ស្វែងរកពួកយើង:

Huawei Desktop PC ដំបូង បានបង្ហាញខ្លួននៅលើអនឡាញហើយ ដោយមានភ្ជាប់ជាមួយនឹងបន្ទះឈីប Kunpeng 920 (7nm)

ដោយ

Koun Jab Luffy

07 កក្កដា 2020 09:38 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ត្រូវបានគេដឹងថា គឺបានធ្វើការផលិតនូវបន្ទះឈីប ARM v8 កម្រិត 7nm ដែលផ្អែកនៅលើ Kunpeng Processors តាមរយៈ HiSilcon ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន។ បន្ទះឈីបនេះ គឺមានអង្គគណនា 64 coresហើយវាក៏អាចប្រើប្រាស់សម្រាប់ម៉ាស៊ីន servers បានផងដែរ។ នៅពេលនេះ បន្ទះឈីបនេះ នឹងប្រើប្រាស់នៅលើ កុំព្យូទ័រ Desktop PC របស់ក្រុមហ៊ុន Huawei ហើយ។
កាលពីពេលមុននេះ បណ្តាញផ្សពផ្សាយនានា ក៏បានរាយការណ៍អំពីប្រព័ន្ធនេះ ដែលមានការទម្លាយនៅលើអនឡាញផងដែរ។ នៅលើ YouTube channel ដែលមានឈ្មោះហៅថា 二斤自制 ដែលធ្វើការពិនិត្យមើលទៅលើ Huawei PC នេះ គឺបង្ហាញថា វាមានបន្ទះឈីប Kunpeng 920 ARM v8 processor (7nm) និងមានអង្គគណនា 8 គ្រាប់។ ម៉ាស៊ីននេះ គឺប្រើប្រាស់នូវ Huawei D920S10 desktop motherboard ផងដែរ។  អ្វីដែលគួរអោយកត់សម្គាល់នោះ YouTuber នេះ ត្រូវបង់ប្រាក់ចំនួន 800 Yuan (115ដុល្លារអាមេរិក) សម្រាប់ចូលទៅកាន់ App Store នេះ។ សម្រាប់ App Store នេះ គឺខ្ពស់នូវកម្មវិធីសំខាន់ៗជាច្រើនដូចជា Adobe ផងដែរ។
Article image
Motherboard Huawei D920S10 នេះគឺមាន 4x DIMM slots ប៉ុន្តែសម្រាប់ 16GB DDR4-2666 RAM  ដែលមានការចែកចាយតាមរយៈ DIMMs ចំនួន 2។ បន្ទះឈីប 8 អង្គគណនារបស់ខ្លួន គឺមាន 8 threads និង L1 memory ជាមួយនឹង 128K, 512K L2 និង 32MB L3 ផងដែរ។ អ្វីដែលពិសេសនោះ ឈីបនេះមានការទ្រទ្រង់ទៅលើ PCIe 4.0 នោះ នៅលើ motherboard គឺមាន 3x PCIe 3.0 slots ថែមទៀតផង៕
Huawei Desktop PC ដំបូង បានបង្ហាញខ្លួននៅលើអនឡាញហើយ ដោយមានភ្ជាប់ជាមួយនឹងបន្ទះឈីប Kunpeng 920 (7nm)