ស្វែងរកពួកយើង:

Sony A7S III ត្រូវបានក្រុមហ៊ុនតំឡើងមកជាមួយនឹងមុខងារថតវីដេអូកម្រិត 4K@120p និងចេញលក់នៅខែកញ្ញាក្នុងតម្លៃ $3500

ដោយ

Koun Jab Luffy

31 កក្កដា 2020 10:44 យប់

អាន 2 នាទី

Article image
នៅទីបំផុត ក្រុមហ៊ុន Sony បានបង្ហាញនូវកាមេរ៉ា A7S III កម្រិតខ្ពស់របស់ខ្លួនមែន បន្ទាប់ពីចំណាយពេល រយៈពេល 5 ឆ្នាំក្រោយពីការប្រកាសចេញនូវកាមេរ៉ាជំនាន់មុនៗ ដែលមានជាច្រើនស៊េរីផងដែរ។ ម៉ូដែលថ្មីនេះ គឺមានសមត្ថភាពខ្លាំងក្នុងការថតនៅកន្លែងដែលមានពន្លឺទាប និងការថតវីដេអូខ្លាំងក្លាថែមទៀតផង។ សូមជំរាបថា កាមេរ៉ាដំបូងបំផុតដែលបង្ហាញខ្លួននៅក្នុងត្រកូល A7S series នេះគឺនៅក្នុងឆ្នាំ 2014។ សម្រាប់កាមេរ៉ា A7S II គឺបង្ហាញខ្លួននៅក្នុងឆ្នាំ 2015 នេះ។ សម្រាប់កាមេរ៉ា A7Sរបស់ក្រុមហ៊ុន Sony គឺត្រូវបានឌីស្សាញយ៉ាងល្អឥតខ្ចោះសម្រាប់ dynamic range និងកន្លែងដែលមានពន្លឺទាបថែមទៀត។ វាមានកាមេរ៉ា 12 megapixel full frame sensors ផងដែរ។
កាមេរ៉ា Sony A7S III នេះមានភ្ជាប់ជាមួយនឹងសេនស័រ 12MP backside illuminated EXMOR R CMOS full-frame Sensor។ វាក៏មានសមត្ថភាពក្នុងការថតនៅកន្លែងដែលមានពន្លឺទាបថែមទៀតផង។ សម្រាប់កាមេរ៉ា BIONZ XR image processor នេះគឺមានសមត្ថភាពខ្លាំងជាងមុនដល់ទៅ 8 ដង។ កាមេរ៉ានេះមាន ISO range ចាប់ពី 40-409,600 ហើយវាក៏មាន 15+ Stops Dynamic Range និង 3x reduction shutter ថែមទៀតផង។
Article image
បន្ថែមពីនេះទៀតនោះ វាអាចធ្វើការថតនៅក្នុងកម្រិត 10fps នៅក្នុង burst mode ជាមួយនឹង 1000 consecutive uncompressed RAW images នៅក្នុង AF/AE tracking ថែមទៀត។ សម្រាប់កាមេរ៉ា Sony A7S III នេះអាចថតនៅក្នុងកម្រិត HEIF format ជាមួយនឹង wide dynamic range (HLG) ផងដែរ។ កាមេរ៉ានេះអាចធ្វើការថតនៅក្នុងកម្រិត 4K នៅក្នុងកម្រិត 120p, 10 bit 4:2:2ផងដែរ។
Article image
កាមេរ៉ានេះទ្រទ្រង់ទៅលើ S-Gamut, S-Gamut 3និង S-Gamut3 ហើយក៏មានការប្រើប្រាស់នូវ XAVC HS format ជាមួយនឹង H.265 codec ផងដែរ។ វាក៏មានប្រើប្រាស់នូវ phase detection AF ថ្មីផងដែរ។ កាន់តែពិសេសជាងនេះទៀតនោះ វាមានភ្ជាប់ជាមួយនឹងមុខងារ 5-axis n-body stabilization ដែលដំណើរការបានយ៉ាងល្អសម្រាប់ IBIS និង gimbals ផងដែរ។ កាមេរ៉ា Sony A7S III នេះមានតម្លៃ $3500 ហើយវានឹងដាក់លក់នៅក្នុងខែកញ្ញា ឆ្នាំ 2020 ខាងមុខនេះ៕