ស្វែងរកពួកយើង:

Motorola Razr 2 ត្រូវបានគេនិយាយថា នឹងមិនបង្ហាញខ្លួននៅក្នុងឆ្នាំនេះទេ មូលេហតុដោយសារតែវីរុស COVID-19

ដោយ

Koun Jab Luffy

21 មិថុនា 2020 11:44 ថ្ងៃត្រង់

អាន 2 នាទី

Article image
ស្មាតហ្វូនដែលអាចបត់បាន Razr 2 របស់ក្រុមហ៊ុន Motorola មានពាក្យចចាមអារ៉ាមថា នឹងប្រកាសបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែកញ្ញានេះ។ តែយោងតាមព័ត៌មានថ្មីៗនេះ បានអោយដឹងថា ការប្រកាសបង្ហាញស្មាតហ្វូននេះ ហាក់ដូចជាមានការស្ទាក់ស្ទើរ អាចនឹងពន្យារពេល។
សូមជំរាបថា វត្តមាននៃស្មាតហ្វូនដែលអាចបត់បាន Razr ជំនាន់ទីមួយ គឺជាការវិលត្រឡប់នៃស្មាតហ្វូនដែលអាចបត់បាន។ ប៉ុន្តែសម្រាប់ស្មាតហ្វូន Razr នេះគឺខុសពីដៃគូរនានា ដោយវាមានអេក្រង់បត់បញ្ឈរយ៉ាងស្រស់ស្អាត ជាជាងអេក្រងផ្តេកដូចជាក្រុមហ៊ុនមួយចំនួន Samsung និង Huawei ជាដើម។ នៅថ្ងៃនេះ មានរបាយការណ៍មួយចេញពីអ្នកវិភាគ Ross Young បានបញ្ជាក់ថា ស្មាតហ្វូន Motorola Razr 2 នឹងធ្វើការពន្យារពេលដល់ទៅ 1 ត្រីមាស ដោយស្មាតហ្វូននេះ គឺនឹងមិនប្រកាសបង្ហាញខ្លួននោះទេរហូតដល់ឆ្នាំ 2021។ សម្រាប់ហេតុផលនៃការពន្យារពេលនេះគឺដោយសារតែវីរុសនេះ។ COVID-19 បានធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុនជាច្រើនដូចជា ការខ្វះទៅលើកម្លាំងមនុស្ស និងមិនអាចបំពេញនូវតម្រូវការបាន។
Article image
ប្រភពខាងលើបានបន្ថែមថា ស្មាតហ្វូន RAZR 2 ថ្មីនេះ អាចនឹងប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 765 SoC រ៉េមទំហំ 8GB និងម៉េមូរីទំហំ 256GB storage ។ ស្មាតហ្វូន RAZR 2 ថ្មីនេះ ក៏នឹងមានការពង្រឹងទៅលើកាមេរ៉ាខាងក្រោយរបស់វាផងដែរជាមួយនឹងកាមេរ៉ា 48MP ISOCELL Bright GM1 sensor របស់ក្រុមហ៊ុន Samsung និងកាមេរ៉ាខាងមុខទំហំ 20MP sensor។ ស្មាតហ្វូន RAZR 2 នេះ ដំណើរការនូវ Android 10 ថាមពលថ្មទំហំ 2,845mAh ។ ស្មាតហ្វូន Razr 2 នឹងទទួលបានបច្ចេកវិទ្យា 5G ផងដែរ៕
Motorola Razr 2 ត្រូវបានគេនិយាយថា នឹងមិនបង្ហាញខ្លួននៅក្នុងឆ្នាំនេះទេ មូលេហតុដោយសារតែវីរុស COVID-19