ស្វែងរកពួកយើង:

ព័ត៌មានថ្មី៖ Huawei P40 Pro+ បងធំនៃត្រកូល P-Series នឹងដាក់លក់ជាលើកដំបូងក្នុងប្រទេសចិននៅថ្ងៃទី 6 ខែមិថុនាខាងមុខនេះ

ដោយ

Koun Jab Luffy

27 ឧសភា 2020 09:32 ព្រឹក

អាន 2 នាទី

Article image
កាលពីចុងខែមីនាកន្លងទៅនេះ បន្ទាប់ពីព្រឹត្តិការណ៍ដាច់ដោយឡែកមួយនៅក្នុងប្រទេសចិននៅក្នុងខែមេសានេះ ក្រុមហ៊ុន Huawei បានបង្ហាញនូវស្មាតហ្វូន P40 Series នៅជុំវិញពិភពលោក។ គិតមកទល់នឹងពេលនេះ ស្មាតហ្វូន P40 និង P40 Pro គឺអាចរកទិញបាននៅក្នុងតំបន់ជាច្រើនហើយ។
ចំពោះវត្តមានបងធំ Huawei P40 Pro Plus ដែលជាស្មាតហ្វូនមានបច្ចេកវិទ្យា 10x optical zoom គឺនឹងដាក់លក់នៅថ្ងៃទី 6 ខែមិថុនានេះហើយ។ Huawei P40 Pro Plus គឺជាស្មាតហ្វូនថ្នាក់ប្រណិត និងមានតម្លៃថ្លៃជាងស្មាតហ្វូន P-Series។ សម្រាប់ទំហំ 8GB+512GB របស់ស្មាតហ្វូននេះ គឺមានតម្លៃ €1399។ ស្មាតហ្វូននេះ ក៏នឹងមានទំហំ 8GB+256GB ផងដែររ តែមានលក់នៅក្នុងប្រទេសចិនប៉ុណ្ណោះ។ ស្មាតហ្វូននេះ មានតម្លៃ 7,988 Yuan ($1,199) និង 8,888 Yuan ($1,245)។
Article image
តាមការបញ្ជាក់នៅក្នុងគណនីផ្លូវការ Weibo របស់ក្រុមហ៊ុន Huawei បានអោយដឹងថា ស្មាតហ្វូន  P40 Pro Plus  នឹងអាចធ្វើការ Pre-order បានចាប់ពីថ្ងៃទី 1 ខែមិថុនានេះ នៅក្នុងប្រទេសចិន ហើយការលក់ស្មាតហ្វូននេះគឺនៅថ្ងៃទី 6 ខែមិថុនានេះ។ ស្មាតហ្វូន Huawei P40 Pro Plus និង P40 Pro គឺមានលក្ខណៈដូចគ្នាច្រើន និងខុសគ្នាតិចតួចប៉ុណ្ណោះ។
Article image
ស្មាតហ្វូន P40 Pro Plus នេះ គឺមានកាមេរ៉ា 5 គ្រាប់នៅខាងក្រោយ និងមានកាមេរ៉ា 8MP Periscope Telephoto ជាមួយនឹងការទ្រទ្រង់នូវមុខងារ  OIS, PDAF, 10x optical zoom និង 100x digital zoom។ ភាពខុសគ្នារបស់ស្មាតហ្វូននេះ គឺវាមានការទ្រទ្រង់នូវបច្ចេកវិទ្យា 40W wireless charging នៅលើស្មាតហ្វូន P40 Pro Plus បើធៀបទៅនឹងម៉ូឌែល Pro គឺមានបច្ចេកវិទ្យា  27W ប៉ុណ្ណោះ៕
ព័ត៌មានថ្មី៖ Huawei P40 Pro+ បងធំនៃត្រកូល P-Series នឹងដាក់លក់ជាលើកដំបូងក្នុងប្រទេសចិននៅថ្ងៃទី 6 ខែមិថុនាខាងមុខនេះ