no-alternative title
no-alternative title

ក្រុមហ៊ុន Huawei នៅតែបន្តក្លាយជាក្រុមហ៊ុនដ៏ឆ្នើមបំផុតនៅក្នុងទីផ្សារប្រទេសចិន ដោយដណ្តើមបានចំណែកទីផ្សារដល់ទៅ 46%

ជឿជាក់ថា គ្រប់គ្នាប្រាកដជាដឹងហើយថា ទីផ្សារស្មាតហ្វូន គឺមានការលក់ធ្លាក់ចុះខ្លាំងណាស់គិតចាប់ពីដើមឆ្នាំ 2020 មក!សម្រាប់ទីផ្សារស្មាតហ្វូននៅក្នុងប្រទេសចិន គឺមានការធ្លាក់ចុះចំនួន 17% បើធៀបទៅនឹងឆ្នាំមុននេះសម្រាប់ត្រីមាសទី 2 ឆ្នាំ 2020 នេះ បើតាមការស្រាវជ្រាវរបស់ Counterpoint’s Market Pulse ដែលបានដកស្រង់ចេញពី Monthly Smartphone Sales Tracking របស់ពួកគេ។ មូលហេតុគឺដោយសារតែមេរោគ COVID-19 ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

មកដល់ថ្ងៃនេះ មេរោគ COVID-19 គឺស្ទើរតែមានគ្រប់ទីកន្លែងនៅក្នុងប្រទេសចិន ប៉ុន្តែតម្រូវការរបស់ស្មាតហ្វូននេះ គឺនៅមិនទាន់មានសន្ទុះខ្លាំងនៅឡើយទេ។ សម្រាប់ការលក់សរុបនៃទីផ្សារស្មាតហ្វូននៅក្នុងប្រទេសចិននោះ លោក Mengmeng Zhang អ្នកស្រាវជ្រាវទីផ្សាររបស់ក្រុមហ៊ុន Counterpoint Research បាននិយាយថា “ទោះបីជាសកម្មភាពពាណិជ្ជកម្មរបស់ប្រទេសចិន បានចាប់ផ្តើមឡើងវិញចាប់តាំងពីការរាតត្បាតបានថយចុះក៏ដោយទំនុកចិត្តអតិថិជននៅតែទាប។ សម្រាប់ក្រុមហ៊ុន OEMs និងប្រតិបត្តិករជាច្រើននៅក្នុងប្រទេសចិនគឺមានការជម្រុញទៅលើស្មាតហ្វូន 5G ហើយក៏ជម្រុញទៅលើស្មាតហ្វូន 5G អោយមានតម្លៃកាន់តែទាបផងដែរ។ នេះគឺជាការបង្កើនទៅលើការប្រើប្រាស់បច្ចេកវិទ្យា 5G ហើយ 1 ភាគ 3 នៃស្មាតហ្វូនដែលលក់បាននៅក្នុងត្រីមាសនេះគឺជាស្មាតហ្វូន 5G ។”

លោក Flora Tang អ្នកវិភាគស្រាវជ្រាវនៅក្រុមហ៊ុន Counterpoint បានគូសបញ្ជាក់អំពីទេសភាពប្រកួតប្រជែងដ៏ខ្លាំងក្លានេះបាននិយាយថា“ ក្រុមហ៊ុន Huawei នៅតែបន្តក្លាយជាក្រុមហ៊ុនដ៏ឆ្នើមបំផុតនៅក្នុងទីផ្សារប្រទេសចិនដោយដណ្តើមបានចំណែកទីផ្សារ 46 ភាគរយនៅក្នុងត្រីមាសនេះ។ ក្រុមហ៊ុន Huawei សម្រេចបានកំណើនបើធៀបទៅនឹងឆ្នាំមុននេះគឺ 14 ភាគរយទោះបីទីផ្សារទាំងមូលធ្លាក់ចុះក៏ដោយ។ ប្រទេសចិន បានក្លាយជាទីផ្សារដ៏សំខាន់បំផុតសម្រាប់ក្រុមហ៊ុន Huawei ខណៈដែលការនាំចេញទៅក្រៅប្រទេសរបស់ខ្លួនមានការធ្លាក់ចុះយ៉ាងខ្លាំងបន្ទាប់ពីខ្លួនបានបាត់បង់សមត្ថភាពក្នុងការប្រើប្រាស់សេវាកម្ម GMS នៅក្នុងទូរស័ព្ទទំនើបចុងក្រោយបង្អស់របស់ខ្លួន។ 

ការវិនិយោគដ៏ធំធេងរបស់ក្រុមហ៊ុន Huawei ក្នុងការពង្រីកបណ្តាញចែកចាយទាំងតាមអ៊ិនធឺរណិត និង offline ក៏មានការចំណាយច្រើនផងដែរ។ គួរបញ្ជាក់ផងដែរថា ផលប័ត្រ 5G របស់ក្រុមហ៊ុន Huawei មានការរីកចម្រើនយ៉ាងឆាប់រហ័សដោយមានជំនួយពីស្មាតហ្វូនស៊េរី Mate 30 និង P40 seriesក៏ដូចជាស្មាតហ្វូនថ្នាក់កណ្តាលNova 7 Series ផងដែរ។ បើនិយាយអំពីការកើនឡើងវិញនោះ ក្រុមហ៊ុន Apple គឺមានការកើនឡើងខ្លាំងបំផុតនៅក្នុងត្រីមាសនេះ។ ទោះបីជាទីផ្សារមានការធ្លាក់ចុះក៏ដោយនោះ ក្រុមហ៊ុន Apple មានការកើនឡើងចំនួន 32% បើធៀបទៅនឹងឆ្នាំមុននេះជាមួយនឹងស្មាតហ្វូន iPhone 11 series ។ ស្មាតហ្វូន iPhone SE 2020 ក៏ក្លាយជាស្មាតហ្វូនដែលលក់ដាច់បំផុតចំណាត់ថ្នាក់លេខ 3 នៅក្នុងត្រីមាសទី 2 ឆ្នាំ2020 នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន