no-alternative title
no-alternative title
no-alternative title
no-alternative title

RAZER BLADE PRO 17 ត្រូវបានក្រុមហ៊ុនធ្វើការអាប់ដែតកម្រិតអេក្រង់ឡើងរហូតដល់ទៅ 300Hz

ហ្គេមម៉ាស៊ីនរបស់ក្រុមហ៊ុន Razer បើនិយាយទៅ គឺប្រៀបដូចជាផលិតផលកុំព្យូទ័រយួដៃរបស់ Apple អញ្ចឹងដែរ គឺនៅពេលដែលនិយាយអំពីកុំព្យូទ័រយួរដៃសម្រាប់លេងហ្គេម។ សម្រាប់កុំព្យូទ័ររបស់ក្រុមហ៊ុននេះ មានច្រើនម៉ូឌែល ដែលមានការឌីស្សាញនិងលក្ខណៈសម្បត្តិទាក់ទាញខ្លាំងក្លាមែនទែន ជាពិសេស គឺមានតម្លៃថ្លៃថែមទៀតផង។ បន្ទាប់ពីការប្រកាសបង្ហាញនូវម៉ូឌែល15-inch models Razer Blade 15 និង Razer Blade 15 Advanced រួមជាមួយនឹងម៉ូឌែល 13-inch Razer Blade Stealth 13 រួចមក ពេលនេះក្រុមហ៊ុននេះ ក៏បង្ហាញនូវម៉ូឌែល flagship ដ៏ធំបំផុតរបស់ខ្លួននោះគឺ Razer Blade Pro 17។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើទោះបីជាកុំព្យូទ័រ Razer Blade Pro 17 នេះ មើលទៅមិនមានអ្វីដែលប្លែកពីម៉ូឌែលឆ្នាំមុន ក៏ដោយក៏ក្រុមហ៊ុន Razer នៅតែហៅថា ម៉ាស៊ីននេះគឺជាផលិតផលថ្មីដដែល ពីព្រោះថា វាមានការកែប្រែទៅលើ Keyboard និងលក្ខណៈសម្បត្តិជាច្រើន។ លក្ខណៈសម្បត្តិសំខាន់បំផុតសម្រាប់ម៉ូឌែល Razer Blade Pro 17 នេះ គឺកម្រិតអេក្រង់ 144-Hz 1080p ហើយពេលនេះ អេក្រង់នេះ គឺអាចតម្លើងអេក្រង់ដល់ទៅកម្រិត 300Hz ទៀតផង។ បន្ថែមពីនេះទៀតនោះ Razer Blade Pro 17 នេះគឺមានបន្ទះឈីប 8-core 16-stream Intel Core i7-10875Hជាមួយនឹងកម្រិតប្រេកង់ 5.1 GHz នៅក្នុង Turbo Boost mode និងក្រាហ្វិកកាតដាច់ RTX 2070 Max-Q ឬ RTX 2080 Super Max- Q។

សម្រាប់កុំព្យូទ័រ Razer Blade Pro 17 នេះ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា នឹងមានដាក់លក់នៅចុងខែនេះនៅក្នុងតម្លៃចាប់ពី $ 2,599 ទៅដល់ $ 3,799 ប៉ុន្តែអាចរកទិញបាននៅលើហាងអនឡាញ និងហាងលក់រាយមួយចំនួននៅក្នុងសហរដ្ឋអាមេរិក និងកាណាដាប៉ុណ្ណោះ។ យោងតាមព័ត៌មានចុងក្រោយនេះ បានបញ្ជាក់ថា ម៉ាស៊ីនថ្មីនេះ អាចរកទិញបាននៅក្នុងអ៊ឺរ៉ុបផងដែរ ប៉ុន្តែវាមិនទាន់មានព័ត៌មានលម្អិតនៃកាលបរិច្ឆេទជាក់លាក់របស់វានៅឡើយទេ៕ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម