no-alternative title
no-alternative title

រូបភាពជាច្រើនសន្លឹករបស់ថេប្លេត Galaxy Tab S7 និង Galaxy Tab S7+ ត្រូវបានបែកធ្លាយកាន់តែច្បាស់មុនការប្រកាសជាផ្លូវការ

Galaxy Tab S7 និង  Galaxy Tab S7+ ត្រូវបានគេមើលឃើញថា នឹងក្លាយជាថេប្លេតជំនាន់បន្ទាប់ក្រុមហ៊ុន Samsung នេះ ហើយថេប្លេតនេះ នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះហើយ។ មួយរយៈនេះ ការឌីស្សាញនិងលក្ខណៈពិសេសរបស់ថេប្លេតនេះ គឺមានការបែកធ្លាយជាច្រើនផងដែរ ក្នុងនោះ ក៏មានការបង្ហាញនូវមុខងារពិសេសៗថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការទម្លាយរបស់ Evan Blass (@evleaks) គឺមានការបង្ហាញនូវរូបភាពរបស់ថេប្លេត Galaxy Tab S7 និង Galaxy Tab S7+ នៅលើគណនី Twitter របស់ខ្លួនផងដែរ។ នៅក្នុងរូបភាពនេះ គឺមានការបង្ហាញអំពី keyboard dock, S Pen និងសមត្ថភាពក្នុងការ Stream ទៅលើ Xbox games តាមរយៈសេវាកម្ម Microsoft’s Project xCloud ផងដែរ។ វាក៏មានសមត្ថភាពក្នុងការបម្លែងនូវ handwriting ទៅជា text ផងដែរ។ យើងបានឃើញនូវការទម្លាយនេះ អស់រយៈពេលជាង 4 ខែមកហើយ ថេប្លេត Galaxy Tab S7 នេះមានអេក្រង់ទំហំ 11 អ៊ីង ខណៈពេលដែលថេប្លេត Galaxy Tab S7+ មានអេក្រង់ទំហំ 12.4 អ៊ីង។

អេក្រង់នៅលើថេប្លេតទាំងពីរនេះ គឺមានកម្រិតអេក្រង់ 120Hz Refresh Rate ផងដែរ។ សម្រាប់ថេប្លេត Galaxy Tab S7 គឺមានប្រព័ន្ធ Fingerprint Reader ខណៈពេលដែលថេប្លេត Galaxy Tab S7+ គឺមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើអេក្រង់ផងដែរ។ សម្រាប់ S Pen នេះគឺប្រើប្រាស់ដូចទៅនឹងប៊ិចធម្មតាដែរ។

ថេប្លេតទាំងពីរនេះ ត្រូវបានក្រុមហ៊ុនតំឡើងជាមួយនិងបន្ទះឈីប Snapdragon 865+, 6GB RAM, 128GB និង microSD card ថែមទៀតផង។ ក្រុមហ៊ុន Samsung ក៏ភ្ជាប់នូវថេប្លេតទាំងពីរនេះ នូវកាមេរ៉ាខាងមុខទំហំ 8MP selfie និងកាមេរ៉ាភ្លោះ 13MP+5MP ផងដែរ។ បន្ថែមពីនេះ ក៏មាន AKG-tuned quad-speaker ជាមួយនឹង stereo audio និង Dolby Atmos។ សម្រាប់ការតភ្ជាប់ទំនាក់ទំនងមានដូចជា A-GPS, dual-band Wi-Fi ax, Bluetooth 5.0 និង USB Type-C ហើយថេប្លេតនេះ ក៏មានភ្ជាប់ជាមួយនឹងមុខងារពិសេសៗជាច្រើនទៀតដូចជា Wireless DeX, Air Gestures, 4K video recording និង Project xCloud ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន