no-alternative title
no-alternative title

ព័ត៍មានថ្មី៖ ស្មាតហ្វូនដែលអាចបត់បាន Galaxy Fold 2 នឹងមិនបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ UNPACKED ខាងមុខនេះទេ

មកទល់នឹងថ្ងៃនេះ ក្រុមហ៊ុន Samsung ត្រូវបានសារព័ត៌មានជាច្រើនបាន ចុះផ្សាយអំពីព្រឹត្តិការណ៍ Unpacked ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី 5 ខែសីហាខាងមុខនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះ ត្រូវគេរំពឹងថា នឹងប្រកាសចេញនូវស្មាតហ្វូន Note 20 series នៅក្នុងព្រឹត្តិការណ៍នេះ។ ព័ត៌មានថ្មីនេះនិយាយថា ស្មាតហ្វូន Galaxy Fold 2 (Galaxy Z Fold 2)នឹងមិនប្រកាសបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នេះទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Max Weinbach ដែលជាសមាជិកនៅក្នុង  XDA Developers ធ្វើការបង្ហោះថា គាត់ច្បាស់ 100% ដែលវត្តមានរបស់ស្មាតហ្វូន  Galaxy Fold 2 នឹងពន្យារពេល។ សម្រាប់ហេតុផលនោះ គឺថាកម្មវិធី Software នេះ គឺមិនទាន់រួចរាល់នោះទេសម្រាប់ខែកញ្ញានេះ។  បន្ថែមពីនេះទៀតនោះ គាត់បាននិយាយថា សម្រាប់ software version របស់ស្មាតហ្វូន Fold 2 នេះគឺធ្វើការតេស្តជា blv0 ហើយក្រុមហ៊ុនបច្ចេកវិទ្យា Samsung អាចនឹងប្រកាសបង្ហាញនៅក្នុងខែកញ្ញានេះ។ លោក Max ក៏ធ្វើការចែករំលែកនូវរូបភាព Screenshot របស់ការអភិវឌ្ឍទៅលើ Software របស់ស្មាតហ្វូន Fold 2 ។ ស្មាតហ្វូន Galaxy Fold 2 គឺស្ថិតនៅក្នុងបញ្ជីនៃការធ្វើតេស្តជាមួយនឹងវត្តមានរបស់ស្មាតហ្វូន Note 20 និង Z Flip 5G ដែលមានការបង្ហាញនៅលើ Galaxy Store ផងដែរ។

តាមការបញ្ជាក់របស់គាត់ គឺបាននិយាយថា ក្រុមហ៊ុន Samsung បានធ្វើតេស្តទៅលើស្មាតហ្វូនមួយនៅក្នុងរយៈពេលមួយខែ ឬ ពីរខែមុនពេលដែលព្រឹត្តិការណ៍នេះចាប់ផ្តើម។ ក្រុមហ៊ុន Samsung អាចនឹងប្រកាសបង្ហាញនូវស្មាតហ្វូន Fold 2 នៅក្នុងចុងខែកញ្ញា ឬដើមខែតុលានេះ ជាមួយនឹងស្មាតហ្វូន S20 Fan Edition។ ស្មាតហ្វូននេះ គឺបង្ហាញខ្លួននៅក្នុងវិញ្ញាបនបត្រ 3C របស់ចិនជាមួយនឹង 25W charger ផងដែរ។ ស្មាតហ្វូននេះ នឹងមានលេខម៉ូឌែល SM-F9160 និងមានថាមពលថ្មភ្លោះគឺទំហំ 2,275 និង 2,090mAh ។ នៅក្នុងព្រឹត្តិការណ៍ Unpacked នៅថ្ងៃទី 5 ខែសីហានេះ គឺមានការបង្ហាញវត្តមានរបស់ស្មាតហ្វូន Note 20, Note 20 Ultra, Galaxy Z Flip 5Gនិង Galaxy Buds Live TWS ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន
Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

ដោយ ប៉េងលីន
GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

ដោយ ប៉េងលីន
លេចធ្លាយវីដេអូថ្មីបង្ហាញថា iPhone 18 Pro នឹងមានការឌីស្សាញរន្ធអេក្រង់ថ្មី

លេចធ្លាយវីដេអូថ្មីបង្ហាញថា iPhone 18 Pro នឹងមានការឌីស្សាញរន្ធអេក្រង់ថ្មី

ដោយ ប៉េងលីន