ស្វែងរកពួកយើង:

ក្រុមហ៊ុន Bosch គ្រោងនឹងផលិតកង់ បស់ខ្លួនដែលអាចជិះក្នុងទីក្រុងក៏បាន និងជិះ off-road ក៏បាន ហើយថែមទាំងមានហ្វ្រាំង ABS ដូចឡានទៀតផង

ដោយ

Koun Jab Luffy

13 កក្កដា 2020 04:45 ល្ងាច

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីៗនេះ បានអោយដឹងថា Bosch ដែលជាក្រុមហ៊ុនធំមួយរបស់ប្រទេសអាល្លឺម៉ង បានបញ្ចេញគំរូរកង់សាកថាមពលអគ្គិសនី (electric bike) Nyon សម្រាប់ថ្ងៃអនាគត ដែលខ្លួនបានត្រៀមដំណើរការសង្វាក់ផលិតកម្មក្នុងពេលឆាប់ៗនេះ។ ក្រុមហ៊ុន Bosch បានបញ្ជាក់ថា កង់អគ្គិសនីនេះ គឺជាប្រភេទ Sports Bike សម្រាប់ជិះក្នុងទីក្រុងក៏បាន និងជិះចុះផ្លូវ off-road កម្សាន្តនាចុងសប្តាហ៍ក៏បាន និយាយរួមទៅ គឺអាចបាន 2 ជំរើស។
ប្រភពខាងលើនេះ បានបន្ថែមថាស បច្ចុប្បន្នកង់ eBike នេះ គឺស្ថិតក្នុងតំណាក់កាលឌីហ្សាញលើកុំព្យូទ័រប៉ុណ្ណោះ ប៉ុន្តែតាមព័ត៌មាននានា បាននិយាយថា ក្រុមហ៊ុននេះ គ្រោងនឹងចាប់ផ្ដើមផលិតនៅក្នុងឆ្នាំ 2021 ខាងមុខនេះហើយ។ សូមជំរាបថា កង់នេះ ត្រូវបានក្រុមហ៊ុនធំមួយនេះ សម្រេចប្រើប្រព័ន្ធហ្វ្រាំងប្រេងបូមមាន ABS ដូចឡានអ៊ីចឹងដែរ ហើយនៅលើដៃចង្កូត ក៏អាចចុចបញ្ជាមុខងារបានច្រើនយ៉ាងថែមទៀតផង។ នៅកណ្ដាលដៃចង្កូតកង់ មានអេក្រង់បញ្ជាប្រភេទ LED និងប្រព័ន្ធសេនស័រវៃឆ្លាតផងដែរ។
Article image
Article image
Article image
ប្រភពដដែលនេះ បានបន្តថា កង់អគ្គិសនី eBike Nyon របស់ក្រុមហ៊ុន Bosch នឹងបង្ហាញខ្លួននៅឆ្នាំក្រោយ ត្រូវនឹងខួបគម្រប់ 10 ឆ្នាំរបស់ក្រុមហ៊ុនតែម្ដង។ គេនៅមិនទាន់ដឹងថា ពេលចេញលក់ កង់នេះនឹងមានតម្លៃប៉ុន្មានទេ តែរូបរាងដ៏ទាន់សម័យ បច្ចេកវិទ្យាក៏ទំនើប ជួយសន្សំកម្លាំងមិនឲ្យហត់នឿយ ក្នុងឆ្នាំ 2021 ខាងមុខ កង់អគ្គិសនីមួយនេះ អាចនឹងទទួលបានការចាប់អារម្មណ៍ខ្លាំងមិនខាន៕
ក្រុមហ៊ុន Bosch គ្រោងនឹងផលិតកង់ បស់ខ្លួនដែលអាចជិះក្នុងទីក្រុងក៏បាន និងជិះ off-road ក៏បាន ហើយថែមទាំងមានហ្វ្រាំង ABS ដូចឡានទៀតផង