no-alternative title
no-alternative title

Youtuber ដ៏ល្បីល្បាញបានធ្វើការបង្ហោះនូវវីដេអូមួយរបស់ស្មាតហ្វូន iPhone 12 Pro

Youtuber EverythingApplePro ដ៏ល្បីល្បាញបានធ្វើការបង្ហោះនូវវីដេអូមួយរបស់ស្មាតហ្វូន  iPhone 12 Pro ។ សម្រាប់ការឌីស្សាញរបស់ស្មាតហ្វូននេះគឺមានការទម្លាយអំពីការបែកធ្លាយកាលពីពេលមុននេះដែលមានការឌីស្សាញអំពីស្មាតហ្វូន iPhone នាពេលខាងមុខនេះផងដែរ។ ស្មាតហ្វូននេះមានតួខ្លួនស្រស់ស្អាត និងអេក្រង់រាបស្មើ។ បន្ថែមពីកាមេរ៉ាដែលមានការឌីស្សាញទម្រង់ដូចទៅនឹងស្មាតហ្វូន iPhone 11 Pro ជាមួយនឹងសេនស័រ  LiDAR sensor នោះ ស្មាតហ្វូននេះក៏មានការទ្រទ្រង់នូវបច្ចេកវិទ្យា 5G ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការប្រកាសនូវស្មាតហ្វូនថ្មីរបស់ Apple នេះ នឹងធ្វើឡើងនៅថ្ងៃទី 15 ខែកញ្ញាឆ្នាំនេះ ប៉ុន្តែការបង្ហាញស្មាតហ្វូននេះនឹងធ្វើឡើងនៅក្នុងព្រឹត្តិការណ៍មួយទៀតនៅក្នុងខែតុលាខាងមុខនេះ។ វានៅសល់ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះមុនពេលនៃការធ្វើបទបង្ហាញរបស់ស្មាតហ្វូន Apple នោះ។ តាមការបញ្ជាក់នៅក្នុងប្រភពនេះ ក្រុមហ៊ុន Apple ក៏ធ្វើការផលិតទ្រង់ទ្រាយធំទៅលើស្មាតហ្វូន iPhone 12 series ហើយក្រុមហ៊ុននេះក៏មានគម្រោងក្នុងការដាក់លក់ស្មាតហ្វូន  iPhone 12 នៅចុងខែកញ្ញា ឬដើមខែតុលាខាងមុខនេះផងដែរ។

ក្រុមហ៊ុនយា Apple លក់ស្មាតហ្វូន iPhones 5G ចំនួន 80 លានគ្រឿងនៅចុងឆ្នាំនេះ នេះបើតាមទិន្នន័យថ្មីនេះ។ ការផលិតនេះនឹងចាប់ផ្តើមនៅដើមឆ្នាំ 2021 នេះ។ តាមពាក្យចចាមអារ៉ាមជាច្រើននោះ នៅក្នុងចំណោមស្មាតហ្វូនចំនួន 80 លានគ្រឿងនោះ 40% គឺជាស្មាតហ្វូន  iPhone 12 Max ។ តាមការបញ្ចាក់ពីប្រធានផ្នែកផ្គត់ផ្គង់នោះ ក្រុមហ៊ុន Apple បានគ្រប់គ្រងទៅលើការកាត់បន្ថយទៅលើការពន្យារពេលពីប៉ុន្មានខែមកកាន់ប៉ុន្មានសប្តាហ៍តែប៉ុណ្ណោះ។ ការតម្លើងទៅលើស្មាតហ្វូន iPhone 12 ផ្សេងទៀតនោះគឺធ្វើឡើងនៅដើមខែតុលានេះ។

 

ប្រភពជាច្រើនក៏មានការរាយការណ៍ថា ក្រុមហ៊ុន Apple ក៏ចាប់ផ្តើមធ្វើការផលិតទ្រង់ទ្រាយធំទៅលើ AirTags ដែលជា  Bluetooth trackers សម្រាប់ជួយអ្នកក្នុងការរកវត្ថុដែលសំខាន់របស់អ្នកផងដែរ។ ក្រុមហ៊ុន Apple ក៏ធ្វើការបង្កើនទៅលើការផលិតថេប្លេត iPads នាពេលខាងមុខនេះផងដែរដែលមានការកើនឡើងពី ២៧ លានគ្រឿងនៅចន្លោះខែកញ្ញា និងធ្នូនេះ។ ក្រុមហ៊ុន Apple ក៏មិនមានគម្រោងក្នុងការបង្ហាញនូវ Version ថ្មីរបស់ស្មាតហ្វូន iPhone SE នៅក្នុងឆ្នាំ ២០២១ នេះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន