no-alternative title
no-alternative title

ក្រុមហ៊ុន Samsung ប្រកាសចាប់ផ្តើមទទួលការ Pre-Order ទៅលើស្មាតហ្វូនស៊េរីថ្មី Galaxy Note 20 Series ហើយ

 

ខណៈពេលដែលយើងកំពុងតែធ្វើការទន្ទឹងរង់ចាំវត្តមានរបស់ស្មាតហ្វូន Galaxy Note 20 series នៅថ្ងៃទី 5 ខែសីហាខាងមុខនេះ ក្រុមហ៊ុន Samsung ក៏ចាប់ផ្តើមធ្វើការកក់ទិញស្មាតហ្វូននេះផងដែរ។ ដូចនេះ អ្នកគាំទ្រស្មាតហ្វូននេះអាចចាប់យកនូវឱកាសដ៏អស្ចារ្យនេះបានហើយ។ នៅពេលនេះ លោកអ្នកអាចធ្វើការចុះឈ្មោះ ដើម្បីទទួលបាននូវស្មាតហ្វូននេះមុនគេ នៅពេលដែលវាបង្ហាញខ្លួននៅលើទីផ្សារតាមរយៈគេហទំព័រផ្លូវការរបស់ក្រុមហ៊ុននេះ។ លោកអ្នកក៏អាចធ្វើការ Pre-order ទៅលើស្មាតហ្វូននេះបានផងដែរ ដោយមិនមានការបង់ថ្លៃ ឬបញ្ហាអ្វីនោះទេ។ អ្វីដែលអ្នកត្រូវបំពេញនោះ គឺឈ្មោះ លេខកូដតំបន់ និងអ៊ីម៉ែលរបស់អ្នកតែប៉ុណ្ណោះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

បន្ថែមពីនេះទៀតនោះ ការចុះឈ្មោះកក់ទិញស្មាតហ្វូន Samsung Galaxy Note 20 នេះនឹងទទួលបាននូវទឹកប្រាក់ $50ដែលលោកអ្នកអាចប្រើប្រាស់សម្រាប់ទិញទំនិញជាច្រើនទៀតរបស់ក្រុមហ៊ុននេះថែមទៀតផង។ ស្មាតហ្វូននេះ អាចធ្វើការចុះឈ្មោះទិញពីថ្ងៃនេះរហូតដល់ថ្ងៃទី ៤ ខែសីហាខាងមុខនេះ។ សម្រាប់ស្មាតហ្វូន Note 20 series នេះនឹងមានអេក្រង់ទំហំ Note 20 series ជាមួយនឹងកម្រិត refresh rate 60Hz ខណៈពេលដែលស្មាតហ្វូន Ultra នឹងមានអេក្រង់ 6.9-inch AMOLED Infinity Dynamic ជាប្រភេទអេក្រង់គែមកោងជាមួយនឹងកម្រិត refresh rate 120Hz ថែមទៀត។

ស្មាតហ្វូន Galaxy Note 20 នឹងប្រើប្រាស់នូវបន្ទះឈីប SoC Exynos 990 របស់ក្រុមហ៊ុន Samsung ដែលមានល្បឿន 2.7 gigahertz ។ សម្រាប់បន្ទះឈីបនេះគឺមើលទៅនៅក្រោមបន្ទះឈីប Snapdragon 865 របស់ក្រុមហ៊ុន Qualcomm ដែលនឹងប្រើប្រាស់សម្រាប់ទីផ្សារនៅអ៊ឺរ៉ុប។ ស្មាតហ្វូននេះនឹងមានកាមេរ៉ាគោលទំហំ 12 megapixel main sensor ជាមួយនឹង 12 megapixel ultra-wide angle, និង 64 megapixel sensor ជាមួយនឹង 3x optical zoom។ សម្រាប់កាមេរ៉ាមុខរបស់ស្មាតហ្វូននេះគឺមានទំហំ 10 megapixel sensor ជាមួយនឹង f / 2.2 aperture និង Dual Pixel autofocus ផងដែរ។ ស្មាតហ្វូន Galaxy Note 20 នឹងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G support, Bluetooth 5 , NFC, USB Type-C 3.2 និង S Pen ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន