ស្វែងរកពួកយើង:

ក្រុមហ៊ុន OPPO ត្រៀមខ្លួនក្នុងការប្រកាសចេញនូវកាសស្តាប់ជំនាន់ថ្មី OPPO Enco W11 នៅថ្ងៃទី 25 ខែមិថុនានេះហើយ

ដោយ

Koun Jab Luffy

22 មិថុនា 2020 12:02 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុន OPPO ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវកាសស្តាប់ថ្មី TWS earbuds របស់ខ្លួននៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី 25 ខែមិថុនានេះ។ កាសស្តាប់ថ្មី OPPO Enco W11 នេះ ត្រូវគេរំពឹងថា នឹងមានតម្លៃត្រឹមតែ Rs.2,999 បើធៀបទៅនឹងកាសស្តាប់ Enco W31 ដែលទើបតែដាក់លក់នៅក្នុងមួយរយៈពេលនេះ។
ការឌីស្សាញ និង TOUCH CONTROLS ៖ នៅក្នុងទំព័រមួយរបស់វេបសាយ Flipkart នេះ គឺមានការបង្ហាញអំពីកាសស្តាប់ Enco W11 ។ កាសស្តាប់ TWS earbuds ថ្មីនេះគឺមានទម្ងន់ស្រាលជាងកាសស្តាប់ Enco TWS buds ដែលមានទម្ងន់ត្រឹមតែ 4.4 g ប៉ុណ្ណោះ។ កាសស្តាប់នេះគឺអាចធ្វើការតភ្ជាប់បានចម្ងាយ 10 ម៉ែត្រ។ កាសស្តាប់ Enco W11 នេះនឹងទ្រទ្រង់នូវ  touch controls ដូចទៅនឹងកាសស្តាប់ Enco W31 ផងដែរ។ អ្នកប្រើប្រាស់អាចប៉ះបញ្ជាម្តងដើម្បីចាក់ស្តាប់តន្ត្រី ប៉ះពីរដងដើម្បីដូរបទចម្រៀង ឬឆ្លើយតបការខល ការប៉ះបីដងដើម្បីដំណើរការនូវប្រព័ន្ធជំនួយការជាសំឡេង។
Article image
ប្រព័ន្ធសំឡេង ENCO W11 AUDIO៖ ផ្នែកដ៏សំខាន់បំផុតរបស់កាសស្តាប់នេះគឺទៅលើប្រព័ន្ធ Audio របស់វាដែលមានភ្ជាប់ជាមួយនឹង  8mm dynamic driver unit ដែលមានទំហំធំជាង 7nm drivers ដែលរកឃើញនៅលើកាសស្តាប់  Enco W31 នោះ។ ក្រុមហ៊ុន OPPO បានបញ្ជាក់ថា កាសស្តាប់នេះមានការពង្រឹងទៅលើសំឡេងបាស និងការទ្រទ្រង់ទៅលើ AAC audio codec format ថែមទៀត។ កាសស្តាប់ថ្មី Enco W11 នេះអាចប្រើប្រាស់បាន 20 ម៉ោង។ វាគឺច្រើនជាងកាសស្តាប់ W31 ដល់ទៅ 15ម៉ោង។
Article image
តម្លៃ និងកាលបរិច្ឆេទ ៖ វានៅមិនទាន់មានការបង្ហាញអំពីតម្លៃនៅក្នុងទំព័រនេះនៅឡើយទេ ប៉ុន្តែវានឹងមានតម្លៃប្រហែលជា Rs.2,999 ។ កាសស្តាប់នេះអាចរកទិញបាននៅលើ Flipkart នៅថ្ងៃទី 25 ខែមិថុនានេះ៕
ក្រុមហ៊ុន OPPO ត្រៀមខ្លួនក្នុងការប្រកាសចេញនូវកាសស្តាប់ជំនាន់ថ្មី OPPO Enco W11 នៅថ្ងៃទី 25 ខែមិថុនានេះហើយ