no-alternative title
no-alternative title

ថេប្លេត Honor V6 នឹងបង្ហាញខ្លួននៅថ្ងៃទី 13 មិថុនា ខាងមុខនេះ ជាមួយនឹងបន្ទះឈីប Kirin 985 ប្រភេទ 5G និងមានថ្មទំហំដល់ទៅ 7250mAh

នៅថ្ងៃនេះ ក្រុមហ៊ុន Honor បានរៀបចំនូវសន្និសីទ Smart Life របស់ខ្លួន ដែលបានបង្ហាញចេញនូវផលិតផលមួយនៅក្នុងចំណោមផលិតផលជាច្រើន ដែលខ្លួនបានទម្លាយកាលពីពេលកន្លងទៅផងដែរ នោះគឺថេប្លេត  Honor V6។ សព្វថ្ងៃនេះ បើក្រឡេកមើលទីផ្សារថេប្លេត គឺមានការធ្លាក់ចុះខ្លាំង ប៉ុន្តែសម្រាប់ក្រុមហ៊ុន Huawei និង Honor មិនរងផលប៉ះពាល់នោះទេ គឺក្រុមហ៊ុនបងប្អូននេះ រក្សាបាននូវចំណាត់ថ្នាក់របស់ខ្លួននៅលើទីផ្សារផងដែរ។ ក្រុមហ៊ុនជាច្រើន ក៏បានប្រកាន់ខ្ជាប់នូវការ បង្ហាញនូវផលិតផលថ្នាក់ខ្ពស់ជាច្រើនរបស់ខ្លួនរហូតដល់ថ្នាក់កណ្តាល និងផលិតផលលំដាប់ថ្នាក់ថវិកាថែមទៀតផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើសិនជានិយាយពី ថេប្លេត Huawei MatePad Pro 5G បង្ហាញខ្លួនកាលពីឆ្នាំមុននេះ ហើយវាក៏ជាថេប្លេត 5G ដំបូងបំផុតរបស់ពិភពលោកផងដែរ។ ថេប្លេត  Honor V6 នេះ គឺក្លាយជាថេប្លេតដំបូងបំផុតដែលមានការទ្រទ្រង់នូវបច្ចេកវិទ្យា 5G connectivity និង WiFi 6។ ថេប្លេត Honor V6 នេះ មានអេក្រង់ពេញគែមទំហំ 10.4 អីង ជាមួយនឹងកម្រិតភាពច្បាស់ 2K និងកម្រិតអេក្រង់ដល់ទៅ 84% បើធៀបទៅនឹងតួខ្លួនរបស់វាថែមទៀត។ សម្រាប់ការឌីស្សាញផ្នែកខាងក្រោយរបស់ថេប្លេតនេះគឺមានការជម្រុញជាមួយនឹង Tindal effect។ ថេប្លេតនេះ គឺមាន 3 ពណ៌ សម្រាប់ធ្វើការជ្រើសរើសនោះគឺ  Wizard of OZ, Titanium Sky Silver និង  Magic Night Black។ 

ថេប្លេតនេះថ្មីនេះ ប្រើប្រាស់នូវបន្ទះឈីប  Kirin 985 ដែលមានការទ្រទ្រង់នូវបច្ចេកវិទ្យា  5G និង WiFi 6+ដែលមានកម្រិត 160MHz bandwidth និង dynamic narrow-bandwidth technology មានសមត្ថភាព អាចធ្វើការដោនឡូតបានលឿនជាងមុន និងមានស្ថេរភាពក្នុងការប្រើប្រាស់ថែមទៀតផង។

ថេប្លេតនេះ ក៏មានការ upgrade ទៅកាន់ប្រព័ន្ធ  Histen 6.1 3D sound effect ដែលអភិវឌ្ឍដោយក្រុមហ៊ុនបច្ចេកវិទ្យា Huawei និង amplitude speakers ធំចំនួន 4 គ្រាប់ផងដែរ។ ថេប្លេត នេះគឺមានថាមពលថ្មទំហំ 7250mAh និងរន្ធដោតថាមពលថ្ម USB-C port  និងមានបច្ចេកវិទ្យា 22.5W super fast charging ផងដែរ។ ថេប្លេត Honor V6 នេះ ទ្រទ្រង់នូវប៊ិច ដែលមានកម្រិតនៃការចុចដល់ទៅ 4096 ថែមទៀតផង។ ប៊ិចនេះហៅថា  Magic Pencil ហើយវាមានភាពងាយស្រួលក្នុងការគូរគំនូរ។ 

សូមជំរាបថា ក្រុមហ៊ុន Honor ក៏បានចែករំលែកនូវរូបភាពដែលត្រូវបានគូរដោយសិល្បៈករនៅលើថេប្លេតនេះផងដែរ។ បើនិយាយអំពីកាមេរ៉ាវិញនោះ ថេប្លេត Honor V6 នេះគឺមានកាមេរ៉ាខាងមុខទំហំ 8-megapixels និងមានកាមេរ៉ាខាងក្រោយទំហំ 13MP។ ក្រុមហ៊ុន Honor នៅមិនទាន់បញ្ជាក់អំពីតម្លៃ និងកាលបរិច្ឆេទនៃការដាក់លក់របស់វានៅឡើយទេ។ យើងនឹងរង់ចាំរហូតដល់ថ្ងៃទី 13 ខែមិថុនាខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សាជីវកម្មរីនណៃជប៉ុន Rinnai បានរៀបចំកម្មវិធីដ៏អធិកអធម ដើម្បីជួបជុំមហាគ្រួសាររីនណៃប្រចាំ ឆ្នាំ២០២៥ និងបានដាក់បង្ហាញពីផលិតផលថ្មីៗ

សាជីវកម្មរីនណៃជប៉ុន Rinnai បានរៀបចំកម្មវិធីដ៏អធិកអធម ដើម្បីជួបជុំមហាគ្រួសាររីនណៃប្រចាំ ឆ្នាំ២០២៥ និងបានដាក់បង្ហាញពីផលិតផលថ្មីៗ

ដោយ ប៉េងលីន
ទិញរថយន្ដ Peugeot នៅថ្ងៃនេះ នឹងទទួលបានដំណើរកម្សាន្ដទៅសហភាពអឺរ៉ុប!!!

ទិញរថយន្ដ Peugeot នៅថ្ងៃនេះ នឹងទទួលបានដំណើរកម្សាន្ដទៅសហភាពអឺរ៉ុប!!!

ដោយ ប៉េងលីន
កាដូពិសេសពី Changan និង Deepal! ទិញឡានតម្លៃថ្មី មានថែម iPhone 17 Pro Max នឹងបានទៅលេងចិន Free ទៀតផង

កាដូពិសេសពី Changan និង Deepal! ទិញឡានតម្លៃថ្មី មានថែម iPhone 17 Pro Max នឹងបានទៅលេងចិន Free ទៀតផង

ដោយ ប៉េងលីន
Geely ប្រកាសចេញឡាន Hybrid SUV ថ្មីមួយទៀតហើយមានតម្លៃជាង 1 ម៉ឺនស្តើងប៉ុណ្ណោះ

Geely ប្រកាសចេញឡាន Hybrid SUV ថ្មីមួយទៀតហើយមានតម្លៃជាង 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
  nubia V80 Design ជាស្មាតហ្វូន AI ទាន់សម័យតម្លៃក្រោម $200 ដែលបានបំពាក់បច្ចេកវិទ្យា AI ជំនាន់ថ្មី ជាមួយប៊ូតុង AI ថ្មីពិសេស អមនិងការរចនាបែប Flagship ដ៏ទាក់ទាញ

nubia V80 Design ជាស្មាតហ្វូន AI ទាន់សម័យតម្លៃក្រោម $200 ដែលបានបំពាក់បច្ចេកវិទ្យា AI ជំនាន់ថ្មី ជាមួយប៊ូតុង AI ថ្មីពិសេស អមនិងការរចនាបែប Flagship ដ៏ទាក់ទាញ

ដោយ ប៉េងលីន
ដោយសារចំណុច 3 នេះហើយទើបនាំអោយកាមេរ៉ាឡាន 70mai ឈានមុខគេនៅលើទីផ្សារកាមេរ៉ាឡាន!

ដោយសារចំណុច 3 នេះហើយទើបនាំអោយកាមេរ៉ាឡាន 70mai ឈានមុខគេនៅលើទីផ្សារកាមេរ៉ាឡាន!

ដោយ ប៉េងលីន