no-alternative title
no-alternative title

Xiaomi បញ្ចេញនូវរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងត្រីមាសទី 1 ឆ្នាំ 2020 របស់ខ្លួន ជាមួយនឹងមានលទ្ធផលពិតជាល្អមែនទែន

កាលពីថ្ងៃពុធនេះ ក្រុមហ៊ុន Xiaomi បានបង្ហាញនូវរបាយការណ៍អំពីប្រតិបត្តិការរបស់ខ្លួនសម្រាប់ត្រីមាសទី 1 ឆ្នាំ 2020។ សម្រាប់ត្រីមាសទី 1 នៅក្នុងឆ្នាំ 2020 នេះ គឺមានការគ្របដណ្តប់ដោយសារតែមេរោគរាតត្បាតកូរ៉ូណាវីរុសនៅក្នុងប្រទេសចិន ដែលឆាប់ៗនេះ អាចក្លាយទៅជាវិបត្តិសុខភាពពិភពលោក។  ទោះបីជាមានបញ្ហាប្រឈមទៅដល់ផ្នែកសេដ្ឋកិច្ចដែលបណ្តាលមកពីមេរោគរាតត្បាតនេះក៏ដោយ នៅក្នុងត្រីមាសទី 1 របស់ក្រុមហ៊ុន Xiaomi គឺពិតជាល្អមែនទែននៅក្នុងរបាយការណ៍នេះ។ សម្រាប់ប្រាក់ចំណេញរបស់ក្រុមហ៊ុននេះគឺហួសពីការរំពឹងទុក ខណៈដែលស្មាតហ្វូន 5G នេះ គឺដំណើរការបានយ៉ាងល្អផងដែរ។

នៅក្នុងត្រីមាសទី 1 ឆ្នាំ 2020 នេះ ប្រាក់ចំណេញរបស់ក្រុមហ៊ុន Xiaomi Group នេះគឺឈានដល់ទៅ 49.7 ពាន់លានយ័នដែលមានការកើនឡើងដល់ទៅ 13.6% បើធៀបទៅនឹងឆ្នាំមុននេះ។ ក្រុមហ៊ុននេះក៏បង្ហោះនូវប្រាក់ចំណេញដុលរបស់ខ្លួនចំនួន 2.3 ពាន់លានយ័នដែលមានការកើនឡើង 10.6% បើធៀបទៅនឹងឆ្នាំមុននេះ។ អាជីវកម្មស្មាតហ្វូននេះគឺមានចំនួន 30.3 ពាន់លានយ័នដែលមានការកើនឡើង 12.3% ។ នេះគឺមានចំនួន 61.0% នៃប្រាក់ចំណេញសរុបរបស់ក្រុមហ៊ុននេះនៅក្នុងត្រីមាសទី 1 នេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ទីផ្សារក្រៅប្រទេសរបស់ក្រុមហ៊ុន Xiaomi នេះ គឺរួមចំណែកនូវទឹកប្រាក់ចំនួន 24.8 ពាន់លានយ័ននៅក្នុងប្រាក់ចំនេញសម្រាប់ត្រីមាសទី 1 ឆ្នាំ 2020 នេះ ដែលមានការកើនឡើង 47.8% ។ នេះគឺជាលើកដំបូងបំផុតដែលប្រាក់ចំនេញក្រៅប្រទេសរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi នេះគឺមានការកើនឡើងដល់ទៅ 50%។ នៅក្នុងចំនួនស្មាតហ្វូននេះ ក្រុមហ៊ុន Xiaomi លក់ស្មាតហ្វូននេះបានច្រើនជាង 29.2 លានគ្រឿងដែលមានការបង្ហាញអំពីកំណើនរបស់ស្មាតហ្វូននេះដែលមានចំនួន  4.7% ។ តាមការបញ្ជាក់នៅក្នុងទិន្នន័យរបស់ក្រុមហ៊ុនស្រាវជ្រាវ Canalys នេះ ចំណែកទីផ្សារពិភពលោករបស់ក្រុមហ៊ុន Xiaomi នេះគឺមានការកើនឡើងដល់ទៅ  11.1% ហើយក្រុមហ៊ុននេះជាប់ចំណាត់ថ្នាក់ទី 4 របស់ពិភពលោកថែមទៀត។

តាមទិន្នន័យរបស់ក្រុមហ៊ុន Canalys បានបង្ហាញថា អត្រារបស់ស្មាតហ្វូន 5G របស់ក្រុមហ៊ុន Xiaomi នេះ នៅក្នុងទីផ្សាររបស់ចិន គឺមានការកើនឡើងដល់ទៅ 25.9% ដែលខ្ពស់ជាងនៅលើកម្រិតមធ្យមនៃទីផ្សារ។ ក្រុមហ៊ុននេះគឺមានលទ្ធផលដ៏ល្អនៅលើផលិតផល IoT របស់ខ្លួនជាច្រើនរួមជាមួយនឹងអាជីវកម្មទូរទស្សន៍ឆ្លាតវៃផងដេរ។ នៅថ្ងៃទី 31 ខែមីនានេះ ចំនួននៃឧបករណ៍ដែលអាចតភ្ជាប់គ្នាបាននៅលើ Xiaomi IoT platform នេះគឺឈានដល់ទៅ 252 លានគ្រឿងដែលនេះមានការកើនឡើង 42.6% បើធៀបទៅនឹងឆ្នាំមុននេះ។ ចំនួននៃអ្នកប្រើប្រាស់ដែលមានច្រើនជាងឧបករណ៍ចំនួន 5 ឬច្រើនជាងនេះនៅលើ  Xiaomi IoT platform គឺឈានដល់ទៅ 4.6 លាននាក់ ដែលមានការកើនឡើងដល់ទៅ 67.9%។ 

អ្នកប្រើប្រាស់ជាប្រចាំទៅលើជំនួយការឆ្លាតវៃ XiaoAI voice assistant គឺឈានដល់ទៅ 70.5 លាននាក់ ដែលមានការកើនឡើង  54.9% បើធៀបទៅនឹងឆ្នាំមុននេះ។ ជាចុងក្រោយ អ្នកប្រើប្រាស់ប្រចាំខែនៅលើកម្មវិធី Mijia appនេះគឺឈានដល់ទៅ 40 លាននាក់។ នៅលើ MIUI platform អ្នកប្រើប្រាស់ប្រចាំខែគឺមានចំនួន 330 លាននាក់ដែលមានការកើនឡើង26.7% បើធៀបទៅនឹងឆ្នាំមុននេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

ដោយ ប៉េងលីន