no-alternative title
no-alternative title

ថេប្លេត Huawei MatePad 10.8 អេក្រង់ 2K បំពាក់នូវបន្ទះឈីប Kirin 990 និងអាចប្រើជាមួយនឹង M-Pencil stylus ប្រកាសចេញលក់ហើយ

ថេប្លេត Huawei MatePad 10.8 បានបង្ហាញខ្លួនជាផ្លូវការហើយនៅក្នុងប្រទេសចិន។ ថេប្លេតនេះ ប្រកាសចេញជាមួយនឹងផលិតផលជាច្រើនផងដែរដូចជាកុំព្យូទ័រ Huawei MateBook D15 2020 Ryzen Edition notebook, Huawei TalkBand B6 និង Huawei Kids Watch 4X។ អ្វីដែលសំខាន់ជាងគេនោះ ថេប្លេត MatePad 10.8 នេះ ទ្រទ្រង់ទៅលើកម្រិតភាពច្បាស់ 2K បន្ទះឈីប flagship processor ថាមពលថ្មធំ និងទ្រទ្រង់ទៅលើប៊ិច M-Pencil stylus ថែមទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លក្ខណៈសម្បត្តិរបស់ថេប្លេត Huawei MatePad 10.8

ថេប្លេត Huawei MatePad 10.8 នេះមានអេក្រង់ទំហំ 10.8-inch IPS LCD ដែលមានកម្រិតភាពច្បាស់ 1600 x 2560 pixels និង 280ppi pixel ផងដែរ។ ថេប្លេតនេះប្រើប្រាស់នូវបន្ទះឈីប  Kirin 990 chipset SoC និងរ៉េមទំហំ 6GB ផងដែរ។ វាមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 256 GB ផងដែរ។ ថេប្លេតនេះដំណើរការនូវ EMUI 10.1ដែលផ្អែកនៅលើ Android 10 OS ។ វាក៏មានការទ្រទ្រង់ទៅលើ microSD card slot ផងដែរ។ ថេប្លេតនេះមានកាមេរ៉ាខាងមុខទំហំ f/2.0 aperture 8-megapixel ។ កាមេរ៉ាខាងក្រោយរបស់វាគឺមានទំហំ 13-megapixel ជាមួយនឹង f/1.8 aperture និង autofocus ផងដែរ។ វាមិនមានភ្លើង LED Flash នោះទេ។

សម្រាប់ថេប្លេត MatePad 10.8 នេះមានថាមពលថ្មទំហំ 7,500mAh ជាមួយនឹងបច្ចេកវិទ្យា 22.5W fast charging ផងដែរ។ ថេប្លេតនេះមានប្រព័ន្ធសំលេង Harmon Kardon ផងដែរ។ វាក៏មានការទ្រទ្រង់ទៅលើ Histen 6.1 sound effects ថែមទៀត។សម្រាប់លក្ខណៈពិសេសជាច្រើនទៀតនៅលើថេប្លេត MatePad 10.8 នេះគឺមាន fingerprint scanner, LTE, Wi-Fi 6, Bluetooth 5.0, USB-C និង 3.5mm audio jack ផងដែរ។ ថេប្លេតនេះគឺមានវិមាត្រ 257 x 170 x 7.2mm និងទម្ងន់ 500g ។

តម្លៃ និងកាលបរិច្ឆេទរបស់ថេប្លេត Huawei MatePad 10.8

ថេប្លេត Huawei MatePad 10.8 នេះបង្ហាញខ្លួននៅក្នុងប្រទេសចិនជាមួយនឹង 4 ម៉ូឌែលដូចជា 6GB+64GB storage (Wi-Fi only) មានតម្លៃ 2,399 Yuan (~$342), 6GB+128GB (Wi-Fi only) មានតម្លៃ  2,799 Yuan (~$399), 6GB+256GB storage (Wi-Fi only ជាមួយនឹង keyboard) មានតម្លៃ  3,599 Yuan (~$513) និង 6GB+128GB (LTE) មានតម្លៃ 3,199 Yuan (~$456) ។ ថេប្លេតនេះនឹងដាក់លក់នៅថ្ងៃទី 13 ខែសីហាខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន
Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

ដោយ ប៉េងលីន
Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន