no-alternative title
no-alternative title

របាយការណ៍ថ្មី៖ ក្រុមហ៊ុន Apple បានចាប់ផ្តើមធ្វើការផលិតទ្រង់ទ្រាយធំទៅលើ iPhone 12 Series ហើយ ខណៈដែលព្រឹត្តិការណ៍ធំមកដល់ឆាប់ៗនេះ

មកដល់ថ្ងៃនេះ គឺនៅសល់ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ដល់ពេលនៃការធ្វើបទបង្ហាញរបស់ក្រុមហ៊ុន Apple ហើយក្រុមហ៊ុនបច្ចេកវិទ្យានេះ ក៏ត្រៀមខ្លួនក្នុងការរៀបចំនូវព្រឹត្តិការណ៍នេះផងដែរ។ តាមការបញ្ជាក់នៅក្នុងព័ត៌មានថ្មីនេះ ក្រុមហ៊ុន Apple បានត្រៀមខ្លួនក្នុងការផលិតទ្រង់ទ្រាយធំទៅលើស្មាតហ្វូន iPhone 12 series ហើយក្រុមហ៊ុនបច្ចេកវិទ្យានេះក៏មានគម្រោងក្នុងការប្រកាសលក់ស្មាតហ្វូន iPhone 12 នៅចុងខែកញ្ញា ឬដើមខែតុលានេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Apple មានក្តីសង្ឃឹមក្នុងការផលិតស្មាតហ្វូន 5G iPhones ចំនួន 80 លានគ្រឿងចេញពីរោងចក្រជាច្រើនរបស់ខ្លួននៅចុងឆ្នាំនេះ។ សម្រាប់ទិន្នន័យផ្សេងទៀតនឹងធ្វើការផលិតនៅដើមឆ្នាំ 2021។ តាមការបញ្ជាក់នៅក្នុងពាក្យចចាមអារ៉ាមជាច្រើននោះ នៅក្នុងស្មាតហ្វូនចំនួន ៨០ លានគ្រឿងនេះ ៤០% គឺជាស្មាតហ្វូន iPhone 12 Max ។ តាមការបញ្ជាក់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់នេះ ក្រុមហ៊ុនបច្ចេកវិទ្យា Apple បានធ្វើការកាត់បន្ថយទៅលើការពន្យារពេលជាច្រើនខែរហូតដល់ត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។ ការតម្លើងស្មាតហ្វូន iPhone 12 នេះនឹងធ្វើឡើងនៅដើមខែតុលានេះ។ ប្រភពនៃខ្សែសង្វាក់ជាច្រើនរាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យា Apple បានចាប់ផ្តើមធ្វើការផលិតទ្រង់ទ្រាយធំទៅលើ AirTags ឬ Bluetooth trackers ដែលជួយអ្នកការពារកុំអោយវត្ថុសំខាន់របស់អ្នកបាត់បង់ផងដែរ។

បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុន Apple ក៏ធ្វើការបង្កើនទៅលើការផលិតថេប្លេត iPads នាពេលខាងមុខនេះជាមួយនឹងការលក់ដល់ទៅ 27 លានគ្រឿងនៅក្នុងចន្លោះខែកញ្ញាដល់ខែធ្នូនេះ។ ក្រុមហ៊ុន Apple មិនមានគម្រោងថ្មីសម្រាប់ស្មាតហ្វូន iPhone SE នៅក្នុងឆ្នាំ 2021 នេះ។ ពាក្យចចាមអារ៉ាមកាលពីសប្តាហ៍មុននេះ ស្មាតហ្វូន iPhone 12 Pro នឹងមានសេនស័រ 64MP sensor និង 5x optical zoom ។ នៅឆ្នាំក្រោយនេះ ស្មាតហ្វូន iPhone 13 ប្រហែលជាមានកាមេរ៉ាទំហំ 48MP ជំនួសអោយកាមេរ៉ាទំហំ 64MP ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន