no-alternative title
no-alternative title

Galaxy Note 20 Series ដែលចេញលក់សម្រាប់ទីផ្សារសកល ត្រូវបានគេបង្ហាញថា គឺប្រើប្រាស់បន្ទះឈីប Exynos មិនមែន Qualcomm នោះទេ

យោងតាមការចេញផ្សាយព័ត៌មានថ្មីៗនេះ បានអោយដឹងថា សម្រាប់ការបង្ហាញវត្តមានរបស់កំពូលស្មាតហ្វូន Samsung Galaxy Note 20 Series នៅពេលខាងមុខនេះ ត្រូវបានអ្នកតាមដានានានិយាយថា គឺនឹងមានការប្រែប្រួលច្រើនជាងមុន។ Galaxy Note 20 ដែលក្រុមហ៊ុន Samsung គ្រោងនឹងចេញលក់សម្រាប់ទីផ្សារសាកលនោះ គឺត្រូវបានគេនិយាយថា វាប្រើប្រាស់នូវបន្ទះឈីប Exynos 990 ដែលដូចគ្នាទៅនឹងស្មាតហ្វូន Galaxy S20 series ដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 មានព័ត៌មាននេះ ត្រូវបានគេទម្លាយនៅលើអ៊ីនធឺរណិត ដោយនិយាយថា ស្មាតហ្វូន Flagships ថ្មីនេះ នឹងប្រើប្រាស់នូវបន្ទះឈីប Exynos 990 SoC សម្រាប់ទីផ្សារជាច្រើន។  តាមការបញ្ជាក់របស់លោក Max Weinbach ដែលធ្វើការនៅលើ XDA គឺបាននិយាយថា នៅមិនទាន់មានការលើកឡើងអំពីបន្ទះឈីបថ្មីនេះទេ ក្រៅពីបន្ទះឈីប Snapdragon 865+ និង  Exynos 990 នៅក្នុង One UI 2.5 firmware។ 

ប្រសិនបើអ្វីៗជាការពិតដូចអ្វីដែលបានលើកឡើងនេះ គឺប្រាកដជានឹងធ្វើអោយអ្នកប្រើប្រាស់ជាច្រើនមានការខកចិត្តផងដែរ សម្រាប់វត្តមានរបស់ស្មាតហ្វូន Note 20 នេះ ដោយសារតែពួកគេរំពឹងថា ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 865+។ 

ទាក់ទងជាមួយនឹងបន្ទះឈីបនេះ ក៏មានពាក្យចចាមអារ៉ាមអំពីបន្ទះឈីប Exynos 992 ដែលជាជំនាន់ថ្មីមួយទៀតរបស់បន្ទះឈីប Exynos 990 នេះផងដែរ ដូច្នេះ រង់ចាំមើលថាតើ អ្វីៗវានឹងមានការប្រែប្រួលបែបណា មុននិងដល់ថ្ងៃប្រកាសជាផ្លូវការនៅខែសីហាខាងមុខនេះ។ គួរបញ្ជាក់ថា ការបង្ហាញវត្តមានរបស់ស្មាតហ្វូន Galaxy S20 Series កាលពីពេលថ្មីៗនេះ គឺបានបង្ហញថា ការលក់ស្មាតហ្វូននេះ នៅលើទីផ្សារ គឺទាបជាងអ្វីដែលបានរំពឹងទុក ដោយនៅក្នុងត្រីមាសទី 1 នៅឆ្នាំនេះ ស្មាតហ្វូន Galaxy S20+ នេះលក់បានតែ 3.5 លានគ្រឿងប៉ុណ្ណោះ។ សម្រាប់ស្មាតហ្វូន Galaxy S10+ កាលពីដើមឆ្នាំគឺលក់បានដល់ទៅ 5.2 លានគ្រឿងឯណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន
ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

ដោយ ប៉េងលីន
Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន
ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ដោយ ប៉េងលីន