ស្វែងរកពួកយើង:

iPhone 12 Series ត្រូវបានគេនិយាយថា អាចនឹងមានភ្ជាប់ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យា LiDAR scanner

ដោយ

Koun Jab Luffy

03 កញ្ញា 2020 07:38 យប់

អាន 2 នាទី

Article image
LiDAR គឺជាពាក្យបច្ចេកវិទ្យាមួយ ដែលមានអក្សរពេញហៅថា “light detection and ranging” ដែលនៅពេលនេះ គឺមាន ប្រើប្រាស់នៅលើឧបករណ៍អេឡិចត្រូនិចជាច្រើនខ្លះៗហើយ ក្នុងនោះវាក៏ត្រូវបានប្រើប្រាស់នៅក្នុងឧស្សាហកម្មរថយន្តថែមទៀតផង។ នៅពេកលនេះ ក្រុមហ៊ុន Apple ក៏បានចាប់ផ្តើមប្រើប្រាស់នូវបច្ចេកវិទ្យា LiDAR technology នេះ នៅលើថេប្លេត iPad Pro របស់ខ្លួន នៅក្នុងឆ្នាំនេះហើយ ជាមួយនឹងសេនស័រ ToF sensor។
យោងតាមរបាយការណ៍ថ្មីចេញពី DigiTimes បានអះអាងថា LiDAR ក៏នឹងមានម៉ូឌែល iPhone 12 នាពេលខាងមុខនេះផងដែរ។ បច្ចេកវិទ្យា LiDAR នេះ ត្រូវបានគេបញ្ជាក់ថា គេមានសមត្ថភាព អាចធ្វើការវាស់ទៅលើចម្ងាយជាច្រើនជាមួយនឹងកម្រិតនៃការ Reflect ជាមួយនឹងសេនស័រថ្មីនេះ។ ហើយទិន្នន័យដែលទទួលបាននេះ គឺប្រើប្រាស់ដើម្បីធ្វើការបង្កើតនូវទម្រង់ 3D ដែលមានការពង្រឹងទៅលើបច្ចេកវិទ្យា AR ថែមទៀតផង។
Article image
របាយការណ៍ DigiTimes ដដែលនេះ គឺមិនបានអះអាងទេថា ស្មាតហ្វូន iPhone 12 នេះ នឹងមានភ្ជាប់ជាមួយនឹង LiDAR scanner ប៉ុន្តែមានរបាយការណ៍ជាច្រើនផ្សេងទៀត គឺបានអះអាងថាស្មាតហ្វូន iPhone 12 Pro នេះ អាចនឹងមានបច្ចេកវិទ្យានេះផងដែរ។ ស្មាតហ្វូនម៉ូឌែល Pro នេះ នឹងមានបច្ចេកវិទ្យា Scanner នេះ ខណៈពេលដែលអេក្រង់ទំហំ 5.4-inch និង 6.1-inch អាចនឹងមិនមានបច្ចេកវិទ្យា LiDAR scanner នោះទេ៕
iPhone 12 Series ត្រូវបានគេនិយាយថា អាចនឹងមានភ្ជាប់ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យា LiDAR scanner