ស្វែងរកពួកយើង:

នៅពេលនេះ ក្រុមហ៊ុន Facebook បានប្រកាសដាក់អោយប្រើប្រាស់នូវមុខងារ Dark Mode នៅលើទូរស័ព្ទជាលក្ខណៈសកលហើយ!

ដោយ

Koun Jab Luffy

30 មិថុនា 2020 04:32 ល្ងាច

អាន 2 នាទី

Article image
កាលពីដើមឆ្នាំនេះ យើងបានឃើញថាក្រុមហ៊ុន Facebook បានប្រកាសថា ខ្លួនបានត្រៀមខ្លួនរួចរាល់ក្នុងការនាំយកនូវមុខងារ dark mode សម្រាប់កម្មវិធីនៅលើទូរស័ព្ទ។ រហូតមកដល់ថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ ទើបតែបានធ្វើការអាប់ដេតទៅលើមុខងារ dark mode នេះ ហើយមុខងារក៏អាចផ្តល់ជូនអ្នកប្រើប្រាស់នៅជុំវិញពិភពលោកបានផងដែរ។ ដូចអ្វីដែលបានរំពឹងទុកនោះ សម្រាប់មុខងារ dark mode ដែលបញ្ចេញនូវគឺសម្រាប់មនុស្សមួយក្រុមតូចប៉ុណ្ណោះ ដែលជាផ្នែកមួយនៃការតេស្តនេះ។
ក្រុមហ៊ុន Facebook បានបញ្ជាក់ព័ត៌មានដូចគ្នានេះ ទៅកាន់ The Verge នៅក្នុងអ៊ីម៉ែល កាលពីថ្ងៃអាទិត្យនេះ។ បើមើលទៅលើរបាយការណ៍ជាច្រើននោះ យើងអាចរំពឹងថា ប្រព័ន្ធប្រតិបត្តិការ Android នឹងក្លាយជាដំណាក់កាលដំបូងនៃការតេស្តនេះ។ Facebook កាលពីពេលមុននេះ ក៏ដំណើរការនូវ dark mode សម្រាប់ Web Platform របស់ខ្លួនផងដែរ។ កម្មវិធីនេះគឺមានពណ៌ដូចគ្នាទៅនឹងអ្វីដែលយើងបានមើលឃើញនៅលើ desktop app។
Article image
ក្រុមហ៊ុន Facebook ក៏បានបញ្ចេញនូវ dark mode សម្រាប់ដំណើរការនៅលើស្មាតហ្វូន។ សម្រាប់អ្នកដែលមិនដឹងនោះ កម្មវីធី Facebook Messenger គឺប្រើប្រាស់នូវមុខងារនេះហើយ នៅលើ Instagram និង  WhatsApp ក៏មានមុខងារនេះផងដែរ។ សម្រាប់ Twitter ក៏មានមុខងារ night mode សម្រាប់ Android និង iOS ផងដែរ។ ជាក់ស្តែង Twitter ក៏មានមុខងារ Mode នេះចាប់តាំងពីឆ្នាំ 2016 សម្រាប់  dark mode ពេលនេះបានក្លាយជាមុខងារមួយដ៏សំខាន់សម្រាប់ Android និង iOS ៕
នៅពេលនេះ ក្រុមហ៊ុន Facebook បានប្រកាសដាក់អោយប្រើប្រាស់នូវមុខងារ Dark Mode នៅលើទូរស័ព្ទជាលក្ខណៈសកលហើយ!