no-alternative title
no-alternative title

ឆ្នាំងសាក Apple 20W Fast Charger ដែលគ្រោងនឹងប្រើប្រាស់នៅលើ iPhone 12 Series ទទួលបានវិញ្ញាបនបត្រជាផ្លូវការហើយ

នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានរបាយការណ៍ជាច្រើន បាននិយាយថា iPhone 12 Series នឹងបង្ហាញខ្លួនជាមួយនឹងឆ្នាំងសាក 20W charger។ នៅក្នុងព័ត៌មានចុងក្រោយបំផុតបង្ហាញអំពីឆ្នាំងសាក Apple 20W fast charger នៅពេលនេះ បានបង្ហាញថា ឆ្នាំកសាកនេះ ទទួលបាននូវវិញ្ញាបនបត្រហើយ។ សម្រាប់ស្មាតហ្វូនស៊េរីថ្មី  iPhone 12 series នឹងប្រើប្រាស់នូវ Charger នេះ។  ក្រុមហ៊ុន Apple នឹងមិនធ្វើការផលិត iPhone 12 Series បានច្រើននោះទេ។ សម្រាប់ iPhone នៅក្នុងឆ្នាំ 2007 នេះ គឺមានភ្ជាប់ជាមួយនឹងឆ្នាំងសាក 5W charger។ សម្រាប់ស្មាតហ្វូន iPhone 11 Pro នេះគឺជាម៉ូឌែលដំបូងបំផុតដែលបង្ហាញខ្លួនជាមួយនឹងឆ្នាំងសាក  18W charging adapter ។ យ៉ាងណាមិញ សម្រាប់ស្មាតហ្វូន  iPhone 11 គឺនៅតែមានឆ្នាំងសាក 5W adapter ដដែល។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើននោះ ក្រុមហ៊ុន Apple ក៏ស្នើសុំនូវឆ្នាំងសាក USB Type-C power adapter ថ្មីជាមួយនឹងបច្ចេកវិទ្យា 20W ហើយវាមានលេខម៉ូឌែល A2305។ សម្រាប់ iPhone 12 នឹងបង្ហាញខ្លួនជាមួយនឹងផលិតផលថ្មីនេះផងដែរ។តាមការបញ្ជាក់របស់ប្រភពជាច្រើននោះ នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន Apple អាចនឹងបន្តក្នុងការពង្រឹងទៅលើបច្ចេកវិទ្យាសាកថ្មរបស់ខ្លួនជាមួយនឹង iPhone 12 series នេះ។ ស្មាតហ្វូននេះ នឹងបង្ហាញខ្លួនជាមួយនឹងឆ្នាំងសាក 20W fast charging charger ផងដែរ។ 

 

តាមការបញ្ជាក់នៅក្នុងរបាយការណ៍នេះ ស្មាតហ្វូន “iPhone 12” នេះ នឹងធ្វើការផលិតនៅខែក្រោយនេះ។ សម្រាប់ម៉ូឌែលទាំងអស់នឹងបង្ហាញខ្លួននៅលើទីផ្សារនៅក្នុងពេលតែមួយផងដែរ។  ក្រុមហ៊ុន Apple ជាធម្មតា គឺបង្ហាញនូវផលិតផលថ្មីរបស់ខ្លួននៅក្នុងខែកញ្ញា ហើយអ្នកវិភាគ  Guo Mingji និងមនុស្សជាច្រើនទៀត បានអះអាងថា iPhone 12 នេះនឹងដំណើរការនូវបច្ចេកវិទ្យា mmWave 5G ប៉ុន្តែបច្ចេកវិទ្យានេះ អាចនឹងមានការពន្យារពេលផងដែរ។ នៅក្នុងការផ្លាស់ប្តូរទៅលើការឌីស្សាញទៅលើបច្ចេកវិទ្យានេះ “iPhone 12” អាចនឹងទ្រទ្រង់ទៅលើបច្ចេកវិទ្យា sub-6GHz 5G ផងដែរ។

យើងរំពឹងថា ក្រុមហ៊ុន Apple អាចនឹងបញ្ចេញនូវ iPhones ថ្មីចំនួន 4 ម៉ូឌែលនៅចុងឆ្នាំនេះ។ ស្មាតហ្វូនស៊េរីថ្មីនេះ គឺមានអេក្រង់ទំហំ 5.4 អ៊ីង និង 6.1 អ៊ីង។ វាក៏មានប្រភេទ Pro ដែលមានអេក្រង់ទំហំ  6.1 អ៊ីង និង 6.7 អ៊ីង។ ស្មាតហ្វូនទាំង 4 ម៉ូឌែលនេះនឹងមានអេក្រង់ OLED ការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G និង Notch តូចមួយផងដែរ។ មានពាក្យចចាមអារ៉ាមជាច្រើនបញ្ចាក់ថា ស្មាតហ្វូនម៉ូឌែល Pro នេះនឹងមានសេនស័រ  LiDAR sensor (lidar) ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍