ស្វែងរកពួកយើង:

ពាក្យចចាមអារ៉ាមថ្មី៖ Huawei ត្រៀមប្រកាសចេញនូវស្មាតហ្វូនដែលអាចបត់បានរបស់ខ្លួនដែលមានតម្លៃធូថ្លៃនៅចុងឆ្នាំនេះ

ដោយ

Koun Jab Luffy

15 ឧសភា 2020 12:47 ថ្ងៃត្រង់

អាន 2 នាទី

Article image
ខណៈពេលដែលមានក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន បានបង្ហាញនូវស្មាតហ្វូនដែលអាចបត់បានរបស់ខ្លួននោះ ទីផ្សារស្មាតហ្វូនដែលអាចបត់បាន ហាក់បីដូចជាមិនសូវជាមានភាពទូលំទូលាយអាចឈានទៅដល់ដៃរបស់អតិថិជនច្រើនដូចស្មាតហ្វូនធម្មតានោះទេ ដោយសារតែតម្លៃរបស់ស្មាតហ្វូនដែលអាចបត់បាននេះ គឺខ្ពស់ជាងស្មាតហ្វូនធម្មតា។ នៅពេលនេះ យោងតាមពាក្យចចាមអារ៉ាមថ្មី បានអះអាងថា ក្រុមហ៊ុន Huawei មានគម្រោងក្នុងការបង្ហាញនូវស្មាតហ្វូនដែលអាចបត់បាននៅចុងឆ្នាំនេះហើយ។
តាមការបញ្ជាក់របស់លោក Ross Young នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Display Supply Chain Consultants បានបញ្ជាក់ថា ក្រុមហ៊ុន Huawei នឹងបញ្ចេញនូវស្មាតហ្វូនដែលអាចបត់បានតម្លៃសមរម្យរបស់ខ្លួនជាមួយនឹងវត្តមានរបស់ស្មាតហ្វូន Flagship Mate 40 series នៅក្នុងរដូវក្តៅ។ លោកនាយកប្រតិបត្តិជាន់ខ្ពស់រូបនេះ បានទម្លាយព័ត៌មាននេះ នៅក្នុងបទសម្ភាសន៍នៅក្នុង YouTube និងបានអះអាងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ ក៏នឹងធ្វើការអភិវឌ្ឍទៅលើស្មាតហ្វូនដែលមានអេក្រង់បត់បានចូលក្នុងផងដែរ ហើយវាមានខុសគ្នាពីស្មាតហ្វូន Mate X និង Mate Xs។
លោក Young បាននិយាយថា គាត់រំពឹងថា នឹងឃើញនូវស្មាតហ្វូន Huawei ដែលមានអេក្រង់បត់ចូលខាងក្នុង ហើយវាក៏មានដំណោះស្រាយនៃកញ្ចក់ UTG ផងដែរ។ ក្រុមហ៊ុន Huawei បានដាក់ការបញ្ជាទិញនូវស្មាតហ្វូនដែលអាចបត់បាននេះចំនួន 500,000 គ្រឿង ហើយវាគឺមានតម្លៃទាក់ទាញមែនទែន។ លោក Ross Young បានអះអាងថា យើងអាចឃើញនូវស្មាតហ្វូននេះនៅក្នុងពេលមួយនៅក្នុងខែកញ្ញា ឬខែតុលា ឆ្នាំ 2020 នេះ៕
ពាក្យចចាមអារ៉ាមថ្មី៖ Huawei ត្រៀមប្រកាសចេញនូវស្មាតហ្វូនដែលអាចបត់បានរបស់ខ្លួនដែលមានតម្លៃធូថ្លៃនៅចុងឆ្នាំនេះ