no-alternative title
no-alternative title

ព័ត៌មានថ្មី! Xiaomi បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូន Flagships ស៊េរីថ្មីរបស់ខ្លួន ដែលមានរ៉េមទំហំដល់ទៅ 16GB

ជាការពិតណាស់ សព្វថ្ងៃនេះ មានស្មាតហ្វូនកាន់តែច្រើន ដែលត្រូវបានគេប្រើប្រាស់នូវបន្ទះឈីប High-End Processors ដែលមានកម្រិតកាន់តែខ្ពស់ ដោយបានធ្វើអោយក្រុមហ៊ុននានា បានប្រកាសជម្រុញទៅលើការបន្ថែមនូវទំហំរ៉េមទៅលើម៉ូដែលថ្មីៗកាន់តែច្រើនផងដែរ។ និយាយទៅ មកដល់ថ្ងៃនេះ មានស្មាតហ្វូនជាច្រើន គឺមានរ៉េមទំហំ 12GB បាននឹងកំពុងមានវត្តមាននៅលើទីផ្សារ ប៉ុន្តែពេលនេះ យោងតាមការបចេញផ្សាយថ្មីរបស់ Xiaomi បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី គឺនឹងមានរ៉េមទំហំ 16GB ដែលនេះគឺជាស្មាតហ្វូន Xiaomi flagship ជំនាន់បន្ទាប់ នឹងមានរ៉េមទំហំធំជាងគេនៅលើទីផ្សារ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើននៅក្នុងប្រទេសចិននោះ ក្រុមហ៊ុន  Xiaomi កំពុងតែធ្វើការនៅលើស្មាតហ្វូនថ្មីដែលមានរ៉េមទំហំ 16GB ។ សម្រាប់ព័ត៌មានលម្អិតរបស់ស្មាតហ្វូននេះនៅមិនទាន់ដឹងនៅឡើយទេ វាមានការបង្ហាញថា ស្មាតហ្វូននេះនឹងក្លាយជាសមាជិកថ្មីនៃត្រកូលស្មាតហ្វូន Mi Mix series នេះ។ ស្មាតហ្វូននេះ នឹងមានការឌីស្សាញរូបរាងដែលស្រដៀងគ្នាទៅនឹងស្មាតហ្វូន Mi Mix Alpha។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 865 ហើយនិងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G ថែមទៀតផង។

ថ្មីៗនេះ ក៏មានពាក្យចចាមអារ៉ាមជាច្រើនអំពីស្មាតហ្វូននេះដែរ  តែនៅមិនទាន់មានការបញ្ជាក់ជាផ្លូវការអំពីក្រុមហ៊ុននេះនៅឡើយទេ។ ប្រសិនបើក្រុមហ៊ុននេះ ពិតជាធ្វើការនៅលើស្មាតហ្វូនដែលមានរ៉េមទំហំ 16GB នោះ ព័ត៌មានលម្អិតជាច្រើនរបស់ស្មាតហ្វូននេះអាចនឹងទម្លាយនៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ គួរបញ្ជាក់ថា ស្របពេលដែលក្រុមហ៊ុន Xiaomi កំពុងតែធ្វើការនៅលើស្មាតហ្វូនជាច្រើនដែលមានរ៉េមទំហំ 16GB នោះ ក្រុមហ៊ុន Nubia ក៏បានបញ្ចេញនូវស្មាតហ្វូន Gaming Flagship Nubia Red Magic 5G ផងដែរ។

ស្មាតហ្វូននេះ មានរ៉េមទំហំ  16GB និងអាចរកទិញបាននៅលើទីផ្សារជាច្រើនផងដែរ។ កាលពីពេលមុននេះ ការបែកធ្លាយមួយអះអាងថា ក្រុមហ៊ុនចិន នេះកំពុងតែធ្វើការនៅលើស្មាតហ្វូនថ្មីចំនួន 2 ផងដែរ។ មានការកត់សម្គាល់ផងដែរថា ស្មាតហ្វូនទាំងពីរនេះ គឺមានអេក្រង់គែមកោង និងកម្រិត  refresh rate120Hz ។ នៅក្នុងចំណោមស្មាតហ្វូនទាំងនេះ គឺជាស្មាតហ្វូន  Xiaomi Mi MIX 4 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន
ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

ដោយ ប៉េងលីន
Mitsubishi Triton ឆ្នាំ 2026 Special Edition ថ្មីចំនួនពីរម៉ូដែលទៀត នឹងមានលេចវត្តមានក្នុងបន្ទប់តាំងបង្ហាញក្នុងខែកុម្ភៈខាងមុខនេះ

Mitsubishi Triton ឆ្នាំ 2026 Special Edition ថ្មីចំនួនពីរម៉ូដែលទៀត នឹងមានលេចវត្តមានក្នុងបន្ទប់តាំងបង្ហាញក្នុងខែកុម្ភៈខាងមុខនេះ

ដោយ ប៉េងលីន