no-alternative title
no-alternative title
no-alternative title
no-alternative title

ព័ត៌មានលម្អិតអេក្រង់របស់ស្មាតហ្វូន realme X50 Pro Player Edition ត្រូវបានទម្លាយថា នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែឧសភា

ពេលនេះ ក្រុមហ៊ុន realme បានចែករំលែកនូវព័ត៌មានជាច្រើនអំពីស្មាតហ្វូនថ្មីៗដែលនឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែឧសភានៅក្នុងប្រទេសចិន។ ស្មាតហ្វូននេះ មានការបញ្ជាក់ថា គឺជាស្មាតហ្វូន realme X50 Pro Player Edition ដែលជាប្រភេទស្មាតហ្វូនដែលផ្តោតនៅលើការលេងហ្គេម ហើយវាគឺជាជំនាន់ថ្មីរបស់ស្មាតហ្វូន  realme X50 Pro 5G flagship ដែលប្រកាសបង្ហាញខ្លួននៅក្នុងខែកុម្ភៈ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូននេះក៏មានការបង្ហាញនូវលក្ខណៈសម្បត្តិជាច្រើនរបស់វានៅលើ TENAA ផងដែរ។ នៅក្នុងបញ្ជីរបស់ TENAA នេះគឺមានការទម្លាយថា វាមានលក្ខណៈសម្បត្តិជាច្រើនដែលខ្ចីចេញពីស្មាតហ្វូន realme X50 Pro 5G ។ ទោះជាយ៉ាងណាក៏ដោយនោះ កម្រិតកាមេរ៉ារបស់វាក៏មានការទំលាក់ផងដែរ។ ក្រុមហ៊ុននេះបានទម្លាយនូវមុខងារជាច្រើនរបស់ស្មាតហ្វូន X50 Pro Player Edition ដែលផ្តោតនៅលើហ្គេម។ តាមរយៈនូវរូបភាពផ្សព្វផ្សាយថ្មីៗនោះ ក្រុមហ៊ុន realme បញ្ជាក់អំពីអេក្រង់លម្អិតរបស់ស្មាតហ្វូន Player Edition នេះ។

ស្មាតហ្វូន  realme X50 Pro Player Edition នេះមានអេក្រង់  6.44-inch S-AMOLED ទ្រទ្រង់កម្រិតភាពច្បាស់របស់ស្មាតហ្វូននេះគឺមានកម្រិតដល់ទៅ  full HD+ ដែលទ្រទ្រង់នូវកម្រិតអេក្រង់ 90Hz refresh rate និង 180Hz touch sampling rate ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 865 ដែលផ្តល់នូវល្បឿនលឿនក្នុងការលេងហ្គេមជាច្រើនដូចជា PUBGនិង King of Fighters ’98 ថែមទៀត។ ស្មាតហ្វូន  Player Edition នេះគឺមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា HDR10+ ហើយវាមានការទ្រទ្រង់ទៅលើ DCI-P3 color gamut ថែមទៀត។ អេក្រង់នេះគឺមានកម្រិតពន្លឺខ្ពស់ដល់ទៅ 1,100nits ។ នៅក្នុងបញ្ជីរបស់ TENAA នេះ គឺមានការទម្លាយថា ស្មាតហ្វូន realme X50 Pro Player Edition គឺមានកាមេរ៉ាទំហំ 48-megapixel + 8-megapixel + 2-megapixel + 2-megapixel ។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះគឺមានទំហំ 16-megapixel + 2-megapixel dual selfie។

ស្មាតហ្វូននេះគឺមានរ៉េមទំហំ 12GB LPDDR5 RAM និងម៉េមូរី 512 GB UFS 3.1 storage ។ ស្មាតហ្វូននេះដំណើរការនូវ Android 10 OS ។ វាមានថាមពលថ្មទំហំ 4,200mAh និងទ្រទ្រង់នូវបច្ចេកវិទ្យា 65W fast charging ថែមទៀត។ ស្មាតហ្វូននេះគឺមានបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD  ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

BYD ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន