no-alternative title
no-alternative title

Samsung ប្រកាសចេញលក់ឧបករណ៍សំលាប់មេរោគសម្រាប់ស្មាតហ្វូន ស្របពេលដែលជំងឺកូវីដ 19 បានរាតត្បាតនៅទូទាំងពិភពលោក

Samsung បានប្រកាសចេញនូវប្រអប់សំលាប់មេរោគ UV-C Portable Sterilizer លើកដំបូងរបស់ខ្លួនកាលពីដើមខែកក្តដានៅប្រទេសថៃ។ ឧបករណ៍សំលាប់មេរោគនេះបានមានវត្តមានឡើងស្របពេលដែលជំងឺកូវីដ 19 បានរាតត្បាតនៅទូទាំងពិភពលោក ហើយមានតម្រូវការចាំបាច់នូវឧបករណ៍ដើម្បីប្រឆាំងទប់ស្កាត់ជាមួយមេរោគប្រឈមនេះ ដែលអាចឆ្លងរីករាលដាលតាមរយះមធ្យោបាយផ្សេងៗដែលក្នុងរួមមានទាំងតាមរយះរបស់របរប្រើប្រាស់ប្រចាំថ្ងៃក៏ដូចជាទូរស័ព្ទស្មាតហ្វូនផងដែរ។ ហើយពេលនេះឧបករណ៍ ឬប្រអប់សំលាប់មេរោគ UV-C Portable Sterilizer នេះត្រូវបានក្រុមហ៊ុនពាំនាំយកទៅប្រកាសចេញលក់នៅទីផ្សារប្រទេសឥណ្ឌា។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រអប់សំលាប់មេរោគ UV-C Portable Sterilizer នេះគឺបានរចនាឡើងយ៉ាងពិសេសដើម្បីសំលាប់មេរោគដែលតោងជាប់នៅលើស្មាតហ្វូនរបស់យើងតែម្តង ដែលតាមការបញ្ជាក់ពី Samsung គឺវាមានលទ្ធភាពខ្ពស់អាចសំលាប់មេរោគបានរហូតដល់ទៅ 99% ដោយប្រើពេលត្រឹមតែ 10 នាទីប៉ុណ្ណោះ ដែលក្នុងនោះរួមបញ្ចូលទាំងមេរោគឆ្លង E-coli, Staphylococcus aureus និង Candida albicans ជាដើម។ ក្រៅតែពីទូរស័ព្ទប្រអប់សំលាប់មេរោគនេះក៏អាចប្រើជាមួយនឹងឧករណ៍ប្រើប្រាស់ផ្សេងៗទៀតបានក្នុងនោះរួមមានកាសស្តាប់ EarBuds, នាឡិកាដៃ, ចង្កឹះសោរ, វ៉ែនតា និងម៉ាស។ ឧបករណ៍សំលាប់មេរោគដ៏ទំនើបនេះមានបង្កប់ដោយអំពូលភ្លើងយូវី (Dual UV Light) ទាំងនៅផ្ទៃប្រអប់ខាងលើ និងបាតក្រោមដើម្បីធ្វើអោយមានប្រសិទ្ធភាពខ្ពស់ក្នុងការសំលាប់មេរោគនៅពេលដែលយើងដាក់ទូរស័ព្ទ ឬឧបកណ៍ណាមួយក្នុងវា។ 

UV-C Portable Sterilizer បានរចនាឡើងមិនមែនតែសម្រាប់សំលាប់មេរោគស្មាតហ្វូន ឬឧបករណ៍ផ្សេងប៉ុណ្ណោះទេ វាក៏ជាឧបករណ៍ Wireless Charge ដែលអាចសាកថ្មទៅអោយស្មាតហ្វូន និងឧបករណ៍ទាំងអស់ដែលទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មឥតខ្សែ ឬ Wireless Charge ដែលប្រើប្រាស់បច្ចេកវិទ្យា Qi Standard ថែមទៀតផង។ ឧបរកណ៍នេះមានការរចនាឡើងរាងជាប្រអប់ដែលមានទំហំតូច និងទំងន់ស្រាលល្មម ប៉ុន្តែផ្ទៃខាងក្នុងរបស់វាមានទំហំទូលាយគ្រប់គ្រាន់ដែលអាចអោយយើងដាក់ទូរស័ព្ទដែលមានទំហំធំដូចជា Samsung Galaxy S20 Ultra បានល្មម។ ប្រអប់សំលាប់មេរោគនេះមាន ប៊ូតុងតែមួយប៉ុណ្ណោះដើម្បីចុចដំណើរការក្នុងការសំលាប់មេរោគ និងបញ្ឈប់ដំណើរការរបស់វាត្រឹមរយះពេល 10 នាទី។  Samsung U-C Portable Sterilizer ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់ក្នុងតម្លៃសមរម្យបំផុតគឺខ្ទង់ $48 ប៉ុណ្ណោះ ហើយវានឹងត្រូវចេញលក់ក្នុងខែសីហានេះនៅតាមហាងលក់ផ្ទាល់ និងហាងលក់អនឡាញរបស់ Samsung ក៏ដូចជាបណ្តាហាងចែកចាយក្នុងតំបន់ជាច្រើនទៀតក្នុងប្រទេសឥណ្ឌាផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន