
កាលពីខែមុននេះ ក្រុមហ៊ុន OPPO បានបង្ហាញនូវស្មាតហ្វូន OPPO Ace2 flagship នៅក្នុងប្រទេសចិន។ ស្មាតហ្វូននេះ គឺមានពណ៌ជាច្រើនដូចជា Moon Rock Grey, Fantasy Purple និង Aurora Silver ខណៈដែលមានតែពីរពណ៌ប៉ុណ្ណោះ ដែលបានដាក់លក់ហើយចាប់តាំងពីថ្ងៃប្រកាសបង្ហាញស្មាតហ្វូននេះ។ នៅថ្ងៃនេះ ក្រុមហ៊ុននេះ ក៏បានដាក់លក់ជាលើកដំបូងបំផុតរបស់ស្មាតហ្វូន Aurora Silver edition របស់ OPPO Ace2 ផងដែរ។
ស្មាតហ្វូន OPPO Ace2 នេះបង្ហាញខ្លួននៅក្នុងប្រទេសចិនដែលមានទំហំ 8 GB RAM + 128 GB storage នៅក្នុងតម្លៃ 3,999 Yuan (~$563), 8 GB RAM + 256 GB storage នៅក្នុងតម្លៃ 4,399 Yuan (~$619) និង 12 GB RAM + 256 GB storage នៅក្នុងតម្លៃ 4,599 Yuan (~$648)។ សម្រាប់រ៉េម និងម៉េមូរីទាំង 3 នេះគឺមានពណ៌ Moon Rock Grey និង Fantasy Purple ។ ទោះជាយ៉ាងណាក៏ដោយនោះ សម្រាប់ពណ៌ Aurora Silver នេះមិនមានទំហំ 8 GB RAM + 256 GB storage នោះទេ។ ស្មាតហ្វូន Ace2 នេះគឺដាក់លក់តែនៅក្នុងប្រទេសចិនប៉ុណ្ណោះ។

គួរបញ្ជាក់ថា ុំស្មាតហ្វូន OPPO Ace2 នេះមានអេក្រង់ទំហំ 6.55-inch S-AMOLED។ ស្មាតហ្វូននេះ មានអេក្រង់រន្ធប្រហោង Punch-Hole ដែលមានការទ្រទ្រង់ទៅលើកម្រិតភាពច្បាស់ Full HD+ និងកម្រិត 20:9 aspect ratio ផងដែរ។ អេក្រង់របស់ស្មាតហ្វូននេះ គឺមានប្រព័ន្ធស្កេនក្រយ៉ៅដៃផងដែរ។ ស្មាតហ្វូន Ace2 នេះ មានថាមពលថ្មទំហំ Snapdragon 865 ជាមួយនឹងរ៉េមទំហំ LPDDR5 RAM និង UFS 3.0 storage ផងដែរ។ ស្មាតហ្វូននេះមានរន្ធដោតកាសស្តាប់ microSD card slot ។

ស្មាតហ្វូននេះដំណើរការនូវ ColorOS 7 ដែលផ្អែកនៅលើ Android 10 OS ផងដែរ។ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4,000mAh និងទ្រទ្រង់នូវបច្ចេកវិទ្យា 65W fast charging, 40W wireless charging និង 10W reverse wireless charging ផងដែរ៕
