
ថ្មីៗនេះ ក្រុមហ៊ុន Xiaomi បានប្រកាសជាផ្លូវការនូវផលិតផលថ្មីរបស់ខ្លួននោះ គឺ Mi Smart Dashcam 2K។ តាមរយៈឈ្មោះរបស់ផលិតផលនេះ គឺជាកាមេរ៉ា dashcam ថ្មីដែលមានការឌីស្សាញសម្រាប់ប្រើប្រាស់នៅក្នុងរថយន្ត។ ផលិតផលនេះគឺមានតម្លៃ 399 Yuan (56 US Dollars) ហើយវាអាចរកទិញបាននៅលើវេបសាយ JD.com។ Mi Smart Dashcam 2K នេះ គឺជាផលិតផលថ្មីទី 2 របស់ក្រុមហ៊ុន Xiaomi ដែលមានការពង្រឹងជាច្រើនទៅលើគុណភាពរូបភាពបើធៀបទៅនឹងជំនាន់មុនរបស់វា ហើយវាអាចធ្វើការថតវីដេអូជាច្រើនថែមទៀតនៅក្នុងកម្រិតវីដេអូខ្ពស់ដល់ទៅ 1600p។
Mi Smart Dashcam 2K នេះ មានកម្រិតភាពច្បាស់ខ្ពស់ជាង 1440p សម្រាប់កម្រិតភាពច្បាស់ 2K និងអាចប្រើប្រាស់ជាមួយនឹងសេនស័រ OV OS05A10 back-illuminated image sensor ថែមទៀត។ សេនស័រនេះគឺមាន f/1.8 aperture ផងដែរ។ ការប្រើប្រាស់នូវ aperture ធំនេះ អនុញ្ញាតអោយមានពន្លឺធំគ្រប់គ្រាន់ដែលមានការពង្រឹងទៅលើគុណភាពរូបភាព និងច្បាស់នៅក្នុងកន្លែងដែលមានពន្លឺទាបថែមទៀត។ បន្ថែមពីនេះទៀតនោះ Dashcam នេះគឺមាន super wide-angle lens ជាមួយនឹងកម្រិតលំងាក 140-degree wide field of view ផងដែរ។

Mi Smart Dashcam 2K នេះ គឺមានអេក្រង់ 3-inch IPS នៅផ្នែកខាងក្រោយរបស់វា។ អេក្រង់នេះ គឺអាចថតវីដេអូកម្រិត Real-time តែម្តង។ ផលិតផលថ្មីនេះ គឺមានការទ្រទ្រង់នូវការបញ្ជាជាសំឡេងដ៏ឆ្លាតវៃដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចប្រើប្រាស់នូវពាក្យបញ្ជាជាច្រើនដូចជាការថតវីដេអូ ឬការថតរូបភាពបានយ៉ាងល្អបំផុត។ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ក៏មានការពង្រឹងទៅលើបច្ចេកវិទ្យា 3D noise reduction technology និង WDR (wide dynamic technology) ផងដែរ៕
