ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ក្រុមហ៊ុន Samsung កំពុងតែធ្វើការនៅលើស្មាតហ្វូន 5G ថ្នាក់ទាបរបស់ខ្លួន ដែលមានការតំឡើងកាមេរ៉ាគោលទំហំដល់ទៅ 48MP

ដោយ

Koun Jab Luffy

31 កក្កដា 2020 03:14 រសៀល

អាន 2 នាទី

Article image
ខណៈពេលដែលប្រទេសជាច្រើននៅជុំវិញពិភពលោក បានធ្វើការចាប់ផ្តើមដាក់ពង្រាយទៅលើបច្ចេកវិទ្យា 5G Networks នោះ ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនក៏ធ្វើការនៅលើស្មាតហ្វូន 5G ដែលមានតម្លៃសមរម្យផងដែរ។ កាលពីឆ្នាំមុននេះ យើងបានឃើញនូវបណ្តាញ 5G connectivity សម្រាប់ស្មាតហ្វូនម៉ូឌែល Flagship ប៉ុណ្ណោះ។ នៅក្នុងឆ្នាំ 2020 នេះ យើងបានឃើញនូវស្មាតហ្វូនថ្នាក់កណ្តាលជាច្រើនដំណើរការនូវបច្ចេកវិទ្យា 5G នេះ ហើយនៅចុងឆ្នាំនេះ ឬដើមឆ្នាំ 2021 ខាងមុខ យើងនឹងឃើញមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G ផងដែរនៅលើស្មាតហ្វូនដែលមានតម្លៃថោកដែរហើយ។
ស្មាតហ្វូនមួយនៅក្នុងចំណោមស្មាតហ្វូនជាច្រើនទៀតនោះគឺមានម៉ូឌែល Samsung Galaxy A32 5G ផងដែរ។  ស្មាតហ្វូន Galaxy A32 5G នេះ គឺមានដំនឹងចេញពី GalaxyClub។ តាមការបញ្ជាក់ចេញពីប្រភពជាច្រើនអោយដឹងថាស្មាតហ្វូននេះនឹងមានកាមេរ៉ាគោលទំហំ 48MP ដូចទៅនឹងស្មាតហ្វូន Galaxy A31 ផងដែរ។ សេនស័រនេះគឺមានកាមេរ៉ាទំហំ 2MP depth sensor ប៉ុណ្ណោះ។ ស្មាតហ្វូននេះប្រហែលជាមានលេខម៉ូឌែល SM-A326 ផងដែរ។ នេះមិនមែនជាលើកទី ១ នោះទេដែលយើងបានលឺអំពីស្មាតហ្វូននេះដោយសារតែនៅក្នុងត្រកូលស្មាតហ្វូន Galaxy AX2 series នេះមានដូចជា Galaxy A12, A22, A32, A42, A52, A62, A72, A82 និង A92 ផងដែរ។
Article image
សូមជំរាបថា ក្រៅពីស្មាតហ្វូន Galaxy A32 5G ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះក៏ធ្វើការនៅលើស្មាតហ្វូន Galaxy A42 5G ផងដែរ។ ស្មាតហ្វូននេះបង្ហាញខ្លួននៅលើបញ្ជីរបស់ 3C ជាមួយនឹងថាមពលថ្មទំហំ 5,000mAh ។ យើងអាចមើលឃើញនូវការបែកធ្លាយជាច្រើនទៀតរបស់ស្មាតហ្វូនទាំងពីរនេះនៅក្នុងពេលឆាប់ៗនេះផងដែរ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

ក្រុមហ៊ុន Samsung កំពុងតែធ្វើការនៅលើស្មាតហ្វូន 5G ថ្នាក់ទាបរបស់ខ្លួន ដែលមានការតំឡើងកាមេរ៉ាគោលទំហំដល់ទៅ 48MP