈពេលនេះ សម្រាប់ខ្សែភាពយន្ត Angry Birds 2 ក៏អាចស្វែងរកបាននៅលើ Huawei Movie ផងដែរ។ Huawei ក៏បានប្រកាសបន្ថែមទៀតថា ឆាប់ៗនេះ រូបភាពតាំងលើអេក្រង់ “Angry Birds 2 Themes” ក៏មានប្រើនៅលើមុខនាឡិកា Watch Fit និង Watch 3 ថែមទៀតផង។

នៅក្នុងវីដេអូប្រូមូសិន ក្រុមហ៊ុន Huawei បានផ្តល់នូវសាច់ប្រាក់ 50% ត្រឡប់ទៅកាន់អ្នកប្រើវិញនៅពេលដែលពួកគេបានធ្វើប្រតិបត្តិការទាញយកហ្គេមនេះជាលើកដំបូង និង 20% សម្រាប់ប្រតិបត្តិការផ្សេងៗទៀត។ ព្រមជាមួយគ្នានេះដែរ ក្រុមហ៊ុន Rovio ក៏បានបង្ហាញនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនផងដែរថា ហ្គេម Angry Birds 2 ពេលនេះបានឈានមុខគេនៅក្នុងឃ្លាំង AppGallery។ សូមបញ្ជាក់ថា ក្នុងឆ្នាំនេះនៅលើ Huawei AppGallery បានដាក់បញ្ចូលនូវហ្គេមថ្មីៗច្រើនជាងឆ្នាំមុនរហូតដល់ទៅ500% ឯណោះ។ បន្ថែមពីនេះ Huawei ក៏បានរចនាអោយមានផ្ទាំងចែកដាច់ដោយឡែកសម្រាប់ហ្គេម ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ងាយស្រួលស្វែងរកនូវមាតិកាហ្គេមថ្មីៗបានយ៉ាងឆាប់រហ័ស និងងាយស្រួល ជាងមុន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ត្រកូលស៊េរី V ថ្មីគឺ V60: បច្ចេកវិទ្យាថតរូបថ្មីពី vivo ផ្លាស់ប្តូរវិធីថតរូបបែប Portrait កាន់តែប្រសើរនៅកម្ពុជា

ត្រកូលស៊េរី V ថ្មីគឺ V60: បច្ចេកវិទ្យាថតរូបថ្មីពី vivo ផ្លាស់ប្តូរវិធីថតរូបបែប Portrait កាន់តែប្រសើរនៅកម្ពុជា

ដោយ ប៉េងលីន
ក្រុមហ៊ុន RMA Cambodia រៀបចំសន្និសីទសារព័ត៌មានស្ដីពី “តម្លៃថ្មីសម្រាប់រថយន្ដនាំចូលពីអាមេរិក

ក្រុមហ៊ុន RMA Cambodia រៀបចំសន្និសីទសារព័ត៌មានស្ដីពី “តម្លៃថ្មីសម្រាប់រថយន្ដនាំចូលពីអាមេរិក

ដោយ ប៉េងលីន
ASUS Gaming V16 មក​ដល់​កម្ពុជាហើយ! លេង​ហ្គេម​កាន់​តែ​សប្បាយ និងការច្នៃ​ប្រឌិត​កាន់​តែ​អស្ចារ្យ!

ASUS Gaming V16 មក​ដល់​កម្ពុជាហើយ! លេង​ហ្គេម​កាន់​តែ​សប្បាយ និងការច្នៃ​ប្រឌិត​កាន់​តែ​អស្ចារ្យ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V5 5G កំពូលស្តើង កំពូលឆ្លាត ធន់មាំតាន់ បត់បាន 50 ម៉ឺនដង ដាក់លក់នៅកម្ពុជាហើយ

កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V5 5G កំពូលស្តើង កំពូលឆ្លាត ធន់មាំតាន់ បត់បាន 50 ម៉ឺនដង ដាក់លក់នៅកម្ពុជាហើយ

ដោយ ប៉េងលីន
អេក្រង់ Galaxy S26 Ultra នឹងមាន AI ការពារឯកជនភាព តាមរយៈនៃការប្រើប្រាស់ “Flex Magic Pixel”

អេក្រង់ Galaxy S26 Ultra នឹងមាន AI ការពារឯកជនភាព តាមរយៈនៃការប្រើប្រាស់ “Flex Magic Pixel”

ដោយ ប៉េងលីន
ក្រុមហ៊ុន BYD Cambodia ធ្វើការប្រគល់រថយន្តគ្រឿងទី 2500 នឹងបន្ថែមទំនុកចិត្តជាមួយម៉ូដែលថ្មី

ក្រុមហ៊ុន BYD Cambodia ធ្វើការប្រគល់រថយន្តគ្រឿងទី 2500 នឹងបន្ថែមទំនុកចិត្តជាមួយម៉ូដែលថ្មី

ដោយ ប៉េងលីន