
ក្រុមហ៊ុន Samsung បានធ្វើការសហការជាមួយនឹងអ្នកឌីស្សាញ Thom Browne ដែលមានមូលដ្ឋាននៅក្នុងទីក្រុងញ៉ូវយ៉កកាលពីដើមឆ្នាំនេះ ជាមួយនឹងការបង្កើតនូវវត្តមានរបស់ស្មាតហ្វូន Galaxy Z Flip Thom Browne Edition ។ នៅក្នុងកិច្ចសហការនេះ ក៏មានការបង្ហាញអំពីការងាររបស់ភាគីទាំង 2 ដែលក្រុមហ៊ុន Samsung បានបញ្ជាក់ថា ស្មាតហ្វូន Thom Browne ទី 2 នេះនឹងមានឈ្មោះហៅថា Galaxy Z Fold 2 Thom Browne Edition។
សម្រាប់កាលបរិច្ឆេទជាក់លាក់ និងតម្លៃរបស់ស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ ប៉ុន្តែក្រុមហ៊ុន Samsung ក៏គ្រោងនឹងប្រកាសចេញនូវស្មាតហ្វូននេះ នៅក្នុងព្រឹត្តិការណ៍ Unpacked Part 2 របស់ខ្លួននៅថ្ងៃទី 1 ខែកញ្ញានេះ។ រហូតមកទល់ពេលនេះ ក្រុមហ៊ុន Samsung ក៏បង្ហាញនូវវីដេអូថ្មីដែលមានការបង្ហាញអំពីស្មាតហ្វូន Galaxy Z Fold 2 Thom Browne Edition ផងដែរ។ វីដេអូនេះ គឺមានរយៈពេល 1 នាទីហើយវាមានឈ្មោះហៅថា ‘A story in symmetry’។
ស្មាតហ្វូនស៊េរីថ្មី Galaxy Z Fold 2 នេះ គឺមានការបង្ហាញនៅក្នុងវីដេអូផ្សព្វផ្សាយថ្មីចុងក្រោយបំផុតរបស់ខ្លួន ប៉ុន្តែក្រុមហ៊ុន Samsung បានបញ្ជាក់កាលពីដើមខែនេះហើយថា ស្មាតហ្វូន Thom Browne Edition នេះគឹមានស្មាតហ្វូន Galaxy Z Fold 2 កាសស្តាប់ Galaxy Buds Live និងនាឡិកា Galaxy Watch 3 ផងដែរ៕
