no-alternative title
no-alternative title

ហ្វេន Samsung ប្រាកដជាខកចិត្តហើយ ថ្មីៗនេះលឺថា Galaxy Z Fold 2 នឹងមិនបង្ហាញខ្លួននៅថ្ងៃទី 5 ខែសីហានេះទេ

នៅថ្ងៃទី 5 ខែសីហាខាងមុខនេះ Samsung នឹងរៀបចំព្រឹត្តិការណ៍ Samsung Unpacked របស់ខ្លួនហើយ។ នៅក្នុងព្រឹត្តិការណ៍នេះ គឺនឹងមានការប្រកាសចេញនូវវត្តមានរបស់ស្មាតហ្វូន Galaxy Note20 series ប៉ុន្តែក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថា នឹងបង្ហាញនូវផលិតផលជាច្រើនទៀតផងដែរក្រៅពីស្មាតហ្វូននេះ។ របាយការណ៍ជាច្រើន កាលពីពេលមុននេះ បាននិយាយថា ស្មាតហ្វូន Galaxy Z Fold 2 ក៏នឹងបង្ហាញខ្លួននៅថ្ងៃនោះដែរ ប៉ុន្តែការបែកធ្លាយថ្មីៗនេះ បាននិយាយថា ករណីនេះមិនកើតឡើងនោះទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់ Max Weinbach (@MaxWinebach) បានអោយដឹងថា ស្មាតហ្វូន  Galaxy Z Fold 2 នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked នៅថ្ងៃទី 5 ខែសីហាខាងមុខនេះទេ។ នៅក្នុងការបង្ហោះនេះ គាត់ទម្លាយថា ស្មាតហ្វូននេះមិនបានត្រៀមខ្លួនរួចជាស្រចសម្រាប់ការប្រកាសនេះទេ។ គាត់បន្ថែមថា ការបង្ហាញស្មាតហ្វូននេះ គឺចាប់ផ្តើមនៅក្នុងខែកញ្ញា ឬខែតុលាខាងមុខនេះ។ នៅក្នុងពេលនេះ ស្មាតហ្វូននេះ ស្ថិតនៅក្នុងការធ្វើតេស្ត។ ដូចនេះ យើងមិនរំពឹងថាការប្រកាសបង្ហាញស្មាតហ្វូននេះឆ្លងកាត់នូវការធ្វើតេស្តទាន់ពេលនោះទេ។

ស្មាតហ្វូន Galaxy Z Fold 2 នេះ គឺជាជំនាន់បន្ទាប់របស់ស្មាតហ្វូន Galaxy Fold ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះ។ ស្មាតហ្វូននេះ គឺមានទម្រង់នៃការបត់ដូចគ្នាទៅនឹងម៉ូឌែលជំនាន់មុននេះដែរ ប៉ុន្តែវាក៏មានការផ្លាស់ប្តូរទៅលើរូបរាងរបស់វាផងដែរ។ ស្មាតហ្វូននេះ នឹងមានថាមពលថ្មទំហំ 4500mAhអេក្រង់ 120Hz refresh rate បន្ទះឈីប  Snapdragon 865 Plus processor និងម៉េមូរីទំហំ 512GB ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

ដោយ ប៉េងលីន
MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

ដោយ ប៉េងលីន
ASUS បង្ហាញនូវបច្ចេកវិទ្យា AI ពេញលេញ និងនវានុវត្តន៍ដ៏អស្ចារ្យបំផុតក្នុងព្រឹត្តិការណ៍ CES 2026

ASUS បង្ហាញនូវបច្ចេកវិទ្យា AI ពេញលេញ និងនវានុវត្តន៍ដ៏អស្ចារ្យបំផុតក្នុងព្រឹត្តិការណ៍ CES 2026

ដោយ ប៉េងលីន
ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ដោយ ប៉េងលីន
BYD Song Pro DM-i 2026 Long-Range បើកបរដោយអគ្គិសនីសុទ្ធបាន 200km នឹងមកដល់នៅថ្ងៃទី 10 ខែមករា

BYD Song Pro DM-i 2026 Long-Range បើកបរដោយអគ្គិសនីសុទ្ធបាន 200km នឹងមកដល់នៅថ្ងៃទី 10 ខែមករា

ដោយ ប៉េងលីន
Facelift ថ្មីរបស់ឡានអគ្គិសនី Xiaomi SU7 បើកបាន 902kmផ្តើម Pre-Sales ហើយមានតម្លៃខ្ពស់ជាងមុន

Facelift ថ្មីរបស់ឡានអគ្គិសនី Xiaomi SU7 បើកបាន 902kmផ្តើម Pre-Sales ហើយមានតម្លៃខ្ពស់ជាងមុន

ដោយ ប៉េងលីន