ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

កៀកថ្ងៃប្រកាសចេញហើយ ស្មាតហ្វូន ស្រាប់តែ Galaxy Note 20 Ultra ដែលប្រើបន្ទះឈីប Exynos បានបង្ហាញវត្តមាននៅលើបញ្ជីរបស់ GeekBench

ដោយ

Koun Jab Luffy

02 សីហា 2020 12:09 ថ្ងៃត្រង់

អាន 2 នាទី

Article image
ដូចគ្នាទៅនឹងស្មាតហ្វូន Galaxy Flagship ជាច្រើនទៀតផងដែរ ស្មាតហ្វូន Galaxy Note 20 នេះនឹងមានបន្ទះឈីប 2 ប្រភេទផ្សេងគ្នានោះគឺ Snapdragon 865+ និង Exynos 990 SoC។ កន្លមងមកនេះ យើងរំពឹងថា ក្រុមហ៊ុន Samsung នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon តែប៉ុណ្ណោះ។ ពេលនេះ បន្ទះឈីប Exynos របស់ស្មាតហ្វូន Note 20 Ultra ក៏មានការបង្ហាញវត្តមាននៅលើបញ្ជីរបស់ GeekBench ផងដែរ។ ដូចអ្វីដែលបានរំពឹងទុកអញ្ចឹង នេះប្រហែលជាមិនមានអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះទេដោយសារតែសមត្ថភាពរបស់វា។
នៅក្នុងបញ្ជី GeekBench នេះ ស្មាតហ្វូន Galaxy Note 20 Ultra នេះមាន 10GB RAM, Exynos 990 SoC និង  Android 10 ។ ក្រោយការធ្វើតេស្ត៍បន្ទះឈីបនេះ មានពិន្ទុ 928 សម្រាប់ single-core និង 2721 សម្រាប់ multi-core។ ដើម្បីដោះស្រាយនូវរឿងនេះ ក្រុមហ៊ុន Samsung ក៏មានគម្រោងក្នុងការប្រើប្រាស់នូវ version ថ្មីមួយទៀតរបស់ Exynos 990 នៅលើស្មាតហ្វូន Note 20 series របស់ខ្លួនដែរ។ តាមការបញ្ជាក់នៅក្នុងពាក្យចចាមអារ៉ាមជាច្រើននោះ បន្ទះឈីប Exynos ថ្មីនេះគឺមានកំណែទៅលើកំដៅល្អជាងបន្ទះឈីប Snapdragon 865+។
Article image
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Samsung នឹងបង្ហាញនូវស្មាតហ្វូន Galaxy Note 20របស់ខ្លួននៅក្នុងថ្ងៃទី 5 ខែសីហាខាងមុខនេះ។ ជាមួយនឹងស្មាតហ្វូន Galaxy Note 20 នេះ យើងនឹងឃើញនូវវត្តមានរបស់ Galaxy Tab S7 series, Galaxy Z Fold 2, Galaxy Watch 3 និង Galaxy Buds Live ផងដែរ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

កៀកថ្ងៃប្រកាសចេញហើយ ស្មាតហ្វូន ស្រាប់តែ Galaxy Note 20 Ultra ដែលប្រើបន្ទះឈីប Exynos បានបង្ហាញវត្តមាននៅលើបញ្ជីរបស់ GeekBench