no-alternative title
no-alternative title

Honor X10 Max 5G បានបង្ហាញខ្លួននៅលើបញ្ជីរបស់ Geekbench នៅមុនការប្រកាសជាផ្លូវការនៅសប្តាហ៍ក្រោយនេះ

កាលពីពេលថ្មីៗនេះ មានរបាយការណ៍ជាច្រើន បានការទម្លាយថា ស្មាតហ្វូន Honor X10 Max 5G នេះ គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 2 ខែកក្កដាខាងមុខនេះ ជាមួយនឹងលេខម៉ូដែល KKG-AN00។ ស្មាតហ្វូនដែលមានលេខកូដ KKG-AN00 នេះថ្មីៗនេះក៏បង្ហាញខ្លួននៅលើប្រព័ន្ធ Database របស់ក្រុមហ៊ុនទូរគមនាគមន៍ TENAA របស់ចិនជាមួយនឹងលក្ខណៈសម្បត្តិជាច្រើន និងរូបភាពជាច្រើនរបស់វាផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូននេះ បានបង្ហាញខ្លួននៅលើ Geekbench Benchmarking Platform ដែលមានការបញ្ជាក់អំពីលក្ខណៈសម្បត្តិជាច្រើនរបស់វាផងដែរ។ តាមរយៈនៃបង្ហាញខ្លួននៅលើបញ្ជីរបស់ Geekbench នេះ គឺមានការទម្លាយថា ស្មាតហ្វូននេះ ប្រើប្រាស់នូវបន្ទះឈីប MediaTek octa-core processor ដែលមានប្រេកង់ 2.0GHz។ បន្ទះឈីបនេះ គឺមានលេខកូដ MT6873 ដែលជាបន្ទះឈីប Dimensity 800 5G SoC។ បន្ទះឈីប SoC នេះ គឺមានរ៉េមទំហំ 8GB និងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 10។ ស្មាតហ្វូននេះ មានពិន្ទុតេស្ត single-core ចំនួន 539 នៅលើ Geekbench 5។ ស្មាតហ្វូននេះមានពិន្ទុតេស្ត multi-core ចំនួន 2186 ។

របាយការណ៍ជាច្រើនទម្លាយថាស្មាតហ្វូន Honor X10 Max 5G នេះមានអេក្រង់ 7.09-inch IPS LCD ជាមួយនឹង waterdrop notch។ អេក្រង់របស់ស្មាតហ្វូននេះ មានបច្ចេកវិទ្យា RGBW technology ដែលពង្រឹងទៅលើគុណភាពភ្លឺច្បាស់នៅពេលថតក្រោមពន្លឺព្រះអាទិត្យថែមទៀត។ ស្មាតហ្វូននេះក៏មានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងរបស់ស្មាតហ្វូននេះផងដែរ។ 

នៅក្នុងប្រទេសចិន ស្មាតហ្វូន Honor X10 Max នឹងមានរ៉េមទំហំ  6GB និង 8GB ហើយសម្រាប់ Storage របស់វាគឺ  64GB និង 128GB។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 4,900mAh ជាមួយនឹងបច្ចេកវិទ្យា 22.5W fast charging ថែមទៀតផង។ ស្មាតហ្វូននេះ មានកាមេរ៉ាភ្លោះទំហំ 48-megapixel + 2-megapixel និងកាមេរ៉ាខាងមុខទំហំ  8-megapixel ។ ស្មាតហ្វូននេះមានវិមាត្រ 176.46 x 84.91 x 8.3mm និងទម្ងន់ 227 g ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
មកដឹងពីបច្ចេកវិទ្យាបូម FOX នៅលើ Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើន មិនបានដឹង!

មកដឹងពីបច្ចេកវិទ្យាបូម FOX នៅលើ Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើន មិនបានដឹង!

ដោយ ប៉េងលីន